សហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អំពាវនាវឱ្យពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសជប៉ុន ប្រុងប្រយ័ត្នខ្ពស់ពីសម្ពាធការងារបន្ទាប់ពីពលករខ្មែរម្នាក់ធ្វើអត្តឃាត ក្រោយទទួលរងនូវសម្ពាធការងារធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបាន។
សមាជិកសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ អ្នកស្រី តាកិ ម៉ូរ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មករា នេះថា មន្ត្រីស្ថានទូតខ្មែរបានប្រាប់អ្នកស្រីថា...