27.1 C
Phnom Penh

TAG

ឧកញ៉ា ហេង សិទ្ធី

មេធាវី៖ ការ​ចាប់​ខ្លួន​លោក ហេង សិទ្ធី ដោយសារ​ដឹង​អំពី​ផែនការ​បង្កើត​បក្ស​នយោបាយ​ប្រឆាំង​ត្រកូល​ហ៊ុន

អត្ថបទដោយ តាំង សារ៉ាដា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ រកស៊ី​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​អនឡាញ​នោះ បាន​អះអាង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​កាន់​អំណាច​ខ្លាច​លោក​កៀងគរ​យុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និង​ចិន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​នៅ​កម្ពុជា។ មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី...

អគ្គស្នងការ​នគរបាល​ជាតិ​ច្រានចោល​ការ​ចោទ​ថា​ខ្លួន​បាន​លក់​ព័ត៌មាន​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ

អគ្គស្នងការ​នគរបាល​ជាតិ ច្រានចោល​ការ​ចោទប្រកាន់​ដែល​ថា​ខ្លួន​បាន​លក់​ព័ត៌មាន​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ថា​ជា​រឿង​មិន​ពិត និង​ជា​ចេតនា​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន​បរទេស​ចំពោះ​ប្រទេស​កម្ពុជា។ អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​មីនា នេះ​ថា ការ​ផ្សព្វផ្សាយ​ពី​ជនជាតិ​ចិន​ឈ្មោះ Tie Xiao Jun លើ​បណ្ដាញ​សង្គម Weibo កាលពី​ថ្ងៃទី​៣ ខែ​មីនា កន្លង​ទៅ​អំពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជុំវិញ​ករណី​ពលរដ្ឋ​ចិន​រងគ្រោះ​ដោយ​ការ​ធ្វើ​ទារុណកម្ម​នៅ​កម្ពុជា បាន​បង្កើត​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ដល់​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​ទៀត ក៏​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន​បរទេស​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា ការ​ដែល​ម្ចាស់​គណនី​បណ្ដាញ​សង្គម Weibo...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី គឺជា​ករណី​ពាល​ស៊ី​ពាល

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ចាប់​អ្នក​ប្រព្រឹត្ត​ខុស​ទេ គឺជា​ករណី​ពាល​ស៊ី​ពាល​ប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​លោក ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន ហើយ​គ្រោង​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ស្រប​ពេល​ដែល​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ដែល​លោក ហេង...

វាសនា​អ្នក​ហ៊ាន​និយាយ​រិះគន់​មេដឹកនាំ​ក្នុង​របប​បែប​កុម្មុយនីស្ត​ផ្ដាច់ការ មិន​ខុសពី​ពាក្យស្លោក​ខ្មែរ

ពាក្យស្លោក​ខ្មែរ​ពោល​ថា៖ ក្បាល​អ្នក​ណា សក់​អ្នក​ហ្នឹង! ឬ​យោង​តាម​ព្រះពុទ្ធដីកា​ថា៖ ខ្លួន​ទីពឹង​ខ្លួន! នេះ​ជា​វាសនា​ពលរដ្ឋ​រស់នៅ​ប្រទេស​កម្ពុជា ដែល​ហ៊ាន​និយាយ​រិះគន់​អ្នក​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ ទុច្ចរិត អសីលធម៌ អយុត្តិធម៌ អមនុស្សធម៌។ ខណៈ​ដែល​ខ្មែរ​បាក់ស្បាត គឺ​ខ្មែរ​បាក់ចិត្ត​ខ្លាចរអា​លែង​ហ៊ាន​បញ្ចេញ​វាចា រូបរាង ស្រុះ​គ្នា​ជួយ​គ្នា​ហើយ។ ខ្មែរ​មួយ​នគរ​គ្មាន​នរណា​ជួយ​គាំទ្រ បន្លឺ​បំពង​សំឡេង​អ្នក​និយាយ​ការពិត សច្ចៈ ក្នុង​សង្គម​ទេ គឺ​សុខចិត្ត​ពួន​សម្ងំ​យក​សុខ​ក្នុង​សង្គម​ពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម និង​ចោរកម្ម​រហូត​ដល់​មាន​អំពើ​យង់ឃ្នង​ណា​មួយ​ធ្លាក់​លើ​ខ្លួន​ធ្វើ​ឲ្យ​ឈឺចាប់ ទើប​ទ្រហោ​យំ​រក​យុត្តិធម៌។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុស្ស៊ី...

អតីត​អ្នកឧកញ៉ា​ដែល​ហ៊ាន​លាតត្រដាង​អំពើ​ឧក្រិដ្ឋកម្ម ចំអក​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង បើ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ដែល​ជា​សាច់ញាតិ​ខ្លួនឯង​ទេ​នោះ ព្រោះ​ជា​ទង្វើ​ការពារ​ក្រុម​ឧក្រិដ្ឋជន។ លោក ហេង សិទ្ធី បាន​បញ្ចេញ​សារ​សំឡេង​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា លោក​បាន​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​អស់​ហើយ។ លោក​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយ​ដែរ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​ច្បាប់​លើ​ឧក្រិដ្ឋជន​ទាំងនោះ ប៉ុន្តែ​រហូត​ដល់​ពេលនេះ គ្មាន​វិធានការ​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុវត្ត​ឡើយ។ អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា ដោយសារ​តែ​ភាព​ព្រងើយ​កន្តើយ​ខាង​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា...

អតិថិជន​ចាញ់បោក​គម្រោង​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោង​ធ្វើ​កូដកម្ម​នៅ​សប្តាហ៍​ក្រោយ

អតិថិជន​ដែល​ចាញ់បោក​គម្រោង​ដី​ឡូត៍ ៦A រាប់​ពាន់​នាក់ គ្រោង​ធ្វើ​កូដកម្ម​ដុត​កង់ឡាន​នៅ​ខាង​មុខ​ខ្លោងទ្វារ​បុរី នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​បំណង​ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មុខ​ដោះស្រាយ​សំណង ដី​ខ្យល់ និង​ផ្ទះ​ខ្យល់ ដែល​ឧកញ៉ា​រូប​នេះ​បាន​លក់​ឱ្យ​ពួកគេ​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក។ អតិថិជន​ដែល​បាន​ចាញ់បោក​គម្រោង​អចលនទ្រព្យ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន​ពាន់​នាក់ ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក ហេង សិទ្ធី៖ លោក ហ៊ុន តូ លោក យ៉ាន ណារ៉ុង និង​លោក ស ថេត ជាប់​ពាក់ព័ន្ធ​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ

អតីត​ឧកញ៉ា​ដែល​កំពុង​រង​នូវ​បណ្តឹង ទម្លាយ​ថា​អ្នកឧកញ៉ា ហ៊ុន តូ និង​មេ​ឧក្រិដ្ឋជន​របស់​គាត់​ឈ្មោះ យ៉ាន ណារ៉ុង កំពុង​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ​តាមរយៈ​ធនាគារ​ពាណិជ្ជ ហេង ហ៊ី (HENG HE) និង​ក្រុមហ៊ុន ហ៊ុយ វ័ន (Hui ONE) ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត គឺជា​អ្នក​ការពារ​ការ​ដឹកជញ្ជូន​លុយ​ទាំងនេះ។ អតីត​ឧកញ៉ា ហេង សិទ្ធី...

លោក ហេង សិទ្ធី អះអាង​ថា​អ្នកឧកញ៉ា ហ៊ុន តូ គំរាម​សម្លាប់ បើ​លោក​មិន​ព្រម​ប្រគល់​ទ្រព្យសម្បត្តិ​ទេ​នោះ

លោក ហេង សិទ្ធី ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ត្រកូល​ហ៊ុន អះអាង​ថា អ្នកឧកញ៉ា ហ៊ុន តូ បាន​គំរាម​សម្លាប់​រូបលោក បើ​លោក​មិន​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ​គាត់​ទេ​នោះ ខណៈ​លោក ហ៊ុន តូ បាន​ប្រឌិត​រឿង​ចោទប្រកាន់​លោក​ថា​ជា​អ្នកជំនួញ​បោកប្រាស់​លើ​ជនជាតិ​ចិន ហើយ​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្តឹង​លោក ហ៊ុន តូ ទៅ​កាន់​តុលាការ​អន្តរជាតិ។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ មករា នេះ​ថា អស់​រយៈពេល...

លោក ហេង សិទ្ធី៖ ការ​ទម្លាយ​រឿង​ឧក្រិដ្ឋ​និង​អំពើពុករលួយ មិនមែន​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​ទាមទារ​កោះ​គុត​ទេ

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី ដែល​កំពុង​រង​បណ្តឹង​ពី​ក្រុម​ឧក្រិដ្ឋជន អះអាង​ថា ការ​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​របស់​ត្រកូល​ហ៊ុន រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​មែន​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​ពី​ការ​ទាមទារ​កោះ​គុត​ឡើយ ខណៈ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ​ស សុខា កំពុង​នាំគ្នា​ប្រតិកម្ម​ថា​អតីត​អ្នកឧកញ៉ា​រូប​នេះ​ប្រឌិត​រឿង​ស្រមើស្រមៃ​ទាក់ទង​រឿង​លោក ស សុខា នៅ​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋជន។ អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី...

អតីត​អ្នកឧកញ៉ា​ប្ដឹង​លោក ស សុខា និង​មន្ត្រី​ជាន់​ខ្ពស់​ពីរ​នាក់​ទៀត​ទៅ ACU រឿង​កាង​ឧក្រិដ្ឋជន

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​តំណាង​ឱ្យ​មន្ត្រី​នគរបាល​ជាង ៧០០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដោយ​ចោទប្រកាន់​ថា​អ្នក​ទាំង​បី​រូប​នេះ​នាំគ្នា​កាង​ឧក្រិដ្ឋជន និង​ប្រព្រឹត្ត​អំពើពុករលួយ។ លោក ហេង សិទ្ធី បាន​បង្ហោះ​ពាក្យបណ្ដឹង​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.