28.8 C
Phnom Penh

TAG

Ayatollah Ali Khamenei

កូន​ស្នង​តំណែង​ជំនួស​ឪពុក​ជា​ទម្លាប់​នៃ​របប​ផ្ដាច់ការ ខណៈ​អ៊ីស្រាអែល និង​អាមេរិក​គំរាម​មេដឹកនាំ​ថ្មី​អ៊ីរ៉ង់

សភា​អ៊ីរ៉ង់ ៨៨​រូប កាលពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មីនា បាន​បោះឆ្នោត​ជ្រើសតាំង​លោក Mojtaba Khamenei ជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់ បន្ត​ពី​ឪពុក គឺ​លោក Ali Khamenei ដែល​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​របស់​អាមេរិក និង​អ៊ីស្រាអែល កាលពី​ថ្ងៃទី​២៨ កុម្ភៈ។ នៅ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ អ្នកនាំពាក្យ​សភា​អ៊ីរ៉ង់ បាន​អាន​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ជំនាញ​សាសនា​អ៊ីរ៉ង់ ដែល​ថា​លោក Mojtaba Khamenei ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ តាម​សំឡេង​ឆ្នោត​ដាច់ខាត​ពី​សមាជិក​សភា​អ៊ីរ៉ង់...

តើ​តួអង្គ​ណា​ខ្លះ​ដែល​រុញ​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា?

ទីបំផុត សង្គ្រាម​ដ៏​ធំ និង​គ្រោះថ្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា ត្រូវ​បាន​ផ្ទុះ​ឡើង​មែន។ អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​ប្រឆាំង​នឹង​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ បន្ទាប់ពី​ភាព​តានតឹង​បាន​កើន​ឡើង​ដោយសារ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ បាន​ធ្លាក់​ក្នុង​ភាព​បរាជ័យ​ជាបន្តបន្ទាប់ ព្រោះ​អ៊ីរ៉ង់​មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កម្មវិធី​មីស៊ីល​ផ្លោង​ទៅ​តាម​លក្ខខណ្ឌ​របស់​សហរដ្ឋ​អាមេរិក។ ក្នុង​ស្ថានភាព​ដែល​សង្គ្រាម​កំពុង​ក្ដៅ​គគុក​នេះ មជ្ឈដ្ឋាន​ជាច្រើន​បាន​សម្លឹង​ឃើញ​តួអង្គ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​តួអង្គ​ផ្សេង​ទៀត នោះ​គឺ​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ព្យាយាម​បង្ហាញ​ខ្លួន​ជា​អ្នក​ជំរុញ​សន្តិភាព​ពិភពលោក ប៉ុន្តែ​បាន​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង​ដោយ​បាន​សហការ​គ្នា​ជាមួយ​អ៊ីស្រាអែល...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ព្រមាន​ប្រទេស​អ៊ីរ៉ង់ ឱ្យ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម

ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​១៧ កុម្ភៈ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ជួប​រឿង​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត ដែល​នាំ​ឱ្យ​លោក ដូណាល់ ត្រាំ ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា អ៊ីរ៉ង់​នៅ​ពេលនេះ​ត្រូវ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម ខណៈ​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​មួយ​គ្រឿង​ទៀត គឺ USS Gerald R. Ford ត្រូវ​ដាក់​ឱ្យ​ចូលរួម​ជាមួយ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln នៅ​មជ្ឈិមបូព៌ា...

បុគ្គលិក​ពេទ្យ​នៅ​ប្រទេស​អ៊ីរ៉ង់ រង​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ ដោយសារ​ព្យាបាល​ឱ្យ​ក្រុម​បាតុករ​ដែល​រង​របួស

ការ​បង្ក្រាប​របស់​អាជ្ញាធរ​អ៊ីរ៉ង់ កំពុង​រីក​រាលដាល​ទៅ​លើ​វិស័យ​សុខាភិបាល ជាមួយ​នឹង​ការ​កំណត់​គោលដៅ​ទៅ​លើ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ដែល​បាន​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​តវ៉ា​រង​របួស​ក្នុង​អំឡុង​ការ​ផ្ទុះ​មហា​កុបកម្ម។ តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Iran International បាន​ឱ្យ​ដឹង​ថា បុគ្គលិក​មន្ទីរពេទ្យ​ជាច្រើន​សិប​នាក់​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​កង​សន្តិសុខ​រដ្ឋ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ឱ្យ​ដឹង​ថា គ្រូពេទ្យ​ដែល​បាន​ព្យាបាល​បាតុករ​នៅ​ទីក្រុង Qazvin Rasht Tabriz Mashhad និង Gorgan ត្រូវ​បាន​ចាប់​ខ្លួន ឬ​បាត់​ខ្លួន​ជាច្រើន​នាក់។ តាម Iran International សកម្មជន​សិទ្ធិមនុស្ស​បាន​ហៅថា​សកម្មភាព​ទាំងនេះ​មិន​ត្រឹម​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បំភិតបំភ័យ​ដល់​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ និង​ការ​រារាំង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ការ​ព្យាបាល​ខ្លួន។ ប្រធាន​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​អ៊ីរ៉ង់...

សហរដ្ឋ​អាមេរិក​បញ្ជូន​នាវាចម្បាំង​ទ្រង់ទ្រាយ​ធំ​ដាក់​ពង្រាយ​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្បែរ​ប្រទេស​អ៊ីរ៉ង់

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង USS Abraham Lincoln អមដំណើរ​ដោយ​នាវា​ពិឃាដ​ជាច្រើន​គ្រឿង បាន​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា​ហើយ ជា​ការ​ជួយ​ពង្រឹង​សមត្ថភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដើម្បី​ការពារ​កងកម្លាំង​អាមេរិកាំង ឬ​ក៏​ចាត់​វិធានការ​យោធា​ណា​មួយ​វាយប្រហារ​លើ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដែល​គេ​ថា​ជា​ការ​សងសឹក ព្រោះ​កង​សន្តិសុខ​អ៊ីរ៉ង់ វាយប្រហារ​សម្លាប់​បាតុករ​យ៉ាង​រង្គាល។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦។ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Abraham Lincoln ដែល​បាន​មក​ដល់​តំបន់​មជ្ឈិមបូព៌ា​នៅ​ពេលនេះ​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ត្រាំ...

សេណារីយ៉ូ​យ៉ាងតិច​៣ ដែល​អាច​បញ្ចប់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់

ក្នុង​ពេល​ថ្មីៗ​នេះ ចំ​ពេល​ដែល​ការ​តវ៉ា​របស់​ប្រជាជន​កាន់តែ​ផ្ទុះ​ខ្លាំង​ឡើង ហើយ​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​គាបសង្កត់​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​នោះ មាន​ប្រធានបទ​មួយ​ដ៏​ក្តៅ​គគុក​ក្រោម​ការ​ចោទ​សួរ​របស់​ប្រជាជន​អ៊ីរ៉ង់ ជាច្រើន​លាន​នាក់ ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផង​ដែរ។ សំណួរ​សួរ​ថា តើ​របប​នៃ​សាធារណរដ្ឋ​ឥស្លាម អាច​ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​មធ្យោបាយ​ណា​ខ្លះ? យ៉ាងណា ប្រវត្តិសាស្ត្រ​បង្ហាញ​ថា របប​នេះ​មាន​ភាព​រឹងមាំ​ដែល​មាន​អាយុកាល ៤៧​ឆ្នាំ​មក​ហើយ និង​មិន​ងាយ​បំបែក​បាន​នោះ​ឡើយ។ ម្យ៉ាង​ទៀត របប​នេះ​មិន​ទុក​ឱកាស​ឱ​សង្គម និង​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ឡើយ។ របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដែល​មាន​អាយុកាល ៤៧​ឆ្នាំ​មក​នេះ កំពុង​គ្រប់គ្រង​យ៉ាង​រឹងមាំ​នៅ​ក្រោម​មហាជិក​សាសនា Ayatollah Ali Khamenei និង​គ្រួសារ​របស់​គាត់ ហើយ​គាំទ្រ​ដោយ​ប៉ូលិស កងកម្លាំង​សន្តិសុខ...

អ្នកវិភាគ​លើកឡើង​ថា​តើ​របប​សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់ អាច​នឹង​រស់​បាន​ដល់​ពេល​ណា?

នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ីរ៉ង់ នៅ​ខណៈ​នេះ គេ​សង្កេត​ឃើញ​ហេតុការណ៍​កំពុង​ផ្ទុះ​ឡើង​នូវ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួន។ របប​នៅ​អ៊ីរ៉ង់ ដែល​បស្ចិម​ប្រទេស​ហៅថា​ជា​របប​ផ្ដាច់ការ​ដ៏​រឹងមាំ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​ផ្ដាច់ការ​លោក អាយ៉ាតូឡា អាលីខេមីនី។ ប្រទេស​អ៊ីរ៉ង់ មាន​ប្រជាជន​ជាង ៩២​លាន​នាក់។ អ៊ីរ៉ង់ ត្រូវ​បាន​ហៅ​ជា​ផ្លូវការ​ថា​សាធារណរដ្ឋ​ឥស្លាម។ ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​ម៉ឺន​នាក់​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​ដង​វិថី និង​ទីក្រុង​នៅ​ទាំង ៣១​ខេត្ត-ក្រុង ដោយ​ដើរ​ចេញ​តវ៉ា​ប្រឆាំង​នឹង​មេដឹកនាំ​ផ្ដាច់ការ​របស់​ខ្លួន គឺ​លោក អាយ៉ាតូឡា អាលីខេមីនី និង​រដ្ឋាភិបាល​របស់​លោក ហើយ​ទាមទារ​ឱ្យ​មាន​ការ​ផ្តួល​រំលំ​របប​នេះ​តែម្តង។ បាតុកម្ម​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្ទុះ​ឡើង​តាំងពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ដោយសារ​ប្រជាជន​បាន​រង​នូវ​ភាព​អយុត្តិធម៌ ការ​ដកហូត​នូវ​សិទ្ធិមនុស្ស...

សហរដ្ឋ​អាមេរិក​ពិចារណា​ជម្រើស​ខ្លាំងក្លា​ធ្វើ​អន្តរាគមន៍​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ីរ៉ង់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ​២០២៦ ថា លោក​កំពុងតែ​ថ្លឹងថ្លែង​អំពី​ជម្រើស​ដើម្បី​ឆ្លើយតប​នឹង​ភាព​ចលាចល​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ រួម​ទាំង​ជម្រើស​យោធា​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។ លោក ត្រាំ ព្រមាន​ថា អន្តរាគមន៍​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ជួយ​បាតុករ គឺ​មាន​ភាព​ខ្លាំងក្លា​ប្រឆាំង​អាជ្ញាធរ​អ៊ីរ៉ង់ បាញ់​សម្លាប់​បាតុករ​យ៉ាង​រង្គាល​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Asia One News ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​នៅ​លើ​យន្តហោះ Air...

ពលរដ្ឋ​អ៊ីរ៉ង់ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ក្រុង​តេហេរ៉ង់ ផ្ទុះ​នៅ ១១១​ទីក្រុង​ក្នុង​រយៈពេល ១២​ថ្ងៃ

យោង​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន​សកម្មជន​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រជាជន​អ៊ីរ៉ង់ បាន​ចេញ​តាម​ដងផ្លូវ​នៅ​ក្នុង​ទីក្រុង​យ៉ាងហោចណាស់ ១១១​ទីក្រុង នៅ​ទូទាំង​ខេត្ត​ចំនួន ៣១ ដែល​ជា​ការ​ផ្ទុះ​ការ​តវ៉ា​ផ្ដើម​ពី​ការ​ប្រឆាំង​ការ​រំលំ​សេដ្ឋកិច្ច​ឈាន​ដល់​ការ​តវ៉ា​ទម្លាក់​របប​ដឹកនាំ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​អំពី​ការ​តវ៉ា​លើកដំបូង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​អ៊ីឡាំ កាលពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ មករា គឺជា​ថ្ងៃទី​១២ នៃ​ការ​ផ្ទុះ​បាតុកម្ម​ដ៏​មហា​ធំធេង​នៃ​ប្រជាជន​ក្នុង​ប្រទេស​មាន​ប្រជាជន​ជាង ៨០​លាន​នាក់។ ភាព​ចលាចល​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ពេល​ដែល​ប្រាក់​រីយ៉ាល់​អ៊ីរ៉ង់ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ អាជ្ញាធរ​បាន​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ពីរ​យ៉ាង ដើម្បី​បន្ថយ​កំហឹង​របស់​អ្នក​តវ៉ា គឺ​ទទួលស្គាល់​វិបត្តិ​សេដ្ឋកិច្ច...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បញ្ជូន​សារ​ប្រាប់​អ៊ីរ៉ង់ ថា​កុំ​ព្យាយាម​បន្ត​មហិច្ឆតា​ផលិត​អាវុធ​បរមាណូ

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមាន​អ៊ីរ៉ង់ កុំ​ព្យាយាម​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើងវិញ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ អះអាង​ថា ការ​វាយប្រហារ​របស់​អាមេរិក​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​បាន​បំផ្លាញ​ទាំងស្រុង​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចំនួន ៣​ទីតាំង​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា។ លោក​ប្រធានាធិបតី​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា ទីតាំង​នុយក្លេអ៊ែរ​ទាំង​បី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ឱ្យ​អ៊ីរ៉ង់...

Latest news

© 2021, ដេលី. All rights reserved.