32.1 C
Phnom Penh

TAG

Naga World

បុគ្គលិក Naga រក្សា​ជំហរ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគេ​ចូល​ធ្វើការ​វិញ

កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) រក្សា​ជំហរ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​នេះ​ទទួល​យក​ពួកគេ​ឱ្យ​ចូល​បម្រើ​ការ​ដូច​ធម្មតា​វិញ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បដិសេធ​ទទួល​យក​កម្មករ​ជាង ៣៦០​នាក់​ដែល​ខ្លួន​បាន​បញ្ឈប់​នោះ​ឱ្យ​ចូល​ធ្វើការ​វិញ​ជា​ដាច់ខាត។ តំណាង​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា បន្ទាប់ពី​មាន​ការ​ចរចា​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ ក្រុមហ៊ុន ណាហ្គា...

អាជ្ញាធរ​ព្រមាន​មិន​ឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ

សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា ប្រសិនបើ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) និង​សហជីព​នៅតែ​បន្ត​សកម្មភាព​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ទៀត នោះ​ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​កម្មករ​និយោជិត កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ទោះបី​សាលា​រាជធានី​ភ្នំពេញ​ខិតខំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ក៏ដោយ ក៏​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា វើលដ៍ ពុំ​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​ខុសច្បាប់​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ។ ប្រភព​ដដែល​បន្ត​ថា ទោះ​មិន​មាន​ការ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ទាំង​ពីរ​ភាគី​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បាន​សម្រេច​យក​ដំណោះស្រាយ​មួយ​ចំនួន...

HRW៖ អាជ្ញាធរ​យាយី​កូដកម្ម​ដោយ​សន្តិវិធី​របស់​បុគ្គលិក Naga World គឺ​លម្អៀង​ផ្នែក​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ Human Rights Watch បាន​លើកឡើង​ថា ការ​យាយី​របស់​អាជ្ញាធរ​ចំពោះ​កូដកម្ម​ដោយ​សន្តិវិធី និង​ការ​ចេញ​ដីកា​បដិសេធ​កូដកម្ម​របស់​តុលាការ​ចំពោះ​កម្មករ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គឺ​ធ្វើឡើង​ដោយ​លម្អៀង​ផ្នែក​នយោបាយ ដែល​បង្ខំ​ឱ្យ​កម្មករ​ទាំងនោះ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​អាជ្ញាធរ​បន្ថែម​ពី​លើ​ការ​ប្រឈម​ជាមួយ​នឹង​ម្ចាស់​ក្រុមហ៊ុន Naga World។ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូបឺសុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.