32.5 C
Phnom Penh

TAG

Naga World

អ្នក​ឃ្លាំមើល​ថា​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គ្មាន​ដំណោះស្រាយ គឺ​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​ជាតិ

អ្នក​សង្កេតការណ៍ លើកឡើង​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​វិវាទ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ចេះ​តែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ គឺជា​ការ​បំផ្លាញ​មុខមាត់​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ ដែល​ទង្វើ​ទាំងនេះ​គ្មាន​ផល​ចំណេញ​អ្វី​បន្តិច​សោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា ដើម្បី​ថែរក្សា​កេរ្តិ៍ឈ្មោះ និង​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ឱ្យ​ល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេស​មុខមាត់​រដ្ឋាភិបាល ក្រសួង​ការងារ​មាន​ភារកិច្ច​ចាំបាច់​បំផុត​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ស្តីអំពី​ការងារ...

អ្នក​សង្កេតការណ៍​ថា​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង បើ​វិវាទ​ការងារ​កូដករ​ណាហ្គា​ត្រូវ​បាន​ដោះស្រាយ

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​វិវាទ​ការងារ​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្រូវ​បាន​ដោះស្រាយ នោះ​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង ព្រមទាំង​ទទួល​បាន​នូវ​ការ​សាទរ​ពី​ភាគី​ពាក់ព័ន្ធ​នានា ចំណែក​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​សិទ្ធិ​កម្មករ ក៏​នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​រំលោភ​ច្បាប់​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ គឺជា​គុណតម្លៃ​ដ៏​ធំធេង​សម្រាប់​យុត្តិធម៌​សង្គម​ផង និង​សម្រាប់​កម្មករ​និយោជិត​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ដទៃ​ទៀត​ផង។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​អរគុណ​ដល់​ក្រុម​កូដករ​ទាំងនេះ​ដែល​ប្តូរផ្តាច់​ចេញ​មុខ​តវ៉ា​ទាមទារ​នូវ​សិទ្ធិ​ការងារ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ត្រូវ​បាន​ភាគី​និយោជក​រំលោភ​បំពាន។ ផ្ទុយទៅវិញ ការ​ចោទប្រកាន់​ថា​ពួកគេ​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​នៅតែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ថៅកែ​ជាង ១​ពាន់​ថ្ងៃ​មក​ហើយ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ត្អូញត្អែរ​ថា អស់​រយៈពេល​ជាង ១​ពាន់​ថ្ងៃ​ហើយ (១១៧៤​ថ្ងៃ) ដែល​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ចេញ​មុខ​ដោះស្រាយ​សូម្បី​តែ​មួយ​ចំណុច​ចំពោះ​លក្ខខណ្ឌ​ទាំង ៨ ដែល​កម្មករ​រងគ្រោះ​បាន​ស្នើសុំ។ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ ដោយ​ការ​លើក​ផ្ទាំង​បដា​ដែល​មាន​សរសេរ​លក្ខខណ្ឌ​ទាមទារ​ចំនួន ៨​ចំណុច បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​មក​នេះ។ ក្រុម​កូដករ​ទាំងនេះ​លើកឡើង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​ពី​កម្មករ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​តែប៉ុណ្ណោះ ដូចជា ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដង្ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ​សាជាថ្មី​ដើម្បី​សុំ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ដង្ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សាជាថ្មី នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រុម​កូដករ​ណាហ្គា​វើលដ៍ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ ដើម្បី​តាមដាន​ញត្តិ​របស់​ខ្លួន​ដែល​បាន​ដាក់​ជូន​ក្រសួង​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កន្លង​មក ព្រោះ​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ពី​ក្រសួង​ការងារ​នៅឡើយ​ទេ​ចំពោះ​សំណើ​នេះ។ តំណាង​កូដករ​ដែល​ចូលរួម​តាមដាន​ញត្តិ​នេះ លើកឡើង​ថា ក្នុង​ញត្តិ​ដែល​ក្រុម​កូដករ​បាន​ដាក់​ជូន​ក្រសួង​ការងារ គឺ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួលយក​កម្មករ​និយោជិត​ផ្នែក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល (Naga Academy) ចំនួន ២៩​នាក់​ឱ្យ​ចូល​ធ្វើការ​វិញ។ ជាង​នេះ​ទៀត...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្អូញត្អែរ​ថា​គ្មាន​ដំណោះស្រាយ​ទាល់តែសោះ​ពី​ការ​តវ៉ា​រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NagaWorld) ត្អូញត្អែរ​ថា រយៈពេល ៣​ឆ្នាំ​នៃ​ការ​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ទទួល​បាន​ដំណោះស្រាយ​សូម្បី​តែ​មួយ​ចំណុច។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហៅ​កាត់​ថា LRSU ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​ថ្ងៃទី​១៤ កុម្ភៈ ដោយ​ការ​លើក​ផ្ទាំង​បដា​ធំៗ​ដែល​សរសេរ​លក្ខខណ្ឌ​ទាមទារ ៨​ចំណុច បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ។ ក្រុម​កូដករ​ទាំងនេះ​អះអាង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​ពួកគេ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ប៉ុណ្ណោះ ដូចជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍ ត្រូវ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិតគូរ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ជាដើម។ ជាង​នេះ​ទៀត ត្រូវ​គិតគូរ​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០២០...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ជិត ១០​ចំណុច ក្រោយ​គ្មាន​ដំណោះស្រាយ​ជាង​៣​ឆ្នាំ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ បន្ត​ចេញ​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ឈប់​ការ​រើសអើង​សហជីព​គ្រប់​រូបភាព ព្រោះ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ក្នុង​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ នៅតែ​ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្រុម​កូដករ​ណាហ្គា​វើលដ៍ ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ នេះ ដោយ​លើក​ផ្ទាំង​បដា​ធំៗ​ដែល​បាន​សរសេរ​លក្ខខណ្ឌ​ទាមទារ​ជិត ១០​ចំណុច និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ក្នុង​ការ​ទាមទារ​យុត្តិធម៌​នេះ បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ។ ប្រភព​ដដែល​អះអាង​ថា រយៈពេល​ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​កម្មករ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​តែប៉ុណ្ណោះ ដូចជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍ ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ផង​ដែរ។ ក្រៅ​ពី​នេះ​ទៀត...

អ្នក​ឃ្លាំមើល​នៅតែ​បន្ត​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កម្មករ​បុគ្គលិក​ណាហ្គា​វើលដ៍

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កែសម្រួល​ការ​ដឹកនាំ ដោយ​ការ​លើកស្ទួយ​សិទ្ធិ​ការងារ​ដល់​និយោជិត​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ ខាងមុខ ដើម្បី​កែប្រែ​មុខមាត់​ប្រទេស​កម្ពុជា ឱ្យ​ស្រប​ទៅ​នឹង​ផែនការ​ដែល​ខ្លួន​មាន​បំណង​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ទៅ​រកស៊ី​នៅ​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ការ​ទាក់ទាញ​អ្នក​វិនិយោគ​មាន​កត្តា​ជាច្រើន ប៉ុន្តែ​ការ​លើកស្ទួយ​សិទ្ធិ​ការងារ​សម្រាប់​កម្មករ គឺជា​កត្តា​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធានា​ឱ្យ​បាន ព្រោះ​អ្នក​វិនិយោគ​ល្អៗ​ដែល​គោរព​ច្បាប់ ពួកគេ​ផ្តល់​ជា​អាទិភាព​បំផុត​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត។ ប្រភព​ដដែល​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា​មិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​បរទេស​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​អំពី​ការ​មិន​ធានា​បាន​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ...

ជីវភាព​ប្រចាំ​ថ្ងៃ​នៃ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បី​ឆ្នាំ​ក្រោយ​ការ​ធ្វើ​កូដកម្ម និង​ការ​ចរចា​អំពី​សិទ្ធិ​ការងារ

បី​ឆ្នាំ​ក្រោយ​ការ​ចរចា​អំពី​រឿង​សិទ្ធិ​ការងារ​នៃ​ពលរដ្ឋ​ខ្មែរ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ លើកឡើង​ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ទទួល​បាន​ដំណោះស្រាយ​សូម្បី​តែ​មួយ​ករណី ខណៈ​អំពើ​គាបសង្កត់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ក៏​រឹតតែ​សាហាវ​ជាង​មុន។ សាធារណជន​តែងតែ​សួរ​ថា តើ​នៅ​ប្រទេស​មាន​ច្បាប់​ណា​មួយ​ក្នុង​ពិភពលោក ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ប្រព្រឹត្ត​បំពាន​បែប​ហ្នឹង​លើ​ពលរដ្ឋ​ខ្លួន? សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហៅ​កាត់​ថា LRSU ចេញ​សេចក្តី​ថ្លែងការណ៍​ថា នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ គឺជា​ខួប ៣​ឆ្នាំ​ហើយ​ដែល​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​មក​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ការពារ​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​នេះ​រៀបរាប់​ថា ដោយសារតែ​គ្មាន​សហជីព​ឯករាជ្យ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​ឡើងៗ​លើ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ ដោយ​ការ​បង្ខំ​ឱ្យ​បុគ្គលិក​ទាំងនោះ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ការងារ​ថ្មី​ដែល​មាន​ថេរវេលា​កំណត់ ទោះ​ជា​បុគ្គលិក​ទាំងនេះ​មាន​កិច្ចសន្យា​ការងារ​មាន​ថេរវេលា​មិន​កំណត់ និង​បាន​បម្រើ​ការងារ​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្តី។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ដល់​បុគ្គលិក​ដែល​បាន​បម្រើ​ការងារ​យូរ​ឆ្នាំ​ទាំងនោះ...

កញ្ញា ឈឹម ស៊ីថរ ប្ដេជ្ញា​បន្ត​ជំហរ​ការពារ​សិទ្ធិ​និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា កញ្ញា​មិន​ប្តូរ​ជំហរ​ការពារ​សិទ្ធិ និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍​ជាដាច់ខាត បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ២​ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ ម២ ហើយ​បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​តាំងពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ មក ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា​លោក ហ៊ុន ម៉ាណែត ចាត់ទុក​ក្រុម​កូដករ​ណាហ្គា​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដូច​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល លើកឡើង​ថា វិវាទ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទំនង​ជា​គ្មាន​ដំណោះស្រាយ​ទេ ព្រោះ​លោក ហ៊ុន ម៉ាណែត ក៏​ចាត់ទុក​ក្រុម​កូដករ​ទាំងនោះ​ជា​កូដករ​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា សព្វថ្ងៃ​នេះ បើ​ក្រុម​កូដករ​ទាំងនោះ​មាន​ការ​ប្រមូលផ្ដុំ​ច្រើន​ជាង​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត នឹង​ចេញ​បង្ក្រាប​ដូច​រដ្ឋាភិបាល​លោក...

Latest news

© 2021, ដេលី. All rights reserved.