ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
OHCHR
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្ស
ឌឹ ខេមបូឌា ដេលី
-
October 17, 2025
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អះអាងថា រដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការធានាបាននូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋគ្រប់រូប ដែលជាសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបាន។ លោក កែវ រ៉េមី លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅថ្ងៃទី១៦ ខែតុលា នេះថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ ជាងនេះទៀត កម្ពុជាក៏បានអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានាដែរ។ លោក កែវ រ៉េមី លើកឡើងថា...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខកចិត្តនឹងអង្គការសហប្រជាជាតិករណីកងទ័ពថៃបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅឋាន
ឌឹ ខេមបូឌា ដេលី
-
October 10, 2025
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្ដែងការខកចិត្តចំពោះភាពស្ងៀមស្ងាត់របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជុំវិញការបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានដោយកងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញលិខិតមួយទៅកាន់លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ តុលា នេះ ដោយលាតត្រដាងអំពីការគំរាមកំហែងលើសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ។ ប្រភពដដែល រៀបរាប់ថា កងទ័ពថៃ មានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីបណ្តេញប្រជាជនកម្ពុជា ចេញដោយបង្ខំពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគេ ដែលស្ថិតក្នុងដែនដីកម្ពុជា ខណៈពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណ្តេញចេញដោយបង្ខំនោះ...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខកចិត្តចំពោះ OHCHR ដែលអសកម្មអន្តរាគមន៍ឱ្យថៃ ដោះលែងទាហានកម្ពុជា ១៨នាក់
ឌឹ ខេមបូឌា ដេលី
-
October 6, 2025
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ទាមទារឱ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍ជាបន្ទាន់ទៅកាន់ភាគីថៃ ដើម្បីដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា ១៨នាក់ ស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបន្តដាក់ញត្តិសុំកិច្ចអន្តរាគមន៍ទៅកាន់ឧត្ដមស្នងការអង្គការសហប្រជាជាតិ (OHCHR) ដើម្បីឱ្យ OHCHR បន្តតាមដានលើញត្តិបន្ទាន់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការឃុំខ្លួនទាហានកម្ពុជា ទាំង ១៨នាក់ដោយខុសច្បាប់ពីសំណាក់យោធាថៃ។ ក្នុងញត្តិដដែល គ.ស.ម.ក. បានប្រាប់ OHCHR ថា...
ព័ត៌មានជាតិ
OHCHR ស្នើឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ដោយស្មោះត្រង់ និងសាងទំនុកចិត្តរវាងគ្នាឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
August 1, 2025
ការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្នើឱ្យអាជ្ញាធរកម្ពុជា និងថៃ គោរពបទឈប់បាញ់ដោយស្មោះត្រង់ និងពេញលេញ ដោយកសាងនូវទំនុកចិត្តរវាងគ្នាឡើងវិញ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ OHCHR ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានទទូចឱ្យភាគីកម្ពុជា-ថៃ គោរពបទឈប់បាញ់ និងអំពាវនាវឱ្យភាគីទាំងពីរការពារជនភៀសសឹកក្រោយការប្រយុទ្ធគ្នាដោយប្រដាប់អាវុធរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤...
ព័ត៌មានជាតិ
OHCHR ប្រកាសចាប់ផ្តើមគម្រោងថ្មីដើម្បីស្ដារឡើងវិញនូវបញ្ហាសិទ្ធិមនុស្សនិងលំហពលរដ្ឋនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
February 26, 2024
ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា OHCHR ក្រោមកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមគម្រោងថ្មីរយៈពេល ២ឆ្នាំ ដើម្បីស្ដារឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស និងលំហពលរដ្ឋនៅកម្ពុជា ដែលនឹងអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសនៅថ្ងៃអង្គារទី២១ កុម្ភៈ OHCHR បានឲ្យដឹងថា គម្រោងថ្មីការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថាខ្លួននឹងដើរតួនាទីផ្តល់យោបល់បច្ចេកទេសដល់បណ្ដាស្ថាប័នជាតិដែលពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស តាមរយៈការពង្រឹងគុណភាពដល់ភាគីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងស្រុក។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ខ្លួននឹងអនុម័តវិធីសាស្ត្រ «ផ្ដោតលើប្រជាជន» ដោយផ្ដោតលើតម្រូវការរបស់បុគ្គល និងសហគមន៍ក្នុងស្ថានភាពងាយរងគ្រោះក្នុងបញ្ហាសិទ្ធិមនុស្ស។ យុទ្ធសាស្ត្ររបស់ OHCHR គឺការបន្តភាពជាដៃគូជាមួយអង្គភាពរដ្ឋាភិបាល ស្ថាប័នអប់រំ...
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.