ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
Sheikh Hasina
ព័ត៌មានអន្តរជាតិ
គណបក្សជាតិនិយមបង់ក្លាដេស ឈ្នះឆ្នោតដ៏ធំក្នុងការបោះឆ្នោតដោយសេរីលើកដំបូងបន្ទាប់ពីបដិវត្តន៍ GenZ
ឌឹ ខេមបូឌា ដេលី
-
February 16, 2026
គណបក្សជាតិនិយមបង់ក្លាដេស (BNP) ទទួលការគាំទ្រយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីបដិវត្តន៍ GenZ ឬយុវជនកើតចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២ ដែលផ្ដួលរំលំរបបផ្ដាច់ការដឹកនាំដោយអ្នកស្រី សេក ហាស៊ីណា (Sheik Hasina) នៅឆ្នាំ២០២៤។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា គណបក្សជាតិនិយមបង់ក្លាដេស បានឈ្នះឆ្នោតដូចការព្យាករ ដោយដណ្ដើមបាន ២០៩អាសនៈនៃអាសនៈសមាជិកសភា ៣០០រូប។ ជោគជ័យនៃគណបក្សជាតិនិយមបង់ក្លាដេស...
ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina ត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ឌឹ ខេមបូឌា ដេលី
-
November 18, 2025
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស គឺអ្នកស្រី Sheikh Hasina នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ត្រូវបានសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ប្រកាសសាលក្រមផ្ដន្ទាទោសប្រហារជីវិត ក្រោមបទចោទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដោយសារការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុករដែលបានផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់អ្នកស្រីកាលពីខែសីហា ឆ្នាំ២០២៤។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ឱ្យដឹងថា សាលក្រមនេះត្រូវបានចាត់ទុកថាជាលើកដំបូងដែលប្រព្រឹត្តទៅលើស្ត្រីជើងខ្លាំងម្នាក់នេះជាអ្នកនយោបាយជើងចាស់ ជាមេដឹកនាំនៃក្រុមគណបក្សនយោបាយសម្ពន្ធ Awami ដឹកនាំប្រទេសបាន ១៦ឆ្នាំនៅប្រទេសបង់ក្លាដេស។ នៅក្នុងសាលក្រមនោះ សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដេស បានបញ្ជាក់ថា...
ព័ត៌មានអន្តរជាតិ
បង់ក្លាដេសបញ្ជូនដីកាឱ្យឥណ្ឌាចាប់បញ្ជូនអតីតជនផ្ដាច់ការ ស្ហេហ ហាស៊ីណា ឱ្យបង់ក្លាដេស
ឌឹ ខេមបូឌា ដេលី
-
December 25, 2024
រដ្ឋាភិបាលបណ្ដោះអាសន្ននៃប្រទេសបង់ក្លាដេស បានបញ្ជូនសំណើជាផ្លូវការទៅរដ្ឋាភិបាលឥណ្ឌា ឱ្យចាប់បញ្ជូនអ្នកស្រី ស្ហេហ ហាស៊ីណា (Sheikh Hasina) អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស ដែលបានរត់ចោលប្រទេសកាលពីអំឡុងអំពើបះបោររបស់បាតុកររាប់ម៉ឺននាក់វាយលុកវិមានរដ្ឋាភិបាលដើម្បីចាប់ខ្លួនស្ត្រីជនផ្ដាច់ការនៅបង់ក្លាដេស ចុងក្រោយនេះ។ បើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera គណៈកម្មការប្រឆាំងអំពើពុករលួយនៃប្រទេសបង់ក្លាដេស បានបើកការស៊ើបអង្កេតលើអ្នកស្រីអតីតនាយករដ្ឋមន្ត្រី ស្ហេហ ហាស៊ីណា និងក្រុមគ្រួសារ ពាក់ព័ន្ធនឹងការគៃបន្លំប្រាក់ចំនួន ៥ពាន់លានដុល្លារក្នុងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលជាប្រាក់បំណុលខ្ចីពីប្រទេសរុស្ស៊ី។ ក្នុងវ័យ ៧៧ឆ្នាំ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស ស្ហេហ ហាស៊ីណា ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងបាត់ខ្លួនដោយបង្ខំនៅបង់ក្លាដេស...
ព័ត៌មានអន្តរជាតិ
សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដេស ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីធ្លាក់ពីអំណាចករណីសម្លាប់រង្គាល
ឌឹ ខេមបូឌា ដេលី
-
October 21, 2024
សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិនៃប្រទេសបង់ក្លាដេស កាលពីថ្ងៃទី១៧ តុលា បានចេញដីកាចាប់ខ្លួនអ្នកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសក្រីក្រមួយនេះ ក្រោមបទចោទពាក់ព័ន្ធនឹងការសម្លាប់រង្គាលទៅលើចលនានិស្សិត និងយុវជនបង់ក្លាដេស អំឡុងការបះបោរនយោបាយដ៏ហិង្សានៅដើមខែសីហា ដែលកម្លាំងមហាជនបានរុញស្ត្រីជើងខ្លាំងម្នាក់នេះធ្លាក់ពីអំណាច។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ តុលា សមាជិករដ្ឋាភិបាលរបស់អ្នកស្រី Hasina ដល់ទៅ ៥០នាក់ ក៏ស្ថិតក្នុងបញ្ជីឈ្មោះក្នុងដីកាចាប់ខ្លួនផងដែរ។ បាតុកម្មដឹកនាំដោយចលនានិស្សិតដែលដំបូងឡើយមានគោលដៅត្រឹមប្រឆាំងគោលការណ៍កំណត់កូតាការងាររដ្ឋ តែបានប្រែក្លាយទៅជាការផ្ទុះហិង្សាយ៉ាងខ្លាំងទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ក្នុងអំឡុងពេលនោះ រដ្ឋការរបស់អ្នកស្រី Hasina បានស្វែងរកអន្តរាគមន៍ពីប៉ូលិសបង្ក្រាបកុបកម្ម...
នយោបាយ
លោក សម រង្ស៊ី ឱ្យពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់គិតដូចពលរដ្ឋបង់ក្លាដេស ដើម្បីកូនចៅជំនាន់ក្រោយ
ឌឹ ខេមបូឌា ដេលី
-
August 10, 2024
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ណែនាំឱ្យប្រជាពលរដ្ឋខ្មែរ និងកងទ័ពជាតិ យកគំរូតាមប្រជាពលរដ្ឋ និងកងទ័ពជាតិបង់ក្លាដេស ដែលបានក្រោកឈរជាមួយប្រជាជន ទម្លាក់មេដឹកនាំផ្ដាច់ការដើម្បីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុកដោយភ្ជាប់ជាមួយវីដេអូកងទ័ពបង់ក្លាដេស ជួយប្រជាពលរដ្ឋក្នុងការទម្លាក់នាយករដ្ឋមន្ត្រីរបស់ខ្លួននៅថ្ងៃទី៩ សីហា នេះ ដែលទំនងជាលោកចង់បង្ហាញទៅដល់ប្រជាពលរដ្ឋ និងកងទ័ពទាំងអស់នៅប្រទេសកម្ពុជា ថាកងទ័ពមានកាតព្វកិច្ចការពារប្រជាជន ការពារប្រទេស ការពារទឹកដីរបស់ខ្លួន មិនមែនធ្វើអ្វីៗតាមតែបញ្ជារបស់មេដឹកនាំផ្ដាច់ការនោះទេ។ លោក សម រង្ស៊ី បញ្ជាក់ថា...
នយោបាយ
ជនផ្ដាច់ការចុងក្រោយនៃប្រទេសបង់ក្លាដេស ត្រូវប្រជាជនទាញទម្លាក់ពីអំណាចហើយ
ឌឹ ខេមបូឌា ដេលី
-
August 9, 2024
កាលពីថ្ងៃទី៥ សីហា កន្លងទៅនេះ ពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងដែលនឹកស្មានមិនដល់ថាប្រព័ន្ធដឹកនាំផ្ដាច់ការមួយដ៏រឹងមាំនៅប្រទេសបង់ក្លាដេស ទីបំផុតត្រូវបានផ្ដួលរំលំដោយកម្លាំងប្រជាជនក្នុងបុព្វហេតុតស៊ូវណ្ណៈ រើបម្រះចេញពីការជិះជាន់នៃរដ្ឋអំណាចរបស់ស្ត្រីម្នាក់អាយុ ៧៦ឆ្នាំជានាយករដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ គឺអ្នកស្រី សេក ហាស៊ីណា (Sheikh Hasina)។ ក្នុងបុព្វហេតុដើម្បីសេរីភាព ប្រជាជនបង់ក្លាដេស បានប្រយុទ្ធដ៏ស្វិតស្វាញបំផុតក្រោមគ្រាប់កាំភ្លើងរបស់រដ្ឋអំណាចប៉ូលិស ដែលពួកគេបាញ់បង្ក្រាបបាតុករនិស្សិត បាតុករកសិករ បាតុករកម្មករឱ្យស្លាប់ និងរបួសយ៉ាងរង្គាល។ ទោះបីជាស្លាប់ និងរបួសយ៉ាងណា ក៏បាតុករបង់ក្លាដេស មិនរាថយឡើយ។ បាតុកម្មជាងមួយខែ បាតុករបង់ក្លាដេស ស្លាប់ជាង...
ព័ត៌មានអន្តរជាតិ
ប្រជាជនបង់ក្លាដេសទម្លាក់ជនផ្ដាច់ការបានហើយ ខណៈប្រជាជនវេណេហ្ស៊ុយអេឡាក៏កំពុងទាញទម្លាក់ជនផ្ដាច់ការដែរ
ឌឹ ខេមបូឌា ដេលី
-
August 6, 2024
ប្រទេសផ្ដាច់ការជាច្រើននៅលើពិភពលោក កំពុងធ្លាក់ក្នុងវិបត្តិ ព្រោះតែប្រជាជនងើបឡើងប្រឆាំង។ ក្នុងសប្ដាហ៍នេះ ប្រទេសផ្ដាច់ការចំនួនពីរកំពុងប្រឈមមុខនឹងចលនាបដិវត្តន៍របស់ប្រជាជន។ ប្រទេសពីរនេះ គឺទីមួយ ប្រទេសបង់ក្លាដេស នៅក្នុងតំបន់អាស៊ីខាងត្បូង ហើយមួយទៀត គឺប្រទេសវេណេហ្ស៊ុយអេឡា នៅតំបន់អាមេរិកខាងត្បូង។ ប្រព័ន្ធដឹកនាំផ្ដាច់ការដ៏ធំមួយនៅប្រទេសបង់ក្លាដេស បានត្រូវវាយសំពងដួលរលំហើយនៅថ្ងៃចន្ទ ទី៥ ខែសីហា នេះ ដោយកម្លាំងមហាជនដែលស្រេកឃ្លានសេរីភាព និងប្រជាធិបតេយ្យ។ បណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតអំពីនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី Sheikh Hasina ដែលបានវេចបង្វេចរត់ឡើងឧទ្ធម្ភាគចក្រជាបន្ទាន់ឆ្ពោះទៅប្រទេសឥណ្ឌា។ ការរត់ចោលប្រទេសចំពេលបាតុកររាប់ម៉ឺននាក់បានសម្រុកឡោមព័ទ្ធវិមានរដ្ឋាភិបាល និងវាយលុកចូលភូមិគ្រឹះរបស់អ្នកស្រី។ សម្រែកបាតុករលាន់ឮដូចរន្ទះប្រឆាំងនឹងការដឹកនាំរបស់អ្នកស្រី ដែលពួកគេទាមទារដាច់ខាតឱ្យអ្នកស្រីចុះចេញពីតំណែងជាបន្ទាន់។ តែការដែលអ្នកស្រី...
ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីបង់ក្លាដេស ចោទក្រុមបក្សប្រឆាំងនៅពីក្រោយកុប្បកម្ម ខណៈបាតុករស្លាប់កើនឡើងជាង១៥០នាក់
ឌឹ ខេមបូឌា ដេលី
-
July 24, 2024
នាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងក្នុងបាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខ័ណ្ឌរដ្ឋ។ អ្នកស្រីបញ្ជាក់ថា បម្រាមគោចរនឹងត្រូវបានដកចេញនៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ ហើយព្រមជាមួយគ្នានេះ ក៏យល់ព្រមគោរពតាមសេចក្ដីសម្រេចរបស់តុលាការកំពូលដែលតម្រូវឱ្យរដ្ឋាភិបាលបើកចំហការជ្រើសរើសបុគ្គលរដ្ឋចូលធ្វើការនៅក្រោមគោលការណ៍កូតាថ្មី ៩៣%។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្ដីថ្លែងការណ៍របស់អ្នកស្រី Sheikh Hasina កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា គឺជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់អ្នកស្រីដាក់ចុះបម្រាមគោចរកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយពីប្រទេសបង់ក្លាដេស ធ្លាក់ក្នុងអំពើហិង្សា និងកុប្បកម្មផ្ទុះឡើងពីការវាយប្រហារគ្នារវាងសមត្ថកិច្ចប៉ូលិស និងក្រុមបាតុករនិស្សិត ដែលទាមទារឱ្យលុបចោលកូតាជ្រើសរើសមន្ត្រីចូលបម្រើការងារតាមស្ថាប័នរបស់រដ្ឋ។ តាមការអះអាងរបស់បាតុករនិស្សិត បាតុករស្លាប់កើនឡើងជាង...
ព័ត៌មានអន្តរជាតិ
បង់ក្លាដេស ជាប្រទេសប្រជាធិបតេយ្យមួយនៅអាស៊ីខាងត្បូងចាប់ផ្ដើមធ្លាក់ចូលក្នុងប្រព័ន្ធផ្ដាច់ការ
ឌឹ ខេមបូឌា ដេលី
-
January 12, 2024
បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតសភាជាផ្លូវការ ដែលថាគណបក្សសម្ព័ន្ធ Awami League បានឈ្នះឆ្នោតដល់ទៅ ២២២អាសនៈនៃអាសនៈសរុប ៣០០ អ្នកស្រី Sheikh Hasina ដែលឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបានមួយអាណត្តិទៀត អ្នកស្រីបានស្នើឱ្យអ្នកការទូតបរទេសមកឈរតម្រៀបជួរគ្នារង់ចាំជម្រាបសួរ និងថ្លែងអំណរគុណចំពោះប្រទេសរបស់អ្នកការទូតទាំងនោះ ដែលបន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលរបស់អ្នកស្រី។ ជ័យជម្នះរបស់គណបក្សសម្ព័ន្ធ Awami League ដែលឈ្នះអាសនៈភ្លូកទឹកភ្លូកដីក្នុងអាណត្តិថ្មីនេះ មិនមានបក្សប្រឆាំងដ៏ធំបំផុត គឺគណបក្សជាតិនិយមបង់ក្លាដេស BNP ចូលរួមបោះឆ្នោតនោះទេ ព្រោះតែមេដឹកនាំបក្សនេះត្រូវបានចាប់ដាក់ពន្ធនាគារ និងមេដឹកនាំជាច្រើនទៀតរត់ចេញពីប្រទេស។ បើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera...
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.