32.1 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

អ៊ុយក្រែន​ទទួល​បាន​ភ្លើង​ខៀវ​អាច​បាញ់​អាវុធ​ណា​ក៏​បាន​ចូល​ទឹកដី​រុស្ស៊ី បន្ទាប់ពី​លោក ត្រាំ លែង​ជឿ​លោក ពូទីន

បណ្ដាញ​ផ្សាយ​ព័ត៌មាន LBC News ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ឧសភា ថា ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​លោក​ខាងលិច បាន​ព្រមព្រៀង​លុប​ចោល​ការ​រឹត​បន្តឹង​ដោយ​បើក​ភ្លើង​ខៀវ​ឱ្យ​អ៊ុយក្រែន អាច​ប្រើប្រាស់​អាវុធ​ជំនួយ​របស់​ពួក​លោក​ខាងលិច ទោះ​អាវុធ​ណា​ក៏ដោយ ក៏​អ៊ុយក្រែន អាច​បាញ់​លើ​គោលដៅ​យោធា​ខាង​ក្នុង​ប្រទេស​រុស្ស៊ី ឱ្យ​តែ​អ៊ុយក្រែន វាយ​សងសឹក។ ការ​លើកលែង​បម្រាម​នេះ បន្ទាប់ពី​លោក ត្រាំ បាន​ប្រមាថ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លោក ពូទីន ថា​ជា​មនុស្ស​ឆ្កួត​សុទ្ធ​ដែល​ចង់​លេប​ប្រទេស​អ៊ុយក្រែន មិន​គិត​ថា​រុស្ស៊ី នឹង​គ្រោះថ្នាក់។ ការ​រិះគន់​របស់​លោក ត្រាំ...

ទស្សនៈ​សន្តិភាព​និយម​ដែល​គ្មាន​ភាពរឹងមាំ​ក្នុង​វិស័យ​ការពារ​ជាតិ ជា​ទស្សនៈ​ភាន់ច្រឡំ​ដូច​ករណី​អ៊ុយក្រែន​ត្រូវ​រុស្ស៊ី​ឈ្លានពាន

បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ធំៗ​កំពុងតែ​ព្យាយាម​ឱ្យ​ខ្លួន​គេ​សម្រេច​បាន​នូវ​មហិច្ឆតា​ឱបក្រសោប​យក​ទឹកដី​ប្រទេស​តូច និង​ទន់ខ្សោយ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន។ ជាក់ស្ដែង កាល​ដែល​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន គឺជា​រឿង​ពិត ក្រោយពី​អ៊ុយក្រែន បាត់បង់​ទាំងស្រុង​នូវ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដែល​របូត​ធ្លាក់​ទៅ​លើ​ដៃ​រុស្ស៊ី។ កាលពី​ឆ្នាំ​១៩៩៤ អ៊ុយក្រែន បាន​យល់ព្រម​ផ្ទេរ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៅ​ឱ្យ​រុស្ស៊ី នៅ​ក្រោម​សន្ធិសញ្ញា​ស្ដីពី​ការ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​សំណង​សេដ្ឋកិច្ច និង​ការ​ធានា​សន្តិសុខ​ពី​ប្រទេស​រុស្ស៊ី ហើយ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ក៏​ជា​សាក្សី​ក្នុង​ការ​គោរព​ឯករាជភាព និង​អធិបតេយ្យភាព​របស់​អ៊ុយក្រែន នៅ​ក្នុង​ព្រំដែន​ដែល​មាន​ស្រាប់​នៅ​ឆ្នាំ​១៩៩១។ ២០​ឆ្នាំ​ក្រោយ​មក រុស្ស៊ី ដែល​ជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង បាន​រំលោភ​សន្ធិសញ្ញា​នោះ ហើយ​បាន​បង្ក​ការ​ឈ្លានពាន​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០១៤...

លោក ត្រាំ ថា​លោក ពូទីន កំពុង​ឆ្កួត​ចង់​លេប​យក​អ៊ុយក្រែន ហើយ​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​ដួល​រលំ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ វាយប្រហារ​រិះគន់​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែល​ជា​ការ​ប្រមាថ។ លោក ត្រាំ មើល​ឃើញ​លោក ពូទីន បាន​បាត់បង់​ស្មារតី​ទាំងស្រុង គឺ​កំពុងតែ​ឆ្កួត​ព្រោះតែ​ចង់​លេប​យក​ប្រទេស​អ៊ុយក្រែន តែ​ជាមួយ​គ្នា​នេះ បាន​ព្រមាន​ថា ប្រសិនបើ​លោក ពូទីន ព្យាយាម​ដណ្តើម​កាន់កាប់​អ៊ុយក្រែន ទាំងអស់ វា​នឹង​នាំ​ទៅ​ដល់​ការ​ដួល​រលំ​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP...

ក្រុម​ប្រទេស G7 តាំងចិត្ត​បង្ខាំង​ទ្រព្យសម្បត្តិ​រុស្ស៊ី ទាល់តែ​រុស្ស៊ី​បញ្ចប់​សង្គ្រាម និង​ព្រម​សង​ការ​ខូចខាត​ឱ្យ​អ៊ុយក្រែន

កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​ពី​ប្រទេស​ឧស្សាហកម្ម G7 បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Banff ប្រទេស​កាណាដា។ ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G7 សម្រេច​បាន​នូវ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ដោយ​សន្យា​ជាមួយ​គ្នា​ជា​ថ្មី​ម្ដង​ទៀត ដោយ​កំណត់​គោលដៅ​រួម​គ្នា​ក្នុង​ការ​ប្រឆាំង​សង្គ្រាម​ដោយ​ប្រទេស​រុស្ស៊ី នៅ​ប្រទេស​អ៊ុយក្រែន ជាមួយ​នឹង​សន្យា​បន្ត​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី រហូត​ដល់​ដំណាក់កាល​ចុងក្រោយ គឺ​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម និង​ទទួល​សង​ការ​ខូចខាត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន TVP World នៅ​ថ្ងៃទី​២៣ ឧសភា នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​នៃ​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ...

លោក ពូទីន ចុះ​ទៅ​តំបន់​រំដោះ ខណៈ​សហភាព​អឺរ៉ុប​និង​អង់គ្លេស​បន្ថែម​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​ឧសភា នេះ បាន​ធ្វើ​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​តំបន់ Kursk ខាង​ក្នុង​ព្រំដែន​របស់​រុស្ស៊ី ដែល​ជា​លើក​ទី​មួយ​របស់​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង រូប​នេះ​ចាប់តាំងពី​កងទ័ព​រុស្ស៊ី បាន​រុញច្រាន​កងទ័ព​អ៊ុយក្រែន ដែល​បាន​លើក​ទ័ព​បំបែក​ខ្សែ​ការពារ​ព្រំដែន​រុស្ស៊ី ហើយ​វាយ​កាន់កាប់​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ កាលពី​ក្នុង​ខែ​សីហា ឆ្នាំ​២០២៤ ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ ទើប​តំបន់ Kursk ធ្លាក់​ក្នុង​ដៃ​ទ័ព​រុស្ស៊ី វិញ។ វីដេអូ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី បាន​បង្ហាញ​ពី​រូបភាព​ដែល​លោក ពូទីន...

លោក ពូទីន នៅតែ​បន្ត​ច្រានចោល​បទ​ឈប់​បាញ់ បើ​អ៊ុយក្រែន​មិន​ព្រម​ដក​ទ័ព​ចេញពី​តំបន់​ដែល​រុស្ស៊ី​កាន់កាប់

លោក ពូទីន នៅតែ​បន្ត​ច្រានចោល​បទ​ឈប់​បាញ់ ប្រសិនបើ​អ៊ុយក្រែន មិន​ព្រម​ដក​ទ័ព​ចេញពី​តំបន់​ទាំង​៤ ដែល​កងទ័ព​រុស្ស៊ី កំពុង​កាន់កាប់​នោះ។ ក្រុង​មូស្គូ បាន​ទាមទារ​ឱ្យ​អ៊ុយក្រែន ដក​ទ័ព​ចេញពី​ដែនដី​ទាំង ៤ នៅ​ភាគ​ខាងកើត និង​ខាងត្បូង ដែល​ភាគច្រើន​កំពុង​ធ្លាក់​ក្នុង​កងទ័ព​រុស្ស៊ី។ ដែនដី​ទាំង ៤​តំបន់​មាន​ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson បើ​ទោះជា​កងទ័ព​រុស្ស៊ី កំពុង​កាន់កាប់​បាន​ភាគច្រើន តែ​វា​កំពុងតែ​ធ្លាក់​ក្នុង​សង្គ្រាម​ការពារ និង​វាយបក​របស់​កងទ័ព​អ៊ុយក្រែន។ លោក...

លោក ហ្សេឡេនស្គី សន្យា​ដេក​រង់ចាំ​ជួប​លោក ពូទីន នៅ​តួកគី ឱ្យ​តែ​លោក ពូទីន ព្រម​ជួប​លោក

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ដែល​ក្រុម​បស្ចិម​ប្រទេស​ប្រសិទ្ធិនាម​ជា​វីរជន​អ៊ុយក្រែន ដោយសារ​មិន​ព្រម​លុត​ជង្គង់​សុំ​សន្តិភាព​ពី​រុស្ស៊ី អះអាង​ថា​លោក​កំពុងតែ​រង់ចាំ​ជួប​កំពូល​មេដឹកនាំ​ផ្ដាច់ការ​ក្រុង​មូស្គូ គឺ​លោក វ៉្លាឌីមៀ ពូទីន។ នៅ​ពេលនេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ល្បីៗ​ជាច្រើន កំពុង​ចោល​ភ្នែក​ទៅ​ប្រទេស​តួកគី ដែល​នៅ​ទីនោះ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ត្រូវ​ជួប​សមភាគី​តួកគី លោក Recep Tayyip Erdogan ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​ទ្វេភាគី​នៃ​កិច្ចចរចា​រុស្ស៊ី និង​អ៊ុយក្រែន ដែល​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល...

លោក ហ្សេឡេនស្គី បបួល​លោក ពូទីន ជួប​គ្នា​នៅ​ប្រទេស​តួកគី ចរចា​អំពី​បទ​ឈប់​បាញ់

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃ​អាទិត្យ បាន​បបួល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​តួកគី និយាយ​ពី​បទ​ឈប់​បាញ់ បើ​លោក ពូទីន ពិត​ជា​ចង់​ឱ្យ​រុស្ស៊ី ជួប​ចរចា​ផ្ទាល់​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី ឱ្យ​ដឹង​ថា លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួប​លោក ពូទីន ក្នុង​ប្រទេស​តួកគី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា ដែល​គណៈប្រតិភូ​នៃ​ភាគី​ទាំង​ពីរ​ត្រូវ​ទៅ​ជួប​គ្នា​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

រុស្ស៊ី​ធ្វើ​ពិធី​រំឭក​ថ្ងៃ​ជ័យជម្នះ​លើ​កងទ័ព​ហ៊ីត្លែរ​អាល្លឺម៉ង់ ក្នុង​បរិយាកាស​ផ្លូវអាកាស​ញាប់ញ័រ​ដោយ​សង្គ្រាម​ដ្រូន​អ៊ុយក្រែន

កាលពី​ថ្ងៃទី​០៩ ខែ​ឧសភា នេះ ប្រទេស​រុស្ស៊ី តែ​មួយ​គត់​ធ្វើ​ពិធី​រំឭក​ខួប ៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ក្រោយពី​ផ្ដួល​រំលំ​កងទ័ព​ហ៊ីត្លែរ​អាល្លឺម៉ង់។ សង្គ្រាម​លោក​លើក​ទី​២ នេះ ដែល​ផ្ទុះ​ឡើង​ពី​ឆ្នាំ​១៩៤០ ដល់​ឆ្នាំ​១៩៤៥ គឺ​ផ្ទុះ​ចេញពី​ប្រទេស​អាល្លឺម៉ង់ ដែល​កាលនោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ អាដុល ហ៊ីត្លែរ ជា​មេដឹកនាំ​ផ្ដាច់ការ​បំផុត​នៅ​អឺរ៉ុប។ អាល្លឺម៉ង់ បើក​ការ​វាយប្រហារ​ដើម្បី​គ្រប់គ្រង​ដែនដី​លើ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ដែល​ក្នុង​នោះ រាប់​ទាំង​កងទ័ព​អាល្លឺម៉ង់ វាយ​ចូល​ប្រទេស​រុស្ស៊ី ដែល​សម័យ​នោះ​ហៅថា​សូវៀត ប៉ុន្តែ​កងទ័ព អាដុល ហ៊ីត្លែរ...

មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ទៅ​ចូលរួម​ទិវា​ជ័យជម្នះ​បញ្ចប់​សង្គ្រាម​លោក​ទី​២​ក្នុង​ទីក្រុង​មូស្គូ ខណៈ​រុស្ស៊ី​ប្រកាស​ឈប់​បាញ់​៣​ថ្ងៃ

បទ​ឈប់​បាញ់​រយៈពេល ៣​ថ្ងៃ ប្រកាស​ដោយ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន បាន​ចូល​ជា​ធរមាន​ហើយ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​ឧសភា ដល់​ថ្ងៃទី​១០ ឧសភា។ បទ​ឈប់​បាញ់​នេះ​សម្រាប់​ភាគី​អ៊ុយក្រែន មិន​យល់ស្រប​នោះ​ទេ។ មេដឹកនាំ​អ៊ុយក្រែន បាន​អំពាវនាវ​ទៅ​មេដឹកនាំ​ពិភពលោក​កុំ​ទៅ​ទីក្រុង​មូស្គូ ព្រោះ​បារម្ភ​ថា​នឹង​អាច​មាន​ការ​វាយប្រហារ​ដោយ​ដ្រូន ឬ​មីស៊ីល​ទៅ​លើ​រដ្ឋធានី​ប្រទេស​រុស្ស៊ី។ គេ​មិន​ទាន់​ច្បាស់​ថា តើ​អ៊ុយក្រែន នឹង​គោរព​តាម​បទ​ឈប់​បាញ់ ៣​ថ្ងៃ​នេះ ឬ​ក៏​យ៉ាងណា​នោះ​ទេ ព្រោះ​អ៊ុយក្រែន មិន​បាន​ទទួល​យក​បទ​ឈប់​បាញ់​នេះ​ទេ ដោយ​ហេតុ​ថា​អ៊ុយក្រែន ទទូច​ចង់បាន​បទ​ឈប់​បាញ់​ពេញលេញ​មួយ​ដែល​មាន​រយៈពេល ៣០​ថ្ងៃ។ នៅ​មុន​បទ​ឈប់​បាញ់​បី​ថ្ងៃ​ចូល​ជា​ធរមាន...

Latest news

© 2021, ដេលី. All rights reserved.