28.8 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

អគ្គលេខាធិការ​ណាតូ (NATO) ព្យាករ​ថា​សង្គ្រាម​លោក​លើក​ទី​៣ នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ចិន វាយ​លុកលុយ​តៃវ៉ាន់

សង្គ្រាម​លោក​លើក​ទី​៣ អាច​នឹង​ផ្ទុះឡើង​នៅ​ពេល​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បញ្ជា​ឱ្យ​ទ័ព​ចិន វាយ​កាន់កាប់​ដែន​កោះ​តៃវ៉ាន់ ហើយ​ពេល​នោះ សម្ព័ន្ធមិត្ត​ចិន គឺ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន នឹង​បញ្ជា​កងទ័ព​រុស្ស៊ី ឱ្យ​វាយ​ចូល​ប្រទេស​នៃ​សមាជិក​ណាតូ (NATO)។ នេះ​ជា​ការ​ព្យាករ​របស់​លោក Mark Rutte អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ ដែល​ត្រូវ​សម្រង់​សម្ដី​ដោយ​សារព័ត៌មាន New York Post ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៥។ លោក...

រុស្ស៊ី បាញ់​ដ្រូន​ស្រោច​លើ​ទីក្រុង​គៀវ ក្រោយពី​កិច្ច​សន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន ជាង​១​ម៉ោង​មិន​ចុះ​ធ្លុង​គ្នា

អាជ្ញាធរ​អ៊ុយក្រែន នៅ​ទីក្រុង​គៀវ បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​បាញ់​ស្រោច​មក​លើ​រដ្ឋធានី​គៀវ ពេញ​មួយ​យប់​កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​៤ កក្កដា បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ២៣​នាក់​របួស ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង ហើយ​ធ្វើ​ឱ្យ​អគារ និង​យានជំនិះ​ឆាបឆេះ​ពាសពេញ​រដ្ឋធានី​នៃ​ប្រទេស​ដែល​កំពុង​ហួងហែង​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា ក្រោយ​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​អស់​រយៈពេល​ប្រមាណ ៨​ម៉ោង ហើយ​បញ្ចប់​ទៅវិញ​នៅ​ម៉ោង ៥​ទៀបភ្លឺ នា​ថ្ងៃ​សុក្រ ទី​៤ កក្កដា នេះ អភិបាល​ទីក្រុង​គៀវ លោក Vitali...

អ៊ុយក្រែន​ចាប់ផ្តើម​វិនិយោគ​លើ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ទំហំ ៤៣​ពាន់​ពាន់​លាន​ដុល្លារ

អ៊ុយក្រែន ទទួល​បាន​ថវិកា​ប្រមាណ ៤៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២៥ នេះ ដែល​បាន​មកពី​ការ​ផ្តល់​មូលនិធិ​ក្នុង​ស្រុក និង​ជំនួយ​ពី​សម្ព័ន្ធមិត្ត។ លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាន​និយាយ​ថា ថវិកា​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើន​ការ​ផលិត និង​ការ​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក កាំភ្លើងធំ និង​អាវុធ​ផ្សេងៗ​ទៀត។ ទីក្រុង​គៀវ (Kyiv) ក៏​បាន​បើក​ដំណើរការ​កម្មវិធី Build with Ukraine ដោយ​បាន​ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ដែល​ត្រូវ​ចុះហត្ថលេខា​នៅ​រដូវ​ក្តៅ​នេះ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​ពី​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​ខ្លះ​មកពី​សហរដ្ឋ​អាមេរិក រួម​ទាំង​ការ​សហការ​ផលិតកម្ម​អាវុធ​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប ផង​ដែរ។ លោក...

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប​បង្កើត​សាលាក្ដី​ពិសេស​កាត់ទោស​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន

សំណុំរឿង​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន នៅតែ​មិន​ទាន់​អស់​លទ្ធភាព​នោះ​ទេ ក្នុង​ការ​នាំ​ទីក្រុង​មូស្គូ ទៅ​ប្រឈមមុខ​នឹង​ច្បាប់​អន្តរជាតិ។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប ដែល​ធ្លាប់​តែ​ជម្រះ​រឿងក្ដី​តែ​ក្នុង​ដែន​យុត្តាធិការ​ផ្ទៃក្នុង​របស់​ខ្លួន​ករណី​រំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​បុគ្គល​នយោបាយ កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​មិថុនា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប សម្រេច​ឱ្យ​មាន​សាលាក្ដី​ពិសេស​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​នាំ​ឱ្យ​តុលាការ​នេះ​អាច​ចាប់​ដំណើរការ​រឿងក្ដី​ប្រឆាំង​របប​នៅ​ទីក្រុង​មូស្គូ ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី និង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អឺរ៉ុប Alain Berset បាន​ចុះហត្ថលេខា​បង្កើត​សាលាក្ដី​ពិសេស​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង Strasbourg ប្រទេស​បារាំង។ ប្រធានាធិបតី​អ៊ុយក្រែន...

មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង អះអាង​ថា​ជួយ​រុស្ស៊ី រហូត​ឈ្នះ​សង្គ្រាម ខណៈ​អ៊ុយក្រែន មាន​លុយ ៥​ម៉ឺន​លាន​ដុល្លារ​ទិញ​អាវុធ​អាមេរិក

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មិថុនា ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ KCNA បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​និយាយ​ក្នុង​សារ​មួយ​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយ​អះអាង​ឡើងវិញ​ថា ប្រទេស​លោក​ត្រូវ​ឈរ​នៅ​ជាមួយ​ទីក្រុង​មូស្គូ ជានិច្ច គាំទ្រ និង​ជួយ​រហូត​ក្រុង​មូស្គូ ឈ្នះ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Euro News ចុះផ្សាយ​នៅ​ថ្ងៃទី​១២...

រុស្ស៊ី​ផ្ដើម​វាយ​សងសឹក​លើ​អ៊ុយក្រែន ជា​លើក​ទី​២ ដោយ​បាញ់​ដ្រូន​ជិត ៤៨០​គ្រឿង​និង​មីស៊ីល ១៨​គ្រាប់

នេះ​គឺជា​ប្រតិបត្តិការ​សងសឹក​លើក​ទី​២ របស់​រុស្ស៊ី ដែល​កាលពី​លើក​ទី​១ នៅ​ថ្ងៃទី​៦ ខែ​មិថុនា រុស្ស៊ី​បាន​បាញ់​មីស៊ីល​លើ​ប្រទេស​អ៊ុយក្រែន ដោយ​ប្រើ​ដ្រូន ២៥៤​គ្រឿង និង​មីស៊ីល ៤៥​គ្រាប់ រាប់​ទាំង​មីស៊ីល​បាលិស្ទិក ដោយ​សម្លាប់​មនុស្ស ៤​នាក់ និង​របួស ៨០​នាក់។ តែ​ការ​សងសឹក​លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែ​មិថុនា នេះ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍ ABC News រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ដែនអាកាស​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដោយ​បញ្ជូន​ដ្រូន​ចំនួន...

លោក ពូទីន ប្រាប់​លោក ត្រាំ ថា​ការ​វាយ​សងសឹក​វិញ​របស់​រុស្ស៊ី ទៅ​លើ​អ៊ុយក្រែន ត្រូវតែ​ធ្ងន់ធ្ងរ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់​សមភាគី​អាមេរិកាំង លោក ដូណាល់ ត្រាំ ថា រុស្ស៊ី​នឹង​សងសឹក​លើ​ប្រទេស​អ៊ុយក្រែន វិញ ចំពោះ​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​មូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​បំផ្លាញ និង​បង្ក​ការ​ខូចខាត​ដល់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ហោះហើរ​ឆ្ងាយ​ធុន Tu-22M3 Backfire-C ធុន Tu-95MS Bear-H, A-50 Mainstay និង Tu-160...

កិច្ចចរចា​ជុំ​ទី​២ នៅតែ​ពុំ​មាន​លទ្ធផល​ទៅ​រក​បទ​ឈប់​បាញ់ ខណៈ​រុស្ស៊ី ទាមទារ​ឱ្យ​អ៊ុយក្រែន បោះបង់​ទឹកដី

ទីបំផុត អ៊ុយក្រែន និង​រុស្ស៊ី បាន​បើក​កិច្ចចរចា​ជុំ​ទី​២ រួម​គ្នា​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល ដោយ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​កិច្ចចរចា​ដូច​កាលពី​ការ​ចរចា​នៅ​ជុំ​ទី​មួយ​ដែរ។ ទោះជា​យ៉ាងណា លទ្ធផល​នៃ​កិច្ចប្រជុំ​នៅតែ​មិន​អាច​បង្ហាញ​យ៉ាង​ច្បាស់លាស់​ថា តើ​ភាគី​ទាំង​ពីរ​នឹង​អាច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ឬ​យ៉ាងណា​នោះ​ទេ។ យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន RBC-Ukraine បាន​ឲ្យ​ដឹង​ថា ការ​ចរចា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ចាប់ផ្តើម​នៅ​ម៉ោង ១​រសៀល កាលពី​ថ្ងៃ​ចន្ទ ទី​២ មិថុនា ហើយ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​វិមាន Çırağan នៃ​ប្រទេស​តួកគី ខណៈ​ដែល​តួកគី ត្រូវ​ដើរ​តួ​ជា​អ្នក​សម្រុះសម្រួល​កិច្ចចរចា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី...

អ៊ុយក្រែន កម្ទេច​យន្តហោះ​ចម្បាំង​រុស្ស៊ី ៤១​គ្រឿង ខណៈ​ការ​ចរចា​សន្តិភាព​ជុំ​ថ្មី រំពឹង​ថា​នឹង​ចាប់ផ្ដើម

អ៊ុយក្រែន បាន​បើក​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​លើ​ប្រទេស​រុស្ស៊ី ដោយ​បាន​កម្ទេច​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ៤១​គ្រឿង បង្ក​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ នេះ​បើ​តាម​មន្ត្រី​សន្តិសុខ​អ៊ុយក្រែន ដែល​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Associated Press។ ចំណែក​ខាង​រុស្ស៊ី ក៏​បាន​វាយប្រហារ​លើ​អ៊ុយក្រែន ដោយ​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​ថ្ងៃ​មុន​ពេល​ភាគី​ទាំង​ពីរ​អាច​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​កិច្ចចរចា​ដោយ​ផ្ទាល់​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល ដែល​គេ​រំពឹង​ថា​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែ​មិថុនា នេះ។ ពួក​មន្ត្រី​អ៊ុយក្រែន ឱ្យ​ដឹង​ថា ការ​វាយប្រហារ​នេះ​ចំណាយ​ពេល​ជាង ១៨​ខែ ដែល​អ៊ុយក្រែន បាន​សម្រិតសម្រាំង​ជា​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន ដែល​ទីបំផុត វាយប្រហារ​លើ​ទីតាំង​សំខាន់ៗ​ដោយ​ជោគជ័យ។ ប្រតិបត្តិការ​នេះ...

លោក ត្រាំ ទុក​ពេល​ឱ្យ​លោក ពូទីន ពីរ​សប្តាហ៍ ខណៈ​រុស្ស៊ី ស្នើ​ចរចា​ផ្ទាល់​ជាមួយ​អ៊ុយក្រែន ម្ដង​ទៀត

ក្រោយពី​ហៅ​ប្រធានាធិបតី​រុស្ស៊ី ថា​ដូចជា​មនុស្ស​ឆ្កួត​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ថា​លោក​ទុក​ពេល​ពីរ​សប្តាហ៍​ឱ្យ​លោក ពូទីន ទទួលយក​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ប្រទេស​អ៊ុយក្រែន បើ​ពុំ​ដូច្នេះ​ទេ លោក​នឹង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ក្នុង​កម្រិត​ធ្ងន់​បំផុត។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ ឧសភា។ បន្ទាប់ពី​ទីក្រុង​មូស្គូ បង្កើន​ការ​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន ជាមួយ​ការ​បាញ់​ដ្រូន​ជាង ៦០០​គ្រឿង និង​គ្រាប់​មីស៊ីល​ជាច្រើន​សិប​គ្រាប់​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ឧសភា លោក ត្រាំ...

Latest news

© 2021, ដេលី. All rights reserved.