28.4 C
Phnom Penh

TAG

កម្ពុជា-ចិន

មេដឹកនាំ​ចិន​កុម្មុយនីស្ត​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ស្រុក​ខ្មែរ​ចំ​ខួប​៥០​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ​បក្ស​កុម្មុយនីស្ត

គួជៀ ជូស្ហ៊ី (Guojia Zhuxi) ឬ​ប្រធាន ស៊ី ជីនពីង មេដឹកនាំ​ចិន​កុម្មុយនីស្ត នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែ​មេសា ចំ​ថ្ងៃ​ខួប ៥០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​ដោយ​ចលនា​ទ័ព​ព្រៃ​ខ្មែរក្រហម តប​តាម​ការ​អញ្ជើញ​ពី​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សមាជិក​អាស៊ាន វៀតណាម និង​ម៉ាឡេស៊ី។ យោង​តាម​ការ​ផ្សាយ​ពី​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា ចុះ​ថ្ងៃទី​១១ ខែ​មេសា សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ថា...

ក្រសួង​ការពារ​ជាតិ​ចិន៖ ទំនាក់ទំនង​យោធា​កម្ពុជា-ចិន​ជា​ទំនាក់ទំនង​បងប្អូន​មិន​អាច​បំបែក​បាន​ឡើយ

រដ្ឋាភិបាល​ចិន ប្រកាស​ថា​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន មិន​មាន​អ្វី​អាច​មក​បំបែក​បាន​ឡើយ។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយពី​មាន​ការ​ចុះផ្សាយ​កន្លង​មក​ថា ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន កំពុង​ជួប​ភាព​រកាំរកូស។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន លោក វ៉ូ ឆៀន (Wu Qian) បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ថា រាល់​ការ​ប៉ុនប៉ង​បំបែក​បំបាក់​ទំនាក់ទំនង​យោធា​កម្ពុជា និង​ចិន នឹង​ត្រូវ​បរាជ័យ ព្រោះ​ថា​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន ជា​ទំនាក់ទំនង​បងប្អូន...

ស្ថានទូត​ចិន​អះអាង​ថា​រដ្ឋាភិបាល​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នោះ​ទេ

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​របស់​ខ្លួន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា​ទេ ក្រោយពី​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា។ សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​២៩ មករា បាន​ឱ្យ​ដឹង​ថា ចិន​កំពុង​គន្លាស់​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់​រដ្ឋាភិបាល​កម្ពុជា។ សារព័ត៌មាន​ដដែល​បាន​អះអាង​ថា ចិន​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ថា​ភាព​ស្រពិចស្រពិល​របស់​ចិន នេះ នឹង​អាច​ធ្វើ​ឱ្យ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បរាជ័យ និង​ឈាន​ទៅ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​កម្ពុជា-ចិន។ ក្រោយពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខាងលើ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​នោះ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​ព័ត៌មាន​នោះ​ជា​រឿង​អត់​ប្រយោជន៍ យក​ជា​ការ​មិន​បាន។...

ឯកអគ្គរដ្ឋទូត​ចិន​អះអាង​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនប៊ីន បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​កម្ពុជា និង​ចិន កាន់តែ​រឹងមាំ​ឡើង​មួយ​កម្រិត​ទៀត ពីព្រោះ​ប្រទេស​កម្ពុជា​ជា​មិត្ត​ល្អ និង​ពិតប្រាកដ​ដែល​តែង​រួម​សុខទុក្ខ​ជាមួយ​ចិន ក្នុង​រយៈពេល ៦៦​ឆ្នាំ​កន្លង​មក​នេះ។ តាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​២២ ខែ​មករា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​រវាង​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក វ៉ាង វិនប៊ីន បាន​បញ្ជាក់​ជា​ថ្មី​ពី​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន។ លោក​ថា...

ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រាជាណាចក្រ​កម្ពុជា ចេញ​បំភ្លឺ​ព័ត៌មាន​ថា​ចិន​លែង​ឱ្យ​ខ្មែរ​ខ្ចីបុល​បន្ថែម

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ថា ចិន​ផ្អាក​ផ្តល់​ថវិកា​ឱ្យ​ប្រទេស​កម្ពុជា​ខ្ចី គឺជា​ចេតនា​ប៉ុនប៉ង​លាប​ពណ៌​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​មិត្ត​ចិន និង​កម្ពុជា​តែប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រាជាណាចក្រ​កម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​១៧ ធ្នូ ថា ជំនួយ​របស់​ចិន មក​កាន់​ប្រទេស​កម្ពុជា​ទទួល​បាន​ផល​ផ្លែផ្កា​ជាច្រើន​អនេក ខណៈ​គម្រោង​ជំនួយ​ថ្មីៗ​ក៏​កំពុង​តែ​មាន​ដំណើរការ​ដែរ​សព្វថ្ងៃ​នេះ។ លោក វ៉ាង វិនពីន លើកឡើង​ថា ភាគី​ចិន នឹង​នៅតែ​គាំទ្រ​យ៉ាង​មុតមាំ​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​ផែនការ​ជីវភាព​រស់នៅ​របស់​ប្រជាជន​បន្ត​ទៅ​ទៀត។ ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​បញ្ជាក់​ថា រាល់​បំណង​ប៉ុនប៉ង​លាប​ពណ៌​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា...

ក្រសួង​សេដ្ឋកិច្ច​បដិសេធ​រឿង​ចិន​លែង​ឱ្យ​ខ្មែរ​ខ្ចីបុល​ថែម​លើ​បំណុល​ចាស់​ថា​ជា​ព័ត៌មាន​មិន​ពិត

រដ្ឋលេខាធិការ​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធ​រឿង​ដែល​ថា​រដ្ឋាភិបាល​ចិន ឈប់​ឲ្យ​ប្រទេស​កម្ពុជា​ខ្ចី​បុល​តទៅទៀត​នោះ ថា​ជា​ព័ត៌មាន​មិន​ពិត ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ធ្វើ​ការ​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នា​ពេល​ខាង​មុខ​នេះ។ ការ​បដិសេធ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន ដោយ​បាន​គូស​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​នេះ លោក​បាន​ឃើញ​មាន​ចែកចាយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ព័ត៌មាន​ថា​ចិន​ឈប់​ឲ្យ​ខ្ចី​នោះ គឺ​ពុំ​មាន​ឡើយ ដោយសារតែ​គម្រោង​ទាំងអស់​ដែល​ភាគី​ទាំង​ពីរ​កំពុងតែ​សិក្សា​ពី​លទ្ធភាព និង​សិក្សា​ពី​ផល​ប៉ះពាល់​ទាំង​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាក់លាក់​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ លោក​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន គឺជា​ទំនាក់ទំនង​ដែល​បន្ត​មាន​ការ​ស្អិតល្មួត មាន​ការ​ពង្រឹង​តាមរយៈ​ការ​វិនិយោគ...

អ្នកវិភាគ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​មជ្ឈិមបូព៌ា ព្រោះ​ចិន​បដិសេធ​ផ្តល់​ជំនួយ

អ្នកវិភាគ​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ បង្ហាញ​ឱ្យ​ឃើញ​ពី​សញ្ញា​អវិជ្ជមាន​ធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា បន្ទាប់ពី​មិត្ត​ដែកថែប​ចិន បដិសេធ​ឈប់​ផ្តល់​ជំនួយ​មក​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា សម្រាប់​កិច្ចព្រមព្រៀង​នានា​រវាង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន...

អ្នកជំនាញ​ការទូត​អន្តរជាតិ៖ ចិន​ទុកចិត្ត​លោក ហ៊ុន សែន ជាង​លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​កម្ចី​សម្រាប់​កម្ពុជា

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លើកឡើង​ថា ទោះបីជា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ចិន មិន​ទាន់​ទុកចិត្ត​ដូច​ឪពុក​របស់​គាត់​ដែរ ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន ចេញ​មុខ​ជំនួស​កូនប្រុស​របស់​គាត់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ចិន ពាក់ព័ន្ធ​នឹង​កម្ចី​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២...

អ្នកវិភាគ៖ ចិន​អាច​ដក​ការ​ពាក់ព័ន្ធ​ពី​កំពង់ផែ​រាម លុះត្រាតែ​អាមេរិក​ដក​ថយ​ពី​នយោបាយ​ផ្ដល់​ជំនួយ​យោធា​ដល់​វៀតណាម

អ្នកវិភាគ​លើកឡើង​ថា ចិន​អាច​ដក​ការ​ពាក់ព័ន្ធ​នឹង​សមុទ្រ​រាម​របស់​កម្ពុជា​បាន លុះត្រាតែ​អាមេរិក​ដក​ថយ​ពី​នយោបាយ​ផ្ដល់​ជំនួយ​យោធា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​វៀតណាម ហើយ​សកម្មភាព​របស់​កងទ័ព​ចិន នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម មិន​អាច​លាក់​បាំង​បាន​ថែម​ទៀត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ជា​ការពិត ចិន​នឹង​មិន​ដោះលែង​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​កងទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ទេ នៅ​ពេល​ដែល​អាមេរិក​ក៏​កំពុងតែ​ប្រឹង​ធ្វើ​ទំនើបកម្ម​យោធា​វៀតណាម ដែរ​នោះ។ លោក គឹម សុខ បាន​លើកឡើង​ថា អាច​មាន​វិធី​សមរម្យ​មួយ​ដែល​អាច​ស្នើ​ឲ្យ​ចិន...

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ឈ្មោះ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ជា​ឈ្មោះ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង

នៅ​ទីបំផុត ដើម្បី​បង្ហាញ​ពី​ចំណង​មិត្តភាព​ដែកថែប​ធំធេង​សម្រាប់​ចិន-កម្ពុជា ដែល​មិន​អាច​កាត់ថ្លៃ​បាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​ប្រកាស​ដាក់​ឈ្មោះ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ដែល​មាន​ប្រវែង ៥៣​គីឡូម៉ែត្រ​ថា​ជា «មហាវិថី ស៊ី ជីនពីង»។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា មិត្ត​ចិន​បាន​ឯកភាព​ក្នុង​ការ​ប្រសិទ្ធិនាម​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ សង់​ជំនាន់​បារាំង ទៅ​ផ្លូវជាតិ​លេខ​៤ សង់​ដោយ​ជំនួយ​សហរដ្ឋ​អាមេរិក ជា «មហាវិថី ស៊ី...

Latest news

© 2021, ដេលី. All rights reserved.