31.7 C
Phnom Penh

TAG

កម្ពុជា-ថៃ

លក្ខខណ្ឌ ១៣​ចំណុច​ដែល​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​តាម​ព្រំដែន

ពី​ប្រទេស​ម៉ាឡេស៊ី រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​សមភាគី​ថៃ បាន​ឯកភាព​គ្នា​ចំនួន ១៣​ចំណុច​ជា​គន្លឹះ​ដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​បើក​ប្រើប្រាស់​កម្លាំង​ទ័ព​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រយៈពេល ៥​ថ្ងៃ​កាលពី​ថ្ងៃទី​២៤ កក្កដា ដល់​ថ្ងៃទី​២៨ កក្កដា កន្លង​ទៅ​នេះ។ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រួម​គ្នា GBC ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​មន្ត្រី​ម៉ាឡេស៊ី សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ភាគី​កម្ពុជា​តំណាង​ដោយ​ឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក ណាត់ថាក់ផុន ណាកផានីត...

អាមេរិក​បន្ត​រៀបចំ​ផែនការ​យោធា​ឃ្លាំមើល​តាម​អាកាស​ពី​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាមេរិក​នឹង​បន្ត​រៀបចំ​ផែនការ​យោធា គ្រឿង​បរិក្ខារ ប្រព័ន្ធ​បញ្ជូន​កម្លាំង ការ​ឃ្លាំមើល​តាម​អាកាស និង​សម្ភារៈ​បច្ចេកទេស​ទំនើប​ដទៃ​ទៀត​ដើម្បី​ចូលរួម​ឃ្លាំមើល​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​នឹង​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ក្នុង​ជំនួប​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា ជាមួយ​នាយ​ឧត្ដមនាវី Samuel Paparo មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​ចែកចាយ​ស្បៀង​មិន​បាន​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​កងទ័ព​ជួរមុខ​មិន​ទទួល​បាន​តាម​តម្រូវការ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ប្រមូល រួម​ទាំង​ការ​ចែកចាយ​ស្បៀង​មិន​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​ស្បៀង​ទាំងនោះ​ខូច ខណៈ​កងទ័ព​ជួរមុខ​ក៏​មិន​ទទួល​បាន​ស្បៀង​តាម​តម្រូវការ​សម្រាប់​ទទួលទាន​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​លើ​ខ្នងភ្នំ​ព្រៃ​ក្រាស់។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ សីហា នេះ​ថា អ្នក​រៀបចំ​បែងចែក និង​អ្នក​ប្រមូល​ស្បៀង​នៅ​សមរភូមិ​ក្រោយ​មិន​មាន​តួនាទី​ត្រឹមតែ​ប្រមូល និង​វេច​ខ្ចប់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ពន្យល់​ផ្សព្វផ្សាយ​ដល់​អ្នក​បរិច្ចាគ​ស្បៀង​ឲ្យ​យល់ដឹង​ពី​តម្រូវការ​ខុស​គ្នា​របស់​កងទ័ព​ដែរ។ លោក​បន្ត​ថា បើ​មិន​មាន​ការ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាហារ​ខ្លះ​ប្រាកដជា​ខូច​មុន​ពេល​ទៅ​ដល់​សមរភូមិ ក្នុង​នោះ គេ​សង្កេត​ឃើញ​ផង​ដែរ​ថា មាន​សម្ភារៈ និង​ឧបភោគ​ជាច្រើន​សមស្រប​សម្រាប់​តែ​ខ្សែ​ត្រៀម​ជួរ​ក្រោយ​ប៉ុណ្ណោះ រីឯ​អ្នក​ប្រយុទ្ធ​ជួរមុខ​នៅតែ​មិន​បាន​ទទួលទាន​ស្បៀង​ទៅ​តាម​តម្រូវការ​នៅឡើយ។ បណ្ឌិត មាស...

សមត្ថកិច្ច​ថៃ ចោទ​ជនជាតិ​ខ្មែរ​ម្នាក់​ថា​ជា​បង្កប់​ផ្តល់​ព័ត៌មាន​ពី​យោធា​ថៃ ឱ្យ​លោក ហ៊ុន សែន

សមត្ថកិច្ច​ថៃ អះអាង​ថា ជនជាតិ​ខ្មែរ​ម្នាក់​ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ ត្រូវ​បាន​ប៉ូលិស​ថៃ ចាប់​ខ្លួន​សង្ស័យ​ពី​បទ​ធ្វើ​ចារកម្ម​បង្កប់​ខ្លួន​លួច​ផ្តល់​ព័ត៌មាន​ពី​យោធា​ថៃ ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា បុរស​ម្នាក់​ដែល​ជា​ទាហាន​ខ្មែរ​មកពី​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ក្នុង​ប្រទេស​ថៃ បន្ទាប់ពី​សង្ស័យ​ថា​បាន​បង្កប់​ខ្លួន​ដើម្បី​បញ្ជូន​ចារកម្ម​លើ​ចលនា​យោធា​ថៃ ឱ្យ​កម្ពុជា ហើយ​ពេលនេះ​កំពុង​ត្រូវ​បាន​យោធា​ថៃ សួរ​ចម្លើយ។ ប្រភព​ដដែល​សរសេរ​ថា មន្ត្រី​ប៉ុស្តិ៍​នគរបាល...

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ជប៉ុន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ ថា​ជា​រឿង​មិន​ពិត។ រដ្ឋាភិបាល​ជប៉ុន ចាត់ទុក​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ។ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា ពាក្យ​ចចាមអារ៉ាម​ជា​រឿង​មិន​ពិត​នោះ​ទេ។ រដ្ឋាភិបាល​ជប៉ុន មិន​ដែល​មាន​គម្រោង​ផ្តល់​គ្រឿងយន្ត​បែប​នេះ​ដល់​ប្រទេស​ថៃ ហើយ​ក៏​មិន​ធ្លាប់​បាន​ទទួល​សំណើ​បែប​នេះ​ពី​ប្រទេស​ថៃ ដែរ។ ប្រភព​ដដែល​អះអាង​ថា នីតិវិធី​នៃ​ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន តែង​ធ្វើឡើង​យ៉ាង​តឹងរ៉ឹង ជាពិសេស​ផ្នែក​ដែល​មិន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ជម្លោះ​អន្តរជាតិ។ ជប៉ុន រំពឹង​បែប​នេះ​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន​កម្ពុជា​នឹង​អាច​វិល​ទៅ​រក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សុខសាន្ត​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។» កាលពី​ថ្ងៃទី​១ សីហា លោក...

ថៃ ស្នើ​លក្ខខណ្ឌ ៨​ចំណុច​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន GBC ជាមួយ​កម្ពុជា​នៅ​ម៉ាឡេស៊ី

ភាគី​ថៃ ស្នើ​ដាក់​លក្ខខណ្ឌ ៨​ចំណុច​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ថ្ងៃទី​០៧ ខែ​សីហា ក្នុង​គោលបំណង​រក្សា​និរន្តរភាព​បទ​ឈប់​បាញ់​ដែល​បាន​សម្រេច​រវាង​ប្រទេស​ទាំង​ពីរ។ កាសែត The Straits Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៥ ខែ​សីហា ថា លក្ខខណ្ឌ​ទាំង ៨​ចំណុច​ដែល​ភាគី​ថៃ បាន​ដាក់​ចេញ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ថ្ងៃទី​៧ ខែ​សីហា រួម​មាន ការ​គោរព​បទ​ឈប់​បាញ់​ដាច់ខាត​នៅ​តាម​តំបន់​ជម្លោះ និង​បន្ទាត់​ព្រំដែន​នានា, គ្រប់គ្រង និង​ចាត់ចែង​ប្រជាជន​ស៊ីវិល ជាពិសេស​អ្នក​នៅ​តាម​ព្រំដែន, ហាម​បន្ថែម​កងកម្លាំង​ជាដាច់ខាត​មក​កាន់​តំបន់​ជម្លោះ...

IDEA TALK៖ របត់​នយោបាយ​ការបរទេស​កម្ពុជា ខណៈ​ប្រទេស​កំពុង​ប៉ះទង្គិច​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិតខាង

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «របត់​នយោបាយ​ការបរទេស​កម្ពុជា ខណៈ​ប្រទេស​កំពុង​ប៉ះទង្គិច​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិតខាង»។

ក្រសួង​ការបរទេស​ថៃ បដិសេធ​ការ​ផ្សព្វផ្សាយ​អំពី​ផែនការ​សម្ងាត់​ធ្វើ​ឃាត​មេដឹកនាំ​កម្ពុជា

ក្រសួង​ការបរទេស​ថៃ បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​ដែល​ចោទប្រកាន់​ថា​ប្រទេស​ថៃ កំពុង​រៀបចំ​ផែនការ​ធ្វើ​ឃាត​ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត។ សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​ចារកម្ម​បរទេស​មួយ​ដែល​បាន​ឲ្យ​ការណ៍​ថា ថៃ​មាន​ផែនការ​ទម្លាក់​គ្រាប់បែក​ធ្វើ​ឃាត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​ទាហាន​ថៃ ប្រើ​គ្រឿងចក្រ​ជីក​លេណដ្ឋាន​រំលោភ​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា កងទ័ព​ថៃ បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​ធ្វើ​លេណដ្ឋាន​អំពី​បេតុង​នៅ​តំបន់​អានសេះ បន្ទាប់ពី​ពួកគេ​បាន​រាយ​លួស​បន្លា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​ទង្វើ​នេះ​កាន់តែ​បង្ហាញ​អំពី​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា និង​រំលោភ​បំពាន​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា នៅ​វេលា​ម៉ោង ៩:០៩​នាទី​ព្រឹក យោធា​ថៃ បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី រហូត​ដល់​ម៉ោង ៩:៥០​នាទី រួច​ក៏​មាន​រថយន្ត​ថៃ មួយ​គ្រឿង ដឹក​បេតុង​ធ្វើ​លេណដ្ឋាន រួម​ទាំង​សម្បក​កង់ឡាន និង​លូ...

មេដឹកនាំ​អាស៊ាន​សម្រេច​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​តាមដាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា-ថៃ

យោង​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន New Straits Times នៅ​ថ្ងៃទី​៥ សីហា នេះ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើកឡើង​ថា មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ទាំងអស់ បាន​យល់ព្រម​ក្នុង​ការ​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​នៃ​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​តាមដាន​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី​២៨ កក្កដា។ លោក Anwar Ibrahim បាន​បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.