26.6 C
Phnom Penh

TAG

កម្ពុជា-ថៃ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប្រាប់​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ឈប់​ចេញ​វិក្កយបត្រ​និង​ថ្លៃ​សេវា​ជា​ប្រាក់​បាត

ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក ឃឹម វិសិដ្ឋ ប្រាប់​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដែល​ស្ថិត​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ឱ្យ​ឈប់​ចេញ​វិក្កយបត្រ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី និង​ថ្លៃ​សេវា​ផ្សេងៗ​ជា «ប្រាក់​បាត» ដោយសារ​កម្ពុជា​បាន​បញ្ចប់​ការ​ទិញ​អគ្គិសនី​ទាំងស្រុង​ពី​ប្រទេស​ថៃ ហើយ។ លិខិត​របស់​លោក ឃឹម វិសិដ្ឋ ដែល​ផ្ញើ​ជូន​អគ្គនាយក​ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប និង​ក្រុមហ៊ុន អាន កូ នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​ប្រកាស​បញ្ចប់​ការ​ទិញ​អគ្គិសនី​ទាំងស្រុង​ពី​ប្រទេស​ថៃ...

IDEA TALK៖ តើ​ការ​ព្យួរ​តំណែង​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ អាច​នាំ​ឱ្យ​មាន​ពន្លឺ​នៃ​ការ​ចរចា​រវាង​កម្ពុជា-ថៃ ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ដែរ​ឬ​ទេ?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ការ​ព្យួរ​តំណែង​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ អាច​នាំ​ឱ្យ​មាន​ពន្លឺ​នៃ​ការ​ចរចា​រវាង​កម្ពុជា-ថៃ ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ដែរ​ឬ​ទេ?»។

នាយករដ្ឋមន្ត្រី​កម្ពុជា​ព្រមាន​ថៃ បើ​ហ៊ាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​លេង​តំបន់​ប្រាសាទ​តាមាន់ធំ គឺ​ស្មើ​ឆ្លង​បន្ទាត់​ក្រហម

លោក ហ៊ុន ម៉ាណែត ព្រមាន​ធ្ងន់ៗ​ទៅ​ភាគី​ថៃ ថា បើ​ថៃ ហ៊ាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​៣ គឺ​ស្មើ​នឹង​ឆ្លង​បន្ទាត់​ក្រហម​របស់​កម្ពុជា​ហើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​០១ ខែ​កក្កដា នេះ​ថា តំបន់​ប្រាសាទ​តាមាន់ធំ តាមាន់តូច តាក្របី និង​តំបន់​មុំ​៣ ជា​តំបន់​មិន​ទាន់​ដាច់ស្រេច ដែល​កំពុង​រង់ចាំ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដោះស្រាយ ដូច្នេះ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ឯកតោភាគី​សម្រេច​ចិត្ត​បិទ​តាម​អំពើ​ចិត្ត​បាន​ឡើយ។ លោក ហ៊ុន...

តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន៖ តើ​ជា​ការ​បញ្ចៀស​រដ្ឋប្រហារ​យោធា​ឬ​ទេ?

តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជុំវិញ​រឿងអាស្រូវ​បែកធ្លាយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ករណី​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។ ការ​សម្រេច​ចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ធ្វើឡើង​តាមរយៈ​ការ​ទទួលយក​ញត្តិ​ពី​សមាជិក​ព្រឹទ្ធសភា ៣៦​រូប ដែល​បាន​ចោទប្រកាន់​អ្នកស្រី ផែថងថាន ថា​គ្មាន​ភាព​ស្មោះត្រង់ និង​បំពាន​ក្រមសីលធម៌​ស្តង់ដា ដោយ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ជុំវិញ​ការ​បែកធ្លាយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន។ ចៅក្រម​ទាំង ៩​រូប​នៃ​តុលាការ​ធម្មនុញ្ញ​ថៃ បាន​បង្គាប់​ឱ្យ​អ្នកស្រី ផែថងថាន...

អភិបាល​ខេត្ត​កែប បញ្ជា​ឱ្យ​ហាម​ដាច់ខាត​ការ​នាំចូល​ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ​ផ្លែឈើ និង​ផល​នេសាទ​ពី​ប្រទេស​ថៃ

អភិបាល​ខេត្ត​កែប បញ្ជា​ឱ្យ​កងទ័ព​ជើងទឹក អាវុធហត្ថ​ខេត្ត ខណ្ឌ​រដ្ឋបាល​ជលផល និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ចុះ​តាមដាន និង​ហាមឃាត់​ឱ្យ​បាន​ដាច់ខាត​ចំពោះ​ការ​នាំចូល «ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ​ផ្លែឈើ និង​ផល​នេសាទ» ពី​ប្រទេស​ថៃ តាម​ផ្លូវ​សមុទ្រ។ លោក សោម ពិសិដ្ឋ បាន​ថ្លែង​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ថា ហាមឃាត់​ជាដាច់ខាត​ចំពោះ​ការ​នាំចូល​ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និង​ផ្លែឈើ​ពី​ប្រទេស​ថៃ តាម​ច្រក​សមុទ្រ ដោយ​បញ្ជា​ឱ្យ​កងទ័ព​ជើងទឹក...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ដើម្បី​វាយ​បំបាក់​ចោរ​សៀម​ឈ្លានពាន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ ដើម្បី​ទប់ទល់​ប្រឆាំង​វាយ​បំបាក់​ឧបាយកល​ដ៏​សែន​ខ្មៅ​កខ្វក់​របស់​ថៃ ដែល​ចិញ្ចឹម​ចិត្ត និង​មហិច្ឆតា​ចង់​លេប​ទឹកដី​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ថៃ នៅតែ​ចិញ្ចឹម​ចិត្ត និង​មហិច្ឆតា​ចង់បាន​ទឹកដី​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​តស៊ូ​រយៈពេល​វែង​តាម​ផ្លូវ​យោធា នយោបាយ ការទូត និង​ផ្លូវច្បាប់​ជាមួយ​ថៃ បន្ត​ទៀត។ លោក ហ៊ុន សែន...

IDEA TALK៖ ពេល​ប្រទេស​មាន​អាសន្ន តើ​ពលរដ្ឋ​ត្រូវ​ឈរ​ខាង​ជាតិ​របស់​ខ្លួន ឬ​ឈរ​ជាមួយ​បរទេស?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ពេល​ប្រទេស​មាន​អាសន្ន តើ​ពលរដ្ឋ​ត្រូវ​ឈរ​ខាង​ជាតិ​របស់​ខ្លួន ឬ​ឈរ​ជាមួយ​បរទេស?»។

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទម្លាយ​អាថ៌កំបាំង​រវាង​លោក ហ៊ុន សែន និង​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​ការទូត​ធ្ងន់ធ្ងរ

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ថា​ការ​ទម្លាយ​អាថ៌កំបាំង​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ជាពិសេស​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​នយោបាយ​ការទូត​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេដឹកនាំ​ថៃ ជំនាន់​ក្រោយ រួម​ទាំង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ខ្លាចរអា​ក្នុង​ការ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ទំនាស់​ជាមួយ​ថៃ អំពី​បញ្ហា​ព្រំដែន​ជា​រឿង​ងាយ​បំផុត គ្រាន់តែ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ...

IDEA TALK៖ តើ​ភាគី​ណា​ចំណេញ​ជាង​ភាគី​ណា​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បច្ចុប្បន្ន?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ភាគី​ណា​ចំណេញ​ជាង​ភាគី​ណា​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បច្ចុប្បន្ន?»។

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ប្រាប់​ឱ្យ​កងទ័ព​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ឈ្លានពាន

ប្រធាន​ព្រឹទ្ធសភា និង​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ឯកសណ្ឋាន​កងទ័ព​ពាក់​ផ្កាយ​មាស​ប្រាំ បាន​ប្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ឈ្លានពាន​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៦ មិថុនា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ ជាប់​ព្រំដែន​ថៃ ដោយ​បញ្ជាក់​ប្រាប់​កងទ័ព​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ទាំងអស់​ថា កម្ពុជា​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ណា​ទេ ប៉ុន្តែ​ក៏​មិន​អាច​ឈរ​ឱប​ដៃ​ឱ្យ​បរទេស​ណា​មក​ឈ្លានពាន​កម្ពុជា​ដែរ។ លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ នៅ​ពេល​មាន​ការ​ឈ្លានពាន​បាន​មក​ដល់ ដូច្នេះ​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​ខ្លួន​ជានិច្ច...

Latest news

© 2021, ដេលី. All rights reserved.