38.5 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

អ្នក​ឃ្លាំមើល៖ ការ​គ្រោង​រៀបចំ​សមយុទ្ធ​យោធា​ឡើងវិញ​ជាមួយ​អាមេរិក និង​ការ​ដក​បម្រាម​លក់​អាវុធ​ជា​សញ្ញា​ការទូត​ល្អ

អ្នកឃ្លាំមើល ចាត់ទុក ការគ្រោងឡើងវិញនូវសមយុទ្ធយោធា ជាមួយ​​​អាមេរិក គឺជាសញ្ញាចំណងការទូតល្អសម្រាប់កម្ពុជា អ្នក​ឃ្លាំមើល ចាត់ទុក​ការ​ដក​បម្រាម​ហាមឃាត់​លក់​អាវុធ​ចេញពី​កម្ពុជា និង​ការ​រៀបចំ​ឱ្យ​មាន​សមយុទ្ធ​យោធា​ឡើងវិញ គឺជា​សញ្ញា​ទំនាក់ទំនង​ការទូត​ល្អ​សម្រាប់​កម្ពុជា​ជាមួយ​អាមេរិក ប៉ុន្តែ​កម្ពុជា ក៏​មិន​ត្រូវ​ភ្លេច​ស្ដារ​ប្រជាធិបតេយ្យ និង​លើកស្ទួយ​សិទ្ធិមនុស្ស​ដែល​អាមេរិក​ចង់បាន​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ តុលា នេះ​ថា កម្ពុជា​ត្រូវតែ​រក្សា​ឱ្យ​បាន​នូវ​ស្នូល​នៃ​ការ​ដឹកនាំ​របស់​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​កម្ពុជា...

អ្នក​ឃ្លាំមើល៖ កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​មហា​ប្រល័យ​ជាមួយ​អាមេរិក​ជា​នយោបាយ​ការទូត​ល្អ

អ្នកឃ្លាំមើល៖ កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យជាមួយអាមេរិកបង្ហាញពីនយោបាយការទូតល្អរបស់កម្ពុជា អ្នក​ឃ្លាំមើល​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​មហា​ប្រល័យ​ជាមួយ​អាមេរិក បង្ហាញ​ពី​នយោបាយ​ការទូត​របស់​កម្ពុជា ល្អ​ជាង​មុន​ចំពោះ​អាមេរិក ដែល​មិន​ផ្កាប់មុខ​ទៅ​លើ​សម្ពន្ធមិត្ត​ណា​មួយ​ដូច​ពេល​កន្លង​មក។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ តុលា នេះ​ថា ការ​សម្រេច​ចិត្ត​ក្នុង​កិច្ចសហការ​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​មហា​ប្រល័យ គឺជា​ដំណើរ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ និង​ទប់ស្កាត់​ការ​ផលិត​អាវុធ​មហា​ប្រល័យ​ផង​ដែរ។ លោក ម៉ែន ណាត លើកឡើង​ថា កិច្ចសហការ​នេះ​ក៏​អាច​ធានា​ការពារ​កម្ពុជា...

អាមេរិក​ព្រមាន​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង

សហរដ្ឋអាមេរិកព្រមានថា កម្ពុជា មិនត្រឹមតែមិនបានដោះស្រាយបញ្ហាជួញដូរមនុស្សទេ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត សហរដ្ឋ​អាមេរិក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ថែមទៀត។ ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) នៃ​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០២៥ នេះ ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ថែមទៀត។ ក្រសួង​ការបរទេស​អាមេរិក ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា នេះ​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ។...

បុរស​ខ្លាំង​កម្ពុជា​ស្នើសុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​តាមដាន​ថៃ​បន្ត​រាយ​លួស​បន្លា​នៅ​លើ​ទឹកដី​កម្ពុជា

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថានការណ៍​ចុងក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​បន្ត​ដាក់​លួស​បន្លា​ពី​សំណាក់​ទាហាន​ថៃ មក​លើ​ទឹកដី​កម្ពុជា នា​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ជំនួប​ជាមួយ​ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី Bridgette L. Walker នៅ​ថ្ងៃទី​៥ កញ្ញា ថា កម្ពុជា​បាន​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​ការ​គោរព​បទ​ឈប់​បាញ់ ហើយ​ក៏​ចង់​បាន​អ្នក​សង្កេតការណ៍​ជាក់លាក់​ដែរ ដើម្បី​ធានា​ការ​អនុវត្ត​នូវ​បទ​ឈប់​បាញ់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក ហ៊ុន...

កិច្ចសម្ភាសន៍​ពិសេស៖ ផល​ប្រយោជន៍​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក

កិច្ចសម្ភាសន៍​ពិសេស​កាលពី​រាត្រី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «ផល​ប្រយោជន៍​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក»។

កម្ពុជា​ឱ្យ​អនុវត្ត​អត្រាពន្ធ ០% ក្រោម​លក្ខខណ្ឌ​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​សម្រាប់​ទំនិញ​អាមេរិក​នាំ​ទៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ឱ្យ​អនុវត្ត​អត្រាពន្ធ​សូន្យ​ភាគរយ (០%) ក្រោម​លក្ខខណ្ឌ​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​សម្រាប់​មុខទំនិញ​ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា ក្រៅពី​លក្ខខណ្ឌ​ទាំង​ពីរ​ប្រភេទ​នេះ គឺ​ត្រូវ​អនុវត្ត​ពន្ធគយ​ទៅ​តាម​ប្រភេទ​ទំនិញ​ដូច​មុន​ដដែល។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​សីហា ថា លក្ខខណ្ឌ​ពីរ​ប្រភេទ​ដែល​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​អត្រាពន្ធ​សូន្យ​ភាគរយ (០%) រួម​មាន មុខទំនិញ​ដែល​មាន​ដើមកំណើត​នៅ​អាមេរិក និង​នាំចូល​ទៅ​ប្រទេស​កម្ពុជា​ពី​សហរដ្ឋ​អាមេរិក រួម​ទាំង​មុខទំនិញ​មិន​ទាន់​ប្រើប្រាស់។ អនុក្រឹត្យ​ស្ដីពី​ការ​អនុវត្ត​អត្រាពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​សម្រេច​លើកលែង​ពន្ធ​លើ​មុខទំនិញ​របស់​អាមេរិក ដើម្បី​ជា​ការ​ដោះដូរ​ឱ្យ​អាមេរិក​បញ្ចុះ​ពន្ធ​បដិការ​លើ​មុខទំនិញ​របស់​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​ការ​ដាក់​ឱ្យ​អនុវត្ត​អត្រា​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៨...

មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា​អត្រា​ពន្ធ ៣៦% នឹង​ជំរុញ​វិបត្តិ​អត់​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​កើន​ឡើង

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ព្រមាន​ថា អត្រា​ពន្ធ ៣៦% នឹង​ជំរុញ​ឱ្យ​មាន​វិបត្តិ​អត់​ការងារ​នៅ​កម្ពុជា​កាន់តែ​កើន​ឡើង ខណៈ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយសារ​ជម្លោះ​ព្រំដែន ក៏​កាន់តែ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក មុត ចន្ថា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៩ កក្កដា នេះ​ថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​ហានិភ័យ​យ៉ាង​ខ្លាំង​នៅ​ពេល​អត្រា​ពន្ធ​បដិការ ឬ​ពន្ធ​ពាណិជ្ជ ៣៦% លើ​កម្ពុជា ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​០១ ខែ​សីហា ខាងមុខ​នេះ។ លោក មុត ចន្ថា ចាត់ទុក​អត្រា​ពន្ធ ៣៦%...

អ្នកជំនាញ​ពន្ធដារ​ថា​អត្រា​ពន្ធគយ​អាមេរិក ៣៦% ជា​ញញួរ​សង្កត់​កម្ពុជា​ឱ្យ​ស្ថិត​ក្រោម​ការ​នាំចេញ​របស់​វៀតណាម

អ្នកជំនាញ​ខាង​ពន្ធដារ មើល​ឃើញ​ថា អត្រា​ពន្ធ​គយ​របស់​អាមេរិក ៣៦% ដាក់​មក​លើ​កម្ពុជា​ជា​ថ្មី​នេះ គឺជា​ញញួរ​វាយ​បំបែក​គម្រោង​ព្រែកជីក​ហ្វូណន ដែល​ជា​ជំនួយ​របស់​ចិន ឱ្យ​បែក​ខ្ចាត់ខ្ចាយ ហើយ​ក៏​ជា​ញញួរ​វាយ​បំបាក់​កម្ពុជា ឱ្យ​ស្ថិត​ក្រោម​ការ​នាំចេញ​របស់​វៀតណាម ផង​ដែរ។ អ្នកជំនាញ​ខាង​ពន្ធដារ លោក ផេង បូរិទ្ធិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា ក្នុង​កម្រិត​ពន្ធ​ដែល​អាមេរិក​ដាក់​មក​លើ​កម្ពុជា ៣៦% និង​ដាក់​លើ​វៀតណាម...

លោក ដូណាល់ ត្រាំ ព្រមាន​ថា​អាមេរិក​នឹង​មិន​បន្ត​ព្យួរ​ការ​អនុវត្ត​ពន្ធ​លើស​ពី ១០​ថ្ងៃ​ទៀត​ឡើយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ទៅ​កាន់​ប្រទេស​ដែល​ជាប់​ពន្ធ​បដិការ​របស់​អាមេរិក នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា អាមេរិក​មិន​មាន​គម្រោង​បន្ត​ព្យួរ​ការ​អនុវត្ត​ពន្ធ​លើ​ប្រទេស​ទាំងនោះ​ឱ្យ​លើស​ពី ១០​ថ្ងៃ​ទៀត​ឡើយ ប្រសិនបើ​ពួកគេ​មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​អាមេរិក។ សារព័ត៌មាន​អន្តរជាតិ AP ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា នេះ​ថា អាមេរិក​នឹង​ជូនដំណឹង​ដល់​បណ្ដា​ប្រទេស​ដែល​ជាប់​ពន្ធ​ជាមួយ​អាមេរិក អំពី​ពេលវេលា​នៃ​ការ​ព្យួរ​ពន្ធ​ដែល​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៥ ខាងមុខ​នេះ បន្ទាប់ពី​ត្រូវ​បាន​ពន្យារ​ការ​អនុវត្ត​អស់​រយៈពេល ៩០​ថ្ងៃ​មក​នោះ។ ប្រភព​ដដែល អះអាង​ថា លិខិត​ជូនដំណឹង​របស់​សហរដ្ឋ​អាមេរិក...

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​គ្រោង​ទស្សនកិច្ច​កម្ពុជា​នៅ​ខែ​សីហា ដោយ​មាន​នាវា​កងទ័ព​ជើងទឹក​ចូល​សំចត​នៅ​មូលដ្ឋាន​ទ័ព​រាម

សហរដ្ឋ​អាមេរិក កំពុង​រៀបចំ​ផែនការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា នៅ​ខែ​សីហា ឆ្នាំ​២០២៥ ខាងមុខ​នេះ ដោយ​មាន​ការ​ចូល​សំចត​របស់​នាវា​កងទ័ព​ជើងទឹក​អាមេរិក​ជា​លើកដំបូង​នៅ​មូលដ្ឋាន​ទ័ព​រាម។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក Andrew Byers ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ទទួល​បន្ទុក​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ នឹង​មាន​ជំនួប​ជាច្រើន​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មកពី​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស។ ប្រភព​ដដែល​អះអាង​ថា ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា នា​ពេលនេះ លោក...

Latest news

© 2021, ដេលី. All rights reserved.