35.9 C
Phnom Penh

TAG

ខៀវ កាញារីទ្ធ

លោក ហ៊ុន សែន ព្រមាន​ថា​បើ​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​និង​ដក​តំណែង​មន្ត្រី​លួច​នាំចូល​ទំនិញ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន និង​ដក​តំណែង​មន្ត្រី​ដែល​នៅតែ​បន្ត​លួច​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ព្រំដែន​បន្ត​បិទ​នៅឡើយ ព្រោះ​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ មើលងាយ​កម្ពុជា។ តាមរយៈ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កម្ចាត់​ចោល​មន្ត្រី...

អ្នក​ឃ្លាំមើល​អះអាង​ថា ថៃ​មិន​ទាន់​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា សង្គ្រាម​ដែល​ថៃ ឈ្លានពាន​មក​លើ​កម្ពុជា រយៈពេល ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា និង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្ពុជា រហូត​ផ្ទុះ​សង្គ្រាម​លើក​ទី​២ នៅ​ខែ​ធ្នូ នេះ យោធា​ថៃ មិន​ទាន់​អាច​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ ទោះ​ថៃ ប្រើ​អាវុធ​គ្រប់​ធុន​ព្យាយាម​វាយ​សង្គ្រុប​លើ​កម្ពុជា ក៏ដោយ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៦ នា​ពេលនេះ...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រៀបធៀប​ទង្វើ​សមត្ថកិច្ច​ខ្មែរ​ពាក់ព័ន្ធ​ស្ត្រី​រំដោះ​អ្នកទោស​វៀតណាម និង​ទាហាន​ឈុត​ខ្មៅ​ថៃ

សាធារណជន មើលឃើញអត្តចរិតប៉ូលីសខ្មែរ គ្មានការអប់រំសីលធម៌វិជ្ជាជីវៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រដូច​ទង្វើ​ភ្នាក់ងារ​សមត្ថកិច្ច​ខ្មែរ​ដែល​យក​ស្ត្រី​ជនសង្ស័យ​រំដោះ​អ្នកទោស​ជនជាតិ​វៀតណាម ធ្វើ​ជា​រូបភាព​កម្សាន្ត​ជា​សាធារណៈ ថា​មាន​ចរិត​ទំនោរ​ទៅ​រក​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ភាគី​ខ្មែរ​ចោទ​ថា​បាន​រំលោភ​បូក​លើ​ពលការិនី​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា នារី​ជនជាតិ​វៀតណាម បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ប្រាកដ​មែន ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់​បាន​ហើយ ប៉ូលិស​គួរតែ​ការពារ​នាង មិនមែន​ទុក​ឱ្យ​នាង​ក្លាយ​ជា​រូបភាព​កម្សាន្ត​សាធារណៈ​បែប​នេះ​ទេ។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា សមត្ថកិច្ច​មាន​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុង​ការ​តាម​ចាប់​អ្នកទោស និង​ជនសង្ស័យ​ត្រឡប់​មក​វិញ...

លោក ខៀវ កាញារីទ្ធ រំឭក​ប្រវត្តិ​ដែល​ថៃ ព្រម​ប្រគល់​ខេត្ត​ពីរ​មក​ឱ្យ​ខ្មែរ​វិញ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អាមេរិក

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ថ្ងៃទី​១៧ ខែ​វិច្ឆិកា គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​ដែល​កុលបុត្រ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចងចាំ​ពី​ប្រវត្តិ​នៃ​ទឹកដី​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប មុន​នឹង​ថៃ ប្រគល់​មក​ឱ្យ​ខ្មែរ​វិញ​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អាមេរិក។ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា កុលបុត្រ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចងចាំ​ប្រវត្តិសាស្ត្រ​ជូរចត់​ជាមួយ​ថៃ ជាពិសេស​ប្រវត្តិ​នៃ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​ធានា​ដោយ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ និង​កិច្ចព្រមព្រៀង​បារាំង-ថៃ ឆ្នាំ​១៩៤៦ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋ​អាមេរិក។ លោក​រៀបរាប់​ថា...

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ថា​អាជ្ញាធរ​ថៃ មួលបង្កាច់​និង​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​ចោទប្រកាន់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​ខ្មែរ លោក កុក អាន និង​លោក លី យ៉ុងផាត់ ពី​សំណាក់​អាជ្ញាធរ​ថៃ គឺ​មាន​ចេតនា​មួលបង្កាច់ និង​ប្រឌិត​រឿង​ដើម្បី​ទម្លាក់​កំហុស​ដោយ​គ្មាន​ការពិត។ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា បន្ទាប់ពី​អាជ្ញាធរ​ថៃ ព្យាយាម​មួលបង្កាច់​ឧកញ៉ា កុក អាន និង​សាច់ញាតិ​របស់​គាត់​រួច​មក...

ពលរដ្ឋ​ខ្មែរ​ជិត ១​ពាន់​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ក្រោយពី​ឆ្លងដែន​ខុស​ច្បាប់

យ៉ាងហោចណាស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១​ពាន់​នាក់ ត្រូវ​បាន​ថៃ ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ ក្រោយពី​ព្យាយាម​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ទឹកដី​ថៃ ចាប់ពី​ដើម​ខែ​កក្កដា ដល់​ថ្ងៃទី​២៣ ខែ​សីហា។ មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក ឡឹង សុផុន បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​បន្ត​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ទោះ​ច្រក​ព្រំដែន​មិន​ទាន់​ឯកភាព​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ។ ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បង្ខំ​ចិត្ត​វិលត្រឡប់​ចូល​ទៅ​ទឹកដី​ថៃ វិញ​នា​ពេលនេះ គឺ​ដោយសារតែ​ពួកគេ​ពុំ​អាច​រក​ការងារ​ធ្វើ​ក្នុង​ស្រុក​បាន និង​ម្យ៉ាង​វិញ​ទៀត តម្លៃ​ប្រាក់ឈ្នួល​នៅ​កម្ពុជា ក៏​នៅ​មាន​កម្រិត មិន​ទាន់​អាច​ធានា​ដល់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ និង​ការ​សង​បំណុល​ធនាគារ។ លោក...

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ទស្សន៍ទាយ​អំពី​អនាគត​មេទ័ព​ថៃ ប្រចាំ​ភូមិភាគ​ទី​២ ពេល​ចូល​និវត្តន៍

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា លើកឡើង​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​ថៃ ព្យាយាម​បញ្ឆេះ​ឱ្យ​កាន់តែ​ខ្លាំង​ក្នុង​ពេលនេះ មិនមែន​ត្រឹមតែ​ដើម្បី​ស្ដារ​ឥទ្ធិពល​កងទ័ព​ថៃ ទេ ប៉ុន្តែ​ក៏​ដើម្បី​អនាគត​មេបញ្ជាការ​ភូមិភាគ​២ របស់​ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ក្រោយ​ពេល​ចូល​និវត្តន៍​ដែរ។ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា លោក​ធ្លាប់​បាន​វិភាគ​ម្តង​រួច​មក​ហើយ​ថា ថៃ បាន​ប្រើ​សង្គ្រាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា...

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​អ្នក​កកាយ​រឿង​អាក្រក់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ក្រុម​បំផ្លាញ​ព្រឹត្តិការណ៍​នេះ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា អ្នក​បំផុស​ចលនា​ប្រឆាំង​កីឡាករ​បរទេស​ដែល​មក​ចូលរួម​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ គឺជា​ក្រុម​ដែល​មាន​ចេតនា​បំផ្លាញ​មហា​ព្រឹត្តិការណ៍​ដែល​កម្ពុជា​កំពុង​រៀបចំ​តែប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួលស្គាល់​ថា កម្ពុជា​មិនមែន​ជា​ឋានសួគ៌​ទេ តែ​ការ​ប្រឹងប្រែង​របស់​កម្ពុជា​ទាំងមូល​ជុំវិញ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ បាន​ត្រឹមតែ​រូបថត ៣​សន្លឹក និង​អត្ថបទ​បន្ទាបបន្ថោក​គ្រប់​បែប​យ៉ាង​ប៉ុណ្ណោះ​ពី​លោក Mech Dara និង​បក្សពួក​នៅ​លើ​ទំព័រ​កាសែត​អន្តរជាតិ Nikie Asia ទៅ​វិញ។ លោក...

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក ខៀវ កាញារីទ្ធ អះអាង​ថា...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ធ្វីតធឺ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត ចាប់ពី​ថ្ងៃទី​២៤ មេសា តទៅ ដើម្បី​ត្រៀម​អបអរ​សាទរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ខាងមុខ​នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ។ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ មេសា នេះ​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​ឱកាស​អបអរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​០៣ ខែ​ឧសភា...

Latest news

© 2021, ដេលី. All rights reserved.