TAG
ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកការចាប់ខ្លួនអ្នកកាសែតពីរនាក់ថ្មីៗនេះថាជាការបំពានសិទ្ធិអ្នកសារព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចាត់ទុកការចាប់ឃុំខ្លួនអ្នកកាសែត ២រូប ដោយពួកគេគ្រាន់តែធ្វើសេចក្ដីរាយការណ៍ផ្ទាល់ និងថតរូបនៅមុខសាលាខេត្តនោះ ថាជាការរំលោភបំពានសិទ្ធិរបស់អ្នកសារព័ត៌មាន។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការចូលរួមពីតំណាងអាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ព្រមទាំងតំណាងសមាគមក្រុមអ្នកសារព័ត៌មាន។
លោក ខៀវ កាញារីទ្ធ...
អ្នកឃ្លាំមើលថាការចូលរួមទប់ស្កាត់គ្រឿងញៀនពីក្រសួងពាក់ព័ន្ធមិនគួរធ្វើតែពេលបុណ្យភ្ជុំបិណ្ឌឡើយ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយជារៀងរាល់ថ្ងៃដោយបង្ហាញពីសមត្ថកិច្ចឃាត់បានខ្លួនអ្នកប្រើប្រាស់ និងលក់ដូរគ្រឿងញៀនចន្លោះ ១០នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ដែលភាគច្រើនសុទ្ធសឹងតែជាយុវជន។
នាពេលថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើទៅរដ្ឋមន្ត្រី ៥រូបឱ្យជួយផ្សាយសារទប់ស្កាត់គ្រឿងញៀនក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប៉ុន្តែអ្នកឃ្លាំមើលលើកឡើងថា ការផ្សាយសារទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែអំឡុងពេលបុណ្យភ្ជុំបិណ្ឌនោះទេ។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយ យល់ថា ការដាក់សំណើរបស់អាជ្ញាធរទៅក្រសួងចំនួន៥ ឱ្យជួយទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌឡើយ ខណៈអ្នកវិភាគចាត់ទុកការស្នើនេះថាគ្រាន់តែស្រែកឱ្យឮ ប៉ុន្តែជាក់ស្តែងពួកគេជាខ្នងបង្អែកធំនៅពីក្រោយអ្នកលក់គ្រឿងញៀន។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយលើកឡើងបែបនេះ ក្រោយពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ បានស្នើកាលពីពេលថ្មីៗនេះទៅរដ្ឋ រដ្ឋមន្ត្រី ៥រូប...