32 C
Phnom Penh

TAG

គណបក្ស​ឆន្ទៈ​ខ្មែរ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ គ្រោង​ស្នើសុំ​ជួប​លោក ហ៊ុន ម៉ាណែត ពិភាក្សា​អំពី​វិបត្តិ​នយោបាយ​និង​សង្គម

គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើងទៀន គ្រោង​ស្នើសុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ជជែក​ពី​ស្ថានភាព​នយោបាយ និង​វិបត្តិ​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន។ អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​សម្ពន្ធភាព​នយោបាយ​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០២៦ ថា គណបក្ស​ប្រឆាំង​គ្រោង​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពី​បញ្ហា​ព្រំដែន វិបត្តិ​ទំនិញ​ឡើង​ថ្លៃ...

គណបក្ស​ពីរ​ប្ដេជ្ញា​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ដែល​រដ្ឋសភា​កម្ពុជា​ទើប​អនុម័ត​យល់ព្រម

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ ប្រកាស​គាំទ្រ​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីអំពី​នីតិ​សមុទ្រ (UNCLOS) និង​ប្ដេជ្ញា​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​នេះ​របស់​រដ្ឋាភិបាល​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ធានា​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ឱ្យ​បាន​មុតមាំ។ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​២១ មករា នេះ​ថា តាមរយៈ​ការ​អនុម័ត​យល់ព្រម​លើ​ច្បាប់​សមុទ្រ​នេះ នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ក្របខ័ណ្ឌ​គតិយុត្តិ​មួយ​ដើម្បី​គ្រប់គ្រង​ធនធាន​សមុទ្រ និង​ធានា​ការពារ​បូរណភាព​ដែនសមុទ្រ​របស់​ខ្លួន​អនុលោម​តាម​ច្បាប់​អន្តរជាតិ។ ប្រភព​ដដែល​អះអាង​ថា អនុសញ្ញា​នេះ គឺជា​លិខិតុបករណ៍​អន្តរជាតិ​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់​មក​នេះ ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវតែ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​សមត្ថភាព​ជំនាញ បច្ចេកទេស និង​ច្បាប់​ពាក់ព័ន្ធ​លើ​វិស័យ​នេះ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​តម្លាភាព​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​បូរណភាព និង​ធនធាន​សមុទ្រ​របស់​កម្ពុជា...

គណបក្ស​ឆន្ទៈ​ខ្មែរ កែប្រែ​លក្ខន្តិកៈ​បក្ស​ដើម្បី​សម្រួល​ដល់​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​ដទៃ​ទៀត

គណបក្ស​ឆន្ទៈ​ខ្មែរ ធ្វើ​សមាជ​ដើម្បី​កែប្រែ​លក្ខន្តិកៈ​មួយ​ចំនួន​សម្រាប់​ការ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​បក្ស​ដទៃ ឲ្យ​ស្រប​នឹង​ច្បាប់​កំណត់​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ឆ្ពោះ​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។ អគ្គលេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សមាជ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អាទិត្យ មាន​បំណង​ពីរ​ធំៗ គឺ​ការ​កែសម្រួល​លក្ខន្តិកៈ​លើ​ប្រការ​មួយ​ចំនួន ដើម្បី​ឲ្យ​ដំណើរការ​របស់​គណបក្ស​មាន​ភាព​រលូន និង​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​កាន់តែ​ទូលាយ​ជាង​មុន។ ប្រភព​ដដែល​បន្ថែម​ថា គោលបំណង​សំខាន់​ទី​២ គឺ​បាន​បន្ថែម​ជំពូក និង​ការ​កែសម្រួល​ប្រការ​មួយ​ចំនួន​ដែល​អាច​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ អាច​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ផ្សេង​ទៀត​ស្រប​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ។ លោក គង់ មុនីកា បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​សមាជ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ពេលនេះ...

បោះឆ្នោត​ក្រុមប្រឹក្សា៖ បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន ៥០៤​អាសនៈ រីឯ​បក្ស​ឆន្ទៈ​ខ្មែរ​ឈ្នះ​បាន ៤៧​អាសនៈ

គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អាសនៈ​លើសលប់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​អាណត្តិ​ទី​៤ នេះ គឺ ៥០៤​អាសនៈ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួល​បាន ៤៧​អាសនៈ និង​គណបក្ស​កម្លាំង​ជាតិ បាន ៨​អាសនៈ។ យោង​តាម​លទ្ធផល​ផ្លូវការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី​៤ មិថុនា បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​សំឡេង​គាំទ្រ ៩៩៨៥​សំឡេង ដែល​ស្មើ​នឹង ៥០៤​អាសនៈ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​សំឡេង​គាំទ្រ ១២៨២​សំឡេង ស្មើ​នឹង...

គ.ជ.ប ព្រម​ឱ្យ​បក្ស​ឆន្ទៈ​ខ្មែរ​និង​បក្ស​កម្លាំង​ជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ បន្ទាប់ពី គ.ជ.ប ទទួលស្គាល់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ពាក្យ​សុំ​ចុះបញ្ជី​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤។ គ.ជ.ប អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ទី​២ នេះ បាន​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា។ លោក ជា មុនី អ្នក​នាំពាក្យ​គណបក្ស​កម្លាំង​ជាតិ រំពឹង​ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន...

គណបក្ស​ឆន្ទៈ​ខ្មែរ​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​ពាក្យ​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

គណបក្ស​ឆន្ទៈ​ខ្មែរ ជួស​មុខ​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សម្ព័ន្ធ​ទាំង ៤ បាន​ទៅ​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។ អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំពាក្យ គ.ជ.ប លោក សោម សូរីដា បាន​ថ្លែង​ថា គ.ជ.ប បាន​ទទួល​ពាក្យ​ស្នើសុំ​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​រួច​ហើយ ដោយ គ.ជ.ប មាន​ពេល ៧​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យ ក្នុង​ការ​ពិនិត្យ​ឯកសារ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដូច​គ្នា​នឹង​ការ​ទទួល​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

បក្ស​ឆន្ទៈ​ខ្មែរ​នឹង​មិន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​ទេ​បន្ទាប់ពី​ចុះចូល​ជាមួយ​បក្ស​ភ្លើង​ទៀន

គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ បន្ទាប់ពី​ខ្លួន​បាន​សម្រេច​ចិត្ត​ចូល​ជ្រកកោន​ជាមួយ​អតីត​ទ្រនំ​ចាស់​គឺ​គណបក្ស​ភ្លើង​ទៀន​ឡើងវិញ។ គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក គង់ មុនីកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ថា ខ្លួន​នឹង​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ ដោយសារតែ​គណបក្ស​នេះ​បាន​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ហើយ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​បាន​ចរចា​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រភព​ដដែល អំពាវនាវ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាមរយៈ​នៃ​ការ​បោះឆ្នោត ចូលរួម​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ឱ្យ​បាន​ទូលំទូលាយ និង​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​អំណាច​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទទួល​បាន​ជោគជ័យ ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ លោក គង់...

បក្ស​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ចង​សម្ពន្ធភាព​ចូលរួម​ការ​បោះឆ្នោត​ជាតិ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ លើកឡើង​ថា ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ស្រដៀង​គ្នា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ គឺជា​សញ្ញា​វិជ្ជមាន​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់​ក្នុង​ការ​បម្រើ​ពលរដ្ឋ បន្ទាប់ពី​មិន​អាច​យក​ជ័យជម្នះ​លើ​បក្ស​កាន់​អំណាច​បាន​ក្រោយពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ គណបក្ស​ទាំង​បួន​នេះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ «ដើម្បី​បង្ហាញ​ពី​ផែនការ​នៃ​ការ​តស៊ូ​មតិ​លើ​សំណើ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា»។ សន្និសីទ​រួម​គ្នា​ដែល​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​ក្រោយពី​គណបក្ស​ទាំងនោះ​បាន​អះអាង​អំពី​ការ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា កន្លងទៅ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ កក្កដា...

Latest news

© 2021, ដេលី. All rights reserved.