27.1 C
Phnom Penh

TAG

ឆបោក

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ និង​កូរ៉េខាងត្បូង ធ្វើ​សហប្រតិបត្តិការ​កម្ចាត់​បទល្មើស​ឆបោក​តាម​អនឡាញ

ស្នងការ​នគរបាល​ជាតិ​ប្រទេស​កម្ពុជា កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។ នគរបាល​ជាតិ​កម្ពុជា-កូរ៉េ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា ស្នងការ​នគរបាល​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ឆបោក​នានា​តាម​គ្រប់​រូបភាព​ផង​ដែរ។ កិច្ចសហប្រតិបត្តិការ​នេះ ក៏​ប្រឆាំង​ទៅ​នឹង​បទល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែរ ដូចជា អំពើ​ឃាតកម្ម ការ​ចាប់​ពង្រត់ ចាប់​ជំរិត ការ​បង្ខាំង​ដោយ​ខុស​ច្បាប់ ការ​បាត់​ខ្លួន ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុស​ច្បាប់​ថែមទៀត។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ អះអាង​ថា កងកម្លាំង​នគរបាល​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ព្រោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន...

ការិយាល័យ​រដ្ឋអាជ្ញា​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រកាស​ដាក់​ទណ្ឌកម្ម​ឧកញ៉ា​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា

ការិយាល័យ​អយ្យការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ដឹកនាំ​ដោយ​តំណាង​រដ្ឋអាជ្ញា អ្នកស្រី Jeanine Pirro បាន​ផ្តើម​ចោទប្រកាន់​ជា​ផ្លូវការ​តាម​ច្បាប់​លើ​ឧកញ៉ា កុក អាន នាម​ដើម ភូ កុកអាន រួម​នឹង​អ្នក​សមគំនិត ២៨​នាក់​ទៀត និង​ក្រុមហ៊ុន ព្រមទាំង​សាខា​ក្រុមហ៊ុន​របស់​លោក​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មេសា បន្ទាប់ពី​បាន​ទទួល​សេចក្តី​រាយការណ៍​គ្រប់សព្វ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចម្រុះ ហៅ​កាត់​ថា កម្លាំង​វាយលុក​មណ្ឌល​ឆបោក Scam Center Strike Force...

អំពើ​ឆបោក​អនឡាញ​កំពុង​បំប្លែង​ខ្លួន​ទៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សណ្ឋាគារ បុរី​ផ្ទះ​ជួល​និង​អគារ​កំពុង​សង់

ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​អំពើ​ឆបោក ទម្លាយ​ថា​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា កំពុង​បំប្លែង​ខ្លួន​ទៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​រោងចក្រ បុរី ផ្ទះ​ជួល សណ្ឋាគារ និង​អគារ​កំពុង​សាងសង់ ជាដើម។ ការ​បំប្លែង​ខ្លួន​នេះ បន្ទាប់ពី​មាន​ការ​បង្ក្រាប​តាម​អគារ​ធំៗ និង​អគារ​ខ្ពស់ៗ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៧ មេសា ថា អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​បង្ក្រាប​តែ​នៅ​តាម​អគារ​ខ្ពស់ៗ និង​អគារ​ធំៗ​ប៉ុណ្ណោះ ប៉ុន្តែ​អគារ​តូចៗ​នៅតែ​បន្ត​ដំណើរការ​ដដែល ហើយ​ក៏​កំពុង​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​ដែរ ដូចជា​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​រោងចក្រ...

អ្នក​ឃ្លាំមើល​ថា​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា កុក អាន ជា​សញ្ញា​អាសន្ន​ដល់​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន និង​បណ្ដាញ​ជំនួញ​របស់​គាត់ គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​ប្រាប់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ និង​ប្រឈម​បំផុត​ក្នុង​ពេលនេះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មេសា ថា បើ​ពិនិត្យ​ទៅ​លើ​ភាព​ស្មុគស្មាញ និង​ទំហំ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ ដូចជា​ករណី​លោក...

អាមេរិក​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់ ៤​លាន​ដុល្លារ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ឧក្រិដ្ឋជន​ចិន​ឈ្មោះ Daren Li

សហរដ្ឋ​អាមេរិក ប្រកាស​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក ដើម្បី​លើក​ទឹកចិត្ត​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឈ្មោះ Daren Li ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ការ​លាង​លុយ​កខ្វក់​ពី​មជ្ឈមណ្ឌល​បោកប្រាស់​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការិយាល័យ​កិច្ចការ​បង្ក្រាប​គ្រឿងញៀន និង​អនុវត្ត​ច្បាប់​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២៣ មេសា បាន​ប្រកាស​ផ្តល់​រង្វាន់​ក្រោម​កម្មវិធី​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​ដោយ​មាន​អង្គការ​ចាត់តាំង (TOCRP) ចំនួន ៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឈ្មោះ Daren Li។ ប្រភព​ដដែល អះអាង​ថា ការ​ប្រកាស​ចាប់​ខ្លួន​ឧក្រិដ្ឋជន​រូប​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ការ​លាង​លុយ​កខ្វក់​ពី​មជ្ឈមណ្ឌល​បោកប្រាស់​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ Daren Li...

មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្មែរ កើត​ទុក្ខ​មិន​សុខចិត្ត​នឹង​ពាក្យ​គេ​ហៅ Scambodia

ពលរដ្ឋ​ខ្មែរ​តាម​មជ្ឈដ្ឋាន​ផ្សេងៗ បាន​បន្ទរ​តាម​គ្នា​នូវ​ការ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​ប្រើ​ពាក្យ​មិន​ផ្លូវការ​កន្ត្រាក់​អារម្មណ៍​ក្នុង​អត្ថបទ​កាសែត​ថា Scambodia សំដៅ​ហៅ​រាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​រាជរដ្ឋាភិបាល​បណ្តែតបណ្តោយ​ឲ្យ​មាន​ប្រតិបត្តិការ​ក្នុង​មណ្ឌល​ឆបោក ក្នុង​បនល្បែង​កាស៊ីណូ​តាម​បច្ចេកវិទ្យា​រាប់​ឆ្នាំ ដែល​ពិភពលោក​បាន​ដឹង​ឮ​គ្រប់​ទិសទី។ ភាសិត​ខ្មែរ​ពោល​ថា ដំរី​ប៉ុន​ដំរី​ងាប់ យក​ចង្អេរ​ទៅ​បាំង។ គណបក្ស​ជំនាន់​ថ្មី ទើប​នឹង​ចេញ​មុខ​ថ្កោលទោស​កាសែត The Wall Street Journal (WSJ) ដែល​បាន​ប្រើប្រាស់​ពាក្យ "Scambodia" ជំនួស​ឱ្យ​ឈ្មោះ​ប្រទេស​កម្ពុជា Cambodia និង​ចាត់ទុក​ការ​ប្រើ​ពាក្យ​បែប​នេះ​ថា​គ្មាន​វិជ្ជាជីវៈ និង​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ដល់​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល។ គណបក្ស​ជំនាន់​ថ្មី បាន​ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​២២ មេសា...

តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា?

អ្នក​ឃ្លាំមើល​សួរ​ថា តើ​ខ្មែរ​គួរ​ខឹង​នឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​ប្រទេស​របស់​ខ្លួន​ថា​ជា​ទឹកដី​នៃ​អន្ទាក់​ឆបោក «Scambodia» ឬ​គួរ​ពិនិត្យ​មើល​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​បណ្តោយ​ឱ្យ​មាន​ឧស្សាហកម្ម​ឆបោក​ទាំងនេះ​រីក​ដុះដាល​ដូច​ផ្សិត​កន្លង​មក​នោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មេសា នេះ​ថា រវាង​អ្នក​ដែល​ហៅ​ស្រុក​ខ្មែរ​ថា «Scambodia» និង​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​រីក​សាយភាយ​ពេញ​ផ្ទៃ​ប្រទេស តើ​នរណា​ជា​អ្នក​ខុស​ពិតប្រាកដ​ចំពោះ​បញ្ហា​ទាំងនេះ ព្រោះ​ថា​បើ​យន្តការ​រដ្ឋ​រឹងមាំ ឧក្រិដ្ឋជន​ក៏​មិន​អាច​មក​តាំង​មូលដ្ឋាន​នៅ​កណ្តាល​ក្រុង ឬ​តាម​ព្រំដែន​បាន​យ៉ាង​ងាយស្រួល​ដូច​ផ្សិត​បែប​នេះ​ដែរ។ អ្នក​ឃ្លាំមើល​រូប​នេះ​អះអាង​ថា ការ​ខឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​កម្ពុជា​ថា​ជា «Scambodia» មិន​ខុស​ពី​ការ​ខឹង «កញ្ចក់» ដែល​បង្ហាញ​ស្នាម​ប្រឡាក់​លើ​ផ្ទៃមុខ​របស់​ខ្លួន​ឡើយ ដូច្នេះ​បើ​ចង់​ឱ្យ​ឈ្មោះ​នេះ​រលាយ​បាត់...

កម្ពុជា​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង

រដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ឱ្យ​ដៃគូ​អន្តរជាតិ​ជួយ ដោយសារ​ខ្លួន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ការ​ប្រព្រឹត្ត​បទល្មើស​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​ស្មុគស្មាញ​សម្រាប់​កម្ពុជា។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ មេសា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ មេសា ថា ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បាន​ស្នើ​ឱ្យ​ដៃគូ​អន្តរជាតិ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស ការ​ចែករំលែក​ព័ត៌មាន​ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​ដែល​ការ​ប្រព្រឹត្ត​បទល្មើស​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​ស្មុគស្មាញ​សម្រាប់​កម្ពុជា នា​ពេលនេះ។ ប្រភព​ដដែល​អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​វិធីសាស្ត្រ​ឧក្រិដ្ឋកម្ម​ដែល​កំពុង​វិវត្ត រួម​មាន ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ប្រព័ន្ធ​កូដនីយកម្ម...

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​បច្ចេកវិទ្យា​ឡើយ

ក្រសួង​មហាផ្ទៃ ព្រមាន​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពី​រឹបអូស​ទ្រព្យសម្បត្តិ​មេខ្លោង​បណ្ដាញ​ឆបោក ថា​ប្រទេស​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​ឧក្រិដ្ឋជន​ឡើយ ព្រោះ​ថា​យ៉ាងហោចណាស់ ជនបរទេស​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជិត ៤០០​នាក់ (៣៩៨​នាក់) ក្រោយ​បង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​បទល្មើស​អនឡាញ ៤​កន្លែង ត្រឹមតែ​រយៈពេល ២​ថ្ងៃ​នៅ​ដើម​សប្តាហ៍​នេះ។ បន្ថែម​លើ​នេះ​ទៀត សមត្ថកិច្ច​ក៏​រឹបអូស​បាន​កុំព្យូទ័រ All In One ជាង ១០០​គ្រឿង (១៣៣​គ្រឿង) កុំព្យូទ័រ​យួរដៃ​ជាង ៦០​គ្រឿង (៦៦​គ្រឿង) ទូរសព្ទដៃ​ជាង ៦០០​គ្រឿង...

កម្ពុជា​បណ្ដេញ​ជនបរទេស​ជិត ១​ពាន់​នាក់​ដែល​ភាគច្រើន​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា រយៈពេល ៥​ថ្ងៃ​ដើម​ខែ​មេសា ឆ្នាំ​២០២៦ នេះ ប្រទេស​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចេញពី​ទឹកដី​របស់​ខ្លួន​ជាង ១​ពាន់​នាក់ មាន​ជិត ៣០​សញ្ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការងារ​ខុស​ច្បាប់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក...

Latest news

© 2021, ដេលី. All rights reserved.