31.9 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ឯកសារ​បែកធ្លាយ៖ លោក ដូណាល់ ត្រាំ បង្ខំ​ឱ្យ​អ៊ុយក្រែន​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម

ឯកសារ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Strana ហើយ​ត្រូវ​បាន​បង្ហោះ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន និង​សារព័ត៌មាន​ក្នុង​បស្ចិម​ប្រទេស​មួយ​ចំនួន​ទៀត បាន​ឱ្យ​ដឹង​ថា ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ និយាយ​អំពី​ការ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អ៊ុយក្រែន ពុះ​ច្រៀក​ទឹកដី​ដើម្បី​បញ្ចប់​សង្គ្រាម ដោយ​ទឹកដី​ទាំងនោះ​ប្រគល់​ទៅ​ឱ្យ​រុស្ស៊ី។ យោង​តាម​ឯកសារ​ដដែល​នេះ​ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុង​ផែនការ​សន្តិភាព​លោក ដូណាល់ ត្រាំ នេះ មាន​ការ​កំណត់​ជាក់លាក់​ពី​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​នឹង​ការ​បញ្ឈប់​កងទ័ព​រុស្ស៊ី មិន​ឱ្យ​រុល​ចូល​ខាង​ក្នុង​ទឹកដី​ប្រទេស​អ៊ុយក្រែន ទៀត​នោះ​ទេ។ ឯកសារ​ដែល​ត្រូវ​គេ​បង្ហោះ​ជា​សាធារណៈ​នេះ បាន​បញ្ជាក់​ថា ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៥...

CCHR៖ កម្ពុជា​មិន​អស់​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​ឡើយ ទោះ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​អង្គការ​សហប្រជាជាតិ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ មិនមែន​មាន​ន័យ​ថា​កម្ពុជា​អស់​កាតព្វកិច្ច​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​បាត់បង់​ឥទ្ធិពល​លើ​ការ​ធានា​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​នៅ​ប្រទេស​កម្ពុជា ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា ទោះជា​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​បែប​នេះ​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​មិន​អស់​កាតព្វកិច្ច​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ដែរ ព្រោះ​ប្រទេស​កម្ពុជា ជា​រដ្ឋ​ហត្ថលេខី​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ជាបន្តបន្ទាប់​មក ដូចជា កតិកាសញ្ញា​សិទ្ធិមនុស្ស​ស្តីអំពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច​សង្គម និង​វប្បធម៌ រួម​ទាំង​កតិកាសញ្ញា...

រដ្ឋការ​លោក ដូណាល់ ត្រាំ បញ្ជា​ឱ្យ​ដក​បុគ្គលិក​ភ្នាក់ងារ USAID ទាំងអស់​នៅ​ទូទាំង​ពិភពលោក

រដ្ឋការ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​ទៅ​កាន់​បណ្ដា​ស្ថានទូត​សហរដ្ឋ​អាមេរិក​ទាំងអស់​នៅ​ក្រៅ​ប្រទេស ដោយ​ជូនដំណឹង​ពី​ការ​ដក​បុគ្គលិក​នៅ​ក្រៅ​ប្រទេស​នៃ​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ចេញពី​ការងារ និង​ចេញពី​ការិយាល័យ​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៃ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP កាលពី​ថ្ងៃ​ពុធ ទី​៥ កុម្ភៈ នេះ។ រដ្ឋការ​លោក ត្រាំ បាន​ជូនដំណឹង​ដល់​បុគ្គលិក​នៃ​ទីភ្នាក់ងារ USAID តាម​សារ​អ៊ីមែល និង​ការ​ជូនដំណឹង​នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់ USAID។ នេះ​ជា​ការ​បន្ទាន់​មួយ​នៃ​ការ​អនុវត្ត​បទបញ្ជា​នីតិប្រតិបត្តិ​របស់​រដ្ឋការ​លោក ត្រាំ នូវ​ការ​បិទ​ភ្នាក់ងារ​ជំនួយ​បរទេស...

សង្គ្រាម​ពាណិជ្ជកម្ម​ក្នុង​រដ្ឋការ​ថ្មី​អាមេរិកាំង អង្រួន​ពិភពលោក រហូត​ដល់​អង្គការ​សហប្រជាជាតិ

អ្នក​សង្កេតការណ៍​យល់​មិន​ខុស​ទេ​ដែល​ថា បើ​មាន​ឱកាស​ម្ដង​ទៀត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ មហា​សេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយបារម្ភ​មិន​ខាន​ឡើយ។ មិន​បាន​ទុក​ពេល​យូរ​ឡើយ លោក ត្រាំ បាន​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម និង​ចាត់​វិធានការ​សងសឹក​ភ្លាមៗ​ក្នុង​ថ្ងៃទី​២០ មករា ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី។ ក្នុង​ថ្ងៃទី​២០ មករា នោះ លោក ត្រាំ បាន​ចេញ​បញ្ជា​នីតិប្រតិបត្តិ​ឋានៈ​ជា​ប្រធានាធិបតី​ដល់​ទៅ ៦​បទបញ្ជា។ ក្នុង​បទបញ្ជា​ទាំង ៦ នោះ មាន​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក (WHO)...

មេដឹកនាំ​ប្រទេស​ប៉ាណាម៉ា​សន្យា​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ចិន ឆ្លើយតប​នឹង​សហរដ្ឋ​អាមេរិក

នៅ​ទីបំផុត ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា Jose Raul Mulino បាន​សន្យា​ថា​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ចិន អំពី​ការ​បើក​សិទ្ធិ​ឱ្យ​ចិន កាន់កាប់​ភាគហ៊ុន​លើ​ការ​យក​ថ្លៃ​សេវា​នាវា​ដែល​បើក​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ជាមួយ​នឹង​ការ​បើក​សិទ្ធិ​ឱ្យ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក ឆ្លងកាត់​ព្រែកជីក​នេះ​ដោយ​សេរី​ទៀត​ផង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នៃ​គេហទំព័រ san.com នៃ​ប្រទេស​ប៉ាណាម៉ា នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ។ ចិន បាន​ដាក់​ទុន​លើ​ការ​កាន់កាប់​ភាគហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។ ក្នុង​គម្រោង​នេះ ចិន​បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន CK Hutchinson ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង...

តើ​ប្រទេស​កម្ពុជា​នឹង​មាន​វិបត្តិ​សង្គម​ឬ​ទេ បើ​បាត់បង់​ជំនួយ​មួយ​ផ្នែក​ពី​សហរដ្ឋ​អាមេរិក?

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​បាត់បង់​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នោះ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​វិបត្តិ​សង្គម​កាន់តែ​ធំ ពីព្រោះ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ជាច្រើន​បន្ត​ទៀត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ដូចជា វិស័យ​កសិកម្ម វិស័យ​បរិស្ថាន វិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ វិស័យ​សុខាភិបាល...

នាយករដ្ឋមន្ត្រី​កូន​និយាយ​ចំអក​លោក សម រង្ស៊ី ថា​ម្តង​រិះគន់ ម្តង​សរសើរ​មេដឹកនាំ​ថ្មី​សហរដ្ឋ​អាមេរិក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ចោទ​ជា​សំណួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អ​អំពី​លោក ដូណាល់ ត្រាំ ដើម្បី​ទទួល​បាន​ការ​ជួយ​ឬ​ទេ? នៅ​ក្នុង​ចំណារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​លោក​ឃើញ​មាន​ការ​ចែករំលែក​វីដេអូ​នៃ​បទសម្ភាសន៍​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា...

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជាង ២​ម៉ឺន​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​គ្មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​ជិត ២០០០​នាក់ ត្រូវ​កត់ត្រា​ទុក​ក្នុង​បញ្ជី​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ចេញពី​សហរដ្ឋ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ក្រសួង​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (U.S. Immigration and Customs Enforcement (ICE)) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្រោយ​វិធានការ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ថា សហរដ្ឋ​អាមេរិក​នឹង​ចាប់​បញ្ជូន​ពលរដ្ឋ​ខុស​ច្បាប់​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង ១០ របស់​ពួកគេ​វិញ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥១៦៨​នាក់)។ ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង...

អ្នក​ឃ្លាំមើល​អះអាង​ថា​លោក ដូណាល់ ត្រាំ នឹង​បន្ត​ជំហរ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា

ក្រុម​អ្នក​តាមដាន​សង្គម​អះអាង​ថា អាមេរិក​ដែល​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក នឹង​មិន​បោះបង់​ជំហរ​របស់​ខ្លួន​ឡើយ​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី​ពីរ​របស់​លោក ដូណាល់ ត្រាំ ដោយសារ​អាមេរិក​ចាត់ទុក​ថា​សំណុំរឿង​នេះ​គឺជា​រឿង​នយោបាយ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា អាមេរិក​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ធ្លាប់​បដិសេធ​ថា...

ពលរដ្ឋ​ខ្មែរ​ជិត ២​ពាន់​នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​អាមេរិក​មក​ប្រទេស​កំណើត​វិញ​តាម​វិធានការ​លោក ដូណាល់ ត្រាំ

ឯកសារ​ពី​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ICE បាន​បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​ខ្មែរ​ចំនួន ១៧៤៧​នាក់ នឹង​ត្រូវ​បណ្ដេញ​ចេញពី​អាមេរិក​មក​ប្រទេស​កំណើត​របស់​ខ្លួន​វិញ តាមរយៈ​វិធានការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ ឯកសារ​ពី ICE បាន​ឲ្យ​ដឹង​ថា ICE នឹង​បញ្ជូន​ពលរដ្ឋ​ទាំងនោះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​បន្ទាប់ពី​នីតិវិធី​ចុងក្រោយ​នៃ​ការ​បញ្ជូន​ចេញ។ រដ្ឋាភិបាល​អាមេរិក ជឿជាក់​ថា​ប្រទេស​ទាំងនោះ​នឹង​ទទួល​នូវ​ការ​បញ្ជូន​ពលរដ្ឋ​ពួកគេ​ត្រឡប់​វិញ ដោយ​ព្រមាន​ថា​នឹង​ដាក់​ប្រទេស​ដែល​មិន​ព្រម​ទទួល​ទៅ​ក្នុង​ប្រទេស​ដែល​មិន​សហការ ឬ​មាន​ហានិភ័យ​ដែល​មិន​ព្រម​ធ្វើ​តាម​ច្បាប់។ ក្នុង​ឯកសារ​នោះ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ចាត់​វិធានការ​សមស្រប​ដើម្បី​បញ្ជាក់​សញ្ជាតិ​របស់​ជន​ដែល​សង្ស័យ រួម​មាន​ការ​សម្ភាស ការ​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ទាន់​ពេល និង​ទទួល​យក​ការ​វិលត្រឡប់​របស់​ជនជាតិ​របស់​ពួកគេ។ ឯកសារ​ដដែល​បាន​បញ្ជាក់​ថា ប្រទេស​ជិតខាង​កម្ពុជា​ក៏​មាន​ក្នុង​បញ្ជី​នោះ​ផង​ដែរ...

Latest news

© 2021, ដេលី. All rights reserved.