34.1 C
Phnom Penh

TAG

បណ្ឌិត មាស នី

អ្នកវិភាគ​និយាយ​ថា មិត្ត​ដែកថែប ឬ​ស្រោប​ដែក​ចិន ជឿ​ទុកចិត្ត​ទាំងស្រុង​មិន​ទាន់​បាន​ទេ

អ្នកវិភាគនិយាយថា មិត្តដែកថែប ឬ ស្រោបដែកចិន ជឿទុកចិត្តទាំងស្រុងមិនទាន់បានទេ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លើកឡើង​ថា មូលហេតុ​នៃ​ភាព​គឃ្លើន​ពី​ភាគី​ថៃ មក​លើ​ប្រទេស​កម្ពុជា ជុំវិញ​ការ​ឈ្លានពាន​ទឹកដី និង​សង្គ្រាម ៥​ថ្ងៃ គឺ​ដោយសារ​មាន​ការ​គាំទ្រ​ពី​ចិន ព្រោះ​ថា​បើ​ចិន ពិត​ជា​មិត្ត​ល្អ​ដែកថែប​ចំពោះ​កម្ពុជា ដោយ​ស្មោះត្រង់​មែន ចិន​គួរតែ​ផ្អាក​សមយុទ្ធ​ជាមួយ​ថៃ ក្នុង​ពេលនេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ កញ្ញា ថា បើ​ចិន...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា-ថៃ មិន​ទាន់​បញ្ចប់​ជម្លោះ​ព្រំដែន​ទេ ក៏​មិន​ទាន់​ដល់​ពេល​បើក​ព្រំដែន​ឡើងវិញ​ដែរ

អ្នកឃ្លាំមើល៖ បើកម្ពុជា-ថៃ មិនទាន់បញ្ចប់ជម្លោះព្រំដែនទេ ក៏មិនទាន់ដល់ពេលបើកព្រំដែនឡើងវិញបាន អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​កម្ពុជា-ថៃ មិន​ទាន់​អាច​ចរចា​គ្នា​បញ្ចប់​សង្គ្រាម ឬ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ចប់​សព្វគ្រប់​ទេ កម្ពុជា​ក៏​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​បើក​ព្រំដែន​ឡើងវិញ​ដែរ លើកលែងតែ​កម្ពុជា​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​ប្រទេស​ទី​៣ ដោយ​ចៀស​មិន​រួច។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៥ ខែ​កញ្ញា ថា...

អ្នក​តាមដាន​ស្ថានការណ៍​ស្រុក​ខ្មែរ រំឭក​អ្នក​នយោបាយ​ឱ្យ​ប្រុងប្រយ័ត្ន​សង្គ្រាម​នយោបាយ​ការទូត កុំ​ជាន់​ដាន​ចាស់

អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា បណ្ឌិត មាស នី ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្រុងប្រយ័ត្ន​សង្គ្រាម​នយោបាយ​ការទូត ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ប្រទេស​កម្ពុជា វិល​ទៅ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពី​អតីតកាល។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍន​សង្គម បណ្ឌិត មាស នី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា នេះ​ថា ទោះបីជា​ពេលនេះ សង្គ្រាម​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​មែន តែ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជុំវិញ​សង្គ្រាម​ការទូត និង​នយោបាយ​អន្តរជាតិ​ដើម្បី​តែ​ការពារ​ខ្លួន​តែ​ម្យ៉ាង​ទេ គឺ​ត្រូវ​ឈរ​លើ​ជំហរ​ការទូត​ដ៏​ត្រឹមត្រូវ​មួយ ដែល​មិន​នាំ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​ដូច​អតីតកាល។ បណ្ឌិត មាស នី លើកឡើង​ថា ទោះបីជា​ការ​ប្រឈម​ដែល​កម្ពុជា​បាន​ទទួល​រង​ក្នុង​ពេលនេះ មិនមែន​ជា​រឿង​ថ្មី​ជាមួយ​ប្រទេស​ជិតខាង​ក៏ដោយ...

អ្នក​សង្កេតការណ៍​ថា​គ្មាន​ប្រទេស​ណា​ចិត្ត​ល្អ​ផ្តល់​អាវុធ​ឱ្យ​កម្ពុជា​ដោយ​គ្មាន​ការ​ទិញដូរ​នោះ​ទេ

អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​មិន​អាច​ខ្ចី​លុយ​ប្រទេស​ផ្សេង​សម្រាប់​ទិញ​អាវុធ​ដើម្បី​ច្បាំង​ការពារ​ទឹកដី​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ចិត្ត​ល្អ​ផ្តល់​អាវុធ​ឲ្យ​កម្ពុជា ដោយ​គ្មាន​ការ​ទិញដូរ​នោះ​ដែរ ព្រោះ​មិត្ត និង​សត្រូវ​របស់​កម្ពុជា អាច​ប្រែ​មុខមាត់​គ្រប់​ពេល។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​ថា ការ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន គឺជា​ភាព​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​នោះ ការ​អភិវឌ្ឍ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ជាតិ គឺ​ពិត​ជា​ត្រូវការ​លុយ​ច្រើន​បំផុត ហើយ​លុយ​ទាំងនេះ​ក៏​ត្រូវ​កើត​ចេញពី​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ដែរ។ បណ្ឌិត មាស នី លើកឡើង​ថា ទោះ​មាន​លុយ​ច្រើន​ហើយ​ក៏ដោយ ក៏​មិន​ប្រាកដ​ថា​ប្រទេស​ដទៃ​នឹង​លក់​អាវុធ ឬ​គ្រាប់រំសេវ​ឲ្យ​ខ្លួន​ពេល​ត្រូវការ​នោះ​ទេ ដូច្នេះ​ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការ​ការពារ​ជាតិ...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​ចែកចាយ​ស្បៀង​មិន​បាន​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​កងទ័ព​ជួរមុខ​មិន​ទទួល​បាន​តាម​តម្រូវការ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ប្រមូល រួម​ទាំង​ការ​ចែកចាយ​ស្បៀង​មិន​ត្រឹមត្រូវ នឹង​ធ្វើ​ឱ្យ​ស្បៀង​ទាំងនោះ​ខូច ខណៈ​កងទ័ព​ជួរមុខ​ក៏​មិន​ទទួល​បាន​ស្បៀង​តាម​តម្រូវការ​សម្រាប់​ទទួលទាន​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​លើ​ខ្នងភ្នំ​ព្រៃ​ក្រាស់។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ សីហា នេះ​ថា អ្នក​រៀបចំ​បែងចែក និង​អ្នក​ប្រមូល​ស្បៀង​នៅ​សមរភូមិ​ក្រោយ​មិន​មាន​តួនាទី​ត្រឹមតែ​ប្រមូល និង​វេច​ខ្ចប់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ពន្យល់​ផ្សព្វផ្សាយ​ដល់​អ្នក​បរិច្ចាគ​ស្បៀង​ឲ្យ​យល់ដឹង​ពី​តម្រូវការ​ខុស​គ្នា​របស់​កងទ័ព​ដែរ។ លោក​បន្ត​ថា បើ​មិន​មាន​ការ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាហារ​ខ្លះ​ប្រាកដជា​ខូច​មុន​ពេល​ទៅ​ដល់​សមរភូមិ ក្នុង​នោះ គេ​សង្កេត​ឃើញ​ផង​ដែរ​ថា មាន​សម្ភារៈ និង​ឧបភោគ​ជាច្រើន​សមស្រប​សម្រាប់​តែ​ខ្សែ​ត្រៀម​ជួរ​ក្រោយ​ប៉ុណ្ណោះ រីឯ​អ្នក​ប្រយុទ្ធ​ជួរមុខ​នៅតែ​មិន​បាន​ទទួលទាន​ស្បៀង​ទៅ​តាម​តម្រូវការ​នៅឡើយ។ បណ្ឌិត មាស...

លោក ហ៊ុន សែន ស្នើ​មិត្ត​ចិន​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​បន្ថែម​ទៀត​ដល់​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើសុំ​មិត្ត​ចិន បន្ត​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​បន្ថែម​ទៀត​ដល់​កម្ពុជា ព្រោះ​កម្ចី​ឥណទាន​របស់​មិត្ត​ចិន មិន​ត្រឹមតែ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ពង្រឹង​ឯករាជភាព​នយោបាយ​របស់​កម្ពុជា​ទៀត​ផង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​យប់​ថ្ងៃទី​៣ ខែ​ធ្នូ ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅតែ​រក្សា​ចំពោះ​ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​ដដែល។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ស្នើ​ឱ្យ​មិត្ត​ចិន...

នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​កែប្រែ​សាលារៀន​ឱ្យ​ក្លាយ​ជា​កន្លែង​ផ្តល់​សេវា​សាធារណៈ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អនុវត្ត​វិធានការ​មួយ​ចំនួន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដើម្បី​កែប្រែ​សាលារៀន​ឱ្យ​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ស័ក្តិសម​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ជាតិ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​ចេញ​សារ​លិខិត​អបអរ​សាទរ​ថ្ងៃ​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​២០២៤-២០២៥ កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ​តាមរយៈ​នៃ​ការ​បន្ត​រិះរក​វិធានការ និង​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មិន​ត្រូវ​ពឹង​ប្រទេស​ណា​ដាច់ខាត​ដើម្បី​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​២០​ឆ្នាំ​បន្ទាប់

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​ចង់​ឯករាជ្យ ដូច្នេះ​កម្ពុជា​ត្រូវតែ​រស់​ដោយ​ខ្លួនឯង មិន​ត្រូវ​ពឹង​លើ​ការ​អនុគ្រោះ​យោគយល់ ឬ​ការ​ត្រាប្រណី​ពី​ប្រទេស​ណា​ដាច់ខាត ដើម្បី​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ ២០​ឆ្នាំ​ក្រោយ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នៅតែ​ពឹង​គេ​អស់​មួយ​ជីវិត។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ លីម កុកវីង នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​មិន​ត្រូវការ​រស់​ដោយ​ការ​អនុគ្រោះ ឬ​ការ​សន្តោស​ប្រណី​ពី​ប្រទេស​ណា​នោះ​ទេ តែ​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹង​រស់​ដោយ​ខ្លួនឯង...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង វៀតណាម​នឹង​បញ្ជូន​ទ័ព​ឱ្យ​ទៅ​កាន់កាប់​ដី​ជួល​ពី​ខ្មែរ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ឬ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា នោះ​វៀតណាម នឹង​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​កម្លាំង​ទ័ព​របស់​ពួកគេ​ឱ្យ​ទៅ​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ និង​ដី​ដែល​ក្រុមហ៊ុន​វៀតណាម បាន​ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ម៉ឺន​ហិកតា ដោយ​យក​លេស​ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​គេ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​មេសា ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ជួល​ដី​ឱ្យ​បរទេស​ជិតខាង​ក្នុង​រយៈពេល​វែង គឺជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​កម្ពុជា...

លោក ហ៊ុន ម៉ាណែត រំពឹង​ថា​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​គន្លង​រដ្ឋាភិបាល​ចាស់​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​លោក​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព និង​ការ​កែទម្រង់​ដ៏​មុត​ស្រួច​នា​ពេល​កន្លង​មក។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ផ្តើម​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន កម្ពុជា​កសាង​បាន​នូវ​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ តាមរយៈ​នៃ​ការ​បើក​ចំហ​ពាណិជ្ជកម្ម​អន្តរជាតិ​ឈរ​លើ​គោលការណ៍​ពហុភាគី​និយម...

Latest news

© 2021, ដេលី. All rights reserved.