27 C
Phnom Penh

TAG

បេក្ខភាព​នាយករដ្ឋមន្ត្រី

អ្នកវិភាគ៖ លោក ហ៊ុន សែន កំពុង​បញ្ចុះបញ្ចូល​មនុស្ស​សំខាន់ៗ​ក្រោយ​ស្ទង់​ដឹង​អ្នក​គាំទ្រ​កូន​មិន​មាន​ច្រើន

អ្នក​សង្កេតការណ៍​ជាច្រើន​លើកឡើង​ថា ទោះបី​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចេញពី​បក្ស​ក៏ដោយ ប៉ុន្តែ​ការ​សម្រេច​នេះ​ត្រូវតែ​ធ្វើ​ឡើង​តាម​សំឡេង​ភាគច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ លិខិត​របស់​លោក ស ខេង សរសេរ​ថា រូបលោក​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន ហើយ​ការ​ជ្រើសរើស​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត គឺ​លោក​គោរព និង​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​មហាសន្និបាត...

IDEA TALK៖ ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ពន្លឿន​តែងតាំង​ទាំង​បង្ខំ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ពន្លឿន​តែងតាំង​ទាំង​បង្ខំ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី»។

IDEA TALK៖ តើ​អ្វី​នៅ​ពី​ក្រោយ​ការ​បង្កើន​និយាយ​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​បរិបទ​នយោបាយ​ចុងក្រោយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​អ្វី​នៅ​ពី​ក្រោយ​ការ​បង្កើន​និយាយ​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​បរិបទ​នយោបាយ​ចុងក្រោយ?»។

លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​ជា​ដាច់ខាត

មេដឹកនាំ​ត​វង្ស​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​ខ្លួន​នោះ​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​ថែរក្សា​អំណាច​ត្រកូល «ហ៊ុន» ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ ក៏​បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​អ្នកវិភាគ​ទាំងអស់​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២ ធ្នូ...

លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ហើយ

លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ នេះ​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត​ដែល​នឹង​ឈរ​ឈ្មោះ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក។ មេដឹកនាំ​ដែល​ព្យាយាម​កាន់​អំណាច​ត​ត្រកូល​រូប​នេះ បាន​អះអាង​ជា​ចំហ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ធ្នូ នេះ​ថា លោក​នឹង​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ក្នុង​នាម​លោក​ជា​ឪពុក មាន​តួនាទី​គាំទ្រ...

Latest news

© 2021, ដេលី. All rights reserved.