27 C
Phnom Penh

TAG

បេក្ខភាព​នាយករដ្ឋមន្ត្រី

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ​ករណី​ចោទ​យក​លុយ​៥​លាន​ដុល្លារ​ទៅ​បារាំង

បេក្ខជន​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវិត​នយោបាយ​ករណី​លោក សម រង្ស៊ី ចោទ​លោក​ថា​បាន​បន្លំ​យក​លុយ ៥​លាន​ដុល្លារ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង និង​នៅ​ទ្វីប​អឺរ៉ុប។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​ការ​ចោទ​នោះ​ជា​ការពិត​មែន លោក​សុខចិត្ត​ដើរ​ចេញពី​ឆាក​នយោបាយ ប៉ុន្តែ​បើ​មិន​ពិត​វិញ លោក សម រង្ស៊ី ត្រូវ​ឈប់​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ ប្រតិកម្ម​របស់​លោក ហ៊ុន...

លោក ហ៊ុន ម៉ានី ថា​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ

លោក ហ៊ុន ម៉ានី កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​តែង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​ឪពុក​លោក កម្ពុជា​គឺជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ។ លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ វិច្ឆិកា ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​បាន​ញាំញី​ដោយ​ផេះផង់​នៃ​ភ្លើង​សង្គ្រាម និង​ជម្លោះ​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ភាព​អត់ឃ្លាន ការ​រំលោភ​សិទ្ធិមនុស្ស...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ថា​ចេះ​ត្រឹម​អួត​ពី​សន្តិភាព

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ចេះ​ត្រឹម​តែ​អួត​ពី​សន្តិភាព និង​នយោបាយ​ឈ្នះ​ឈ្នះ​បន្ត​ពី​ឪពុក ដែល​បង្ហាញ​ថា​ជា​បុគ្គល​គ្មាន​ចំណេះដឹង​ផ្ទាល់ខ្លួន​ក្នុង​ការ​ដឹកនាំ​ប្រទេស ក្រៅតែ​ពី​ការ​គូសវាស​របស់​ឪពុក​ដែល​កាង​ពីក្រោយ​តែប៉ុណ្ណោះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា ក្នុង​នាម​ជា​បេក្ខជន​អនាគត​នៃ​អ្នក​ដឹកនាំ​របស់​គណបក្ស​មួយ គួរតែ​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​ដោយ​ខ្លួនឯង ដើម្បី​បង្ហាញ​ពលរដ្ឋ​ម្ចាស់​ឆ្នោត...

លោក ហ៊ុន ម៉ាណែត ថា​លោក​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មិនមែន​ជា​រឿង​ចម្លែក​ទេ

បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ន​របស់​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា អះអាង​ថា នៅ​លើ​ពិភពលោក​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​កូនចៅ​របស់​អ្នក​នយោបាយ​បាន​ទទួលយក​អាជីព​ជា​អ្នក​នយោបាយ​បន្ត​ពី​គ្រួសារ។ នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច បាន​បញ្ចេញ​វីដេអូ​បកស្រាយ​ ជុំវិញ​ការ​រិះគន់​ថា មនុស្ស​ដែល​នៅ​ក្នុង​វង្ស​ត្រកូល​អ្នក​នយោបាយ​ចាប់​អាជីព​ជា​អ្នក​នយោបាយ រហូត​ពួកគេ​អាច​ក្លាយ​ទៅ​ជា​ប្រធានាធិបតី ជា​នាយករដ្ឋមន្ត្រី ឬ​ជា​សមាជិក​សភា ឬ​កាន់​តួនាទី​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នានា មិនមែន​ជា​រឿង​ខុស​នោះ​ទេ ឱ្យ​តែ​ពួកគេ​អនុវត្ត​តាម​គោលការណ៍​ឱ្យ​បាន​ត្រឹមត្រូវ។ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ លើកឡើង​ថា អ្នកវិភាគ​បែប​ស៊ី​អារម្មណ៍​គ្រាន់តែ​ស្វែងរក​ទិន្នន័យ​ដែល​ពួកគេ​ចង់​បាន...

លោក ហ៊ុន សែន ថា​នៅតែ​មាន​សិទ្ធិ​គ្រប់គ្រង​គណៈរដ្ឋមន្ត្រី​បន្ទាប់ពី​លោក​លែង​ជា​នាយករដ្ឋមន្ត្រី

បុរស​ខ្លាំង​កម្ពុជា​ដែល​ក្រាញ​អំណាច​ជាង ៤​ទសវត្សរ៍ លោក ហ៊ុន សែន ប្ដេជ្ញា​ថា​បើ​ទោះបីជា​លោក​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​លោក​អាច​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​បាន​ដូច​ធម្មតា​ដដែល ដោយ​លោក​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​បាន​គ្រប់​ពេលវេលា។ មេដឹកនាំ​បែប​ជើងកាង​ចិត្ត​ឆៅ​រូប​នេះ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ទាំងនោះ​អនុវត្ត​ខុស​ពី​គោល​ជំហរ​គណបក្ស នោះ​លោក​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ព្រោះ​ថា​នៅ​កម្ពុជា គឺ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ។ លោក ហ៊ុន សែន អះអាង​ថា ក្នុង​អំឡុង​ពេល​លោក​កំពុង​នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ លោក​ក៏​មិន​ធ្វេសប្រហែស​ឱ្យ​នរណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​លោក​បាន​ឡើយ...

លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម និង​ឡាវ នៅ​ពាក់កណ្តាល​ខែ​កញ្ញា

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​លាវ (ឡាវ) នា​ពាក់កណ្តាល​ខែ​កញ្ញា នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី។ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រធាន​រដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន...

លោក ហ៊ុន ម៉ានី ចំអក​ឱ្យ​អ្នកវិភាគ​ដែល​ថា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ប្រជែង​អំណាច​គ្នា

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​បុរស​ខ្លាំង​ក្រាញ​អំណាច​របស់​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ការ​វិភាគ​ដែល​ថា​រូបលោក និង​បង​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ប្រជែង​អំណាច​គ្នា គ្រាន់តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​ភិតភ័យ​របស់​ក្រុម​អ្នកវិភាគ​ចំពោះ​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​របស់​ត្រកូល «ហ៊ុន» និង​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ ខែ​សីហា...

IDEA TALK៖ ហេតុ​អ្វី​លោក ហ៊ុន សែន បារម្ភ​នឹង​ការ​វិភាគ​អំពី​ការ​ប្រជែង​អំណាច​របស់​កូនៗ​របស់​គាត់?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «ហេតុ​អ្វី​លោក ហ៊ុន សែន បារម្ភ​នឹង​ការ​វិភាគ​អំពី​ការ​ប្រជែង​អំណាច​របស់​កូនៗ​របស់​គាត់?»។

លោក ហ៊ុន សែន ថា​កូន​របស់​លោក​មិន​ប្រជែង​គ្នា​ធ្វើ​នាយករដ្ឋមន្ត្រី​ដូច​អ្នកវិភាគ​លើកឡើង​ឡើយ

បុរស​ខ្លាំង​កម្ពុជា​ដែល​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន អះអាង​ថា កូនប្រុស​របស់​លោក​មិន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​តំណែង​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​ដូច​អ្នកវិភាគ​លើកឡើង​នោះ​ទេ។ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​អត្ថបទ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​មួយ​រូប​នៅ​លើ​សារព័ត៌មាន The Cambodia Daily ដែល​ថា កូនប្រុស​លោក​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ាណែត...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ដណ្តើម​យក​ប្រជាប្រិយភាព​គ្នា

លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​ប្រកាស​ចែក​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត»។ សៀវភៅ​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ឥត​គិតថ្លៃ ស្រប​ពេល​ដែល​ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ចាត់ទុក​ថា​ជា​សកម្មភាព​ប្រជែង​ប្រជាប្រិយភាព​គ្នា​ជាមួយ​លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ចែក​ជូន​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.