TAG
ប៊ូ រចនា
ភរិយាបណ្ឌិត កែម ឡី ថាបុគ្គលម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តរៀងៗខ្លួនក្នុងការជ្រើសផ្លូវដើរ
ភរិយាបណ្ឌិត កែម ឡី និងក្រុមអ្នកឃ្លាំមើលសង្គមនៅក្រៅស្រុក លើកឡើងថា បុគ្គលម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តរៀងៗខ្លួនក្នុងការជ្រើសរើសផ្លូវដើររបស់គេ គ្មាននរណាម្នាក់មានសិទ្ធិទៅហាមឃាត់អ្នកដទៃឡើយ។
ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ប្រតិកម្មថា បណ្ឌិត កែម ឡី បានលាចាកលោកនេះទៅជិត ៧ឆ្នាំហើយ ហេតុអ្វីមានមនុស្សខ្លះយកគាត់មកពាក់ព័ន្ធក្នុងការសម្រេចចិត្តរបស់អ្នកដទៃទៀត ព្រោះថាមនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើសផ្លូវដើររបស់គេ គ្មាននរណាម្នាក់មានសិទ្ធិទៅហាមឃាត់អ្នកដទៃឡើយ។
អ្នកស្រី ប៊ូ រចនា លើកឡើងថា...
កាសែតអូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធការគំរាមសម្លាប់ភរិយាបណ្ឌិត កែម ឡី
សារព័ត៌មាន The Australian កាលពីដើមសប្តាហ៍នេះ បានចុះផ្សាយថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ដែលមានទ្រព្យដ៏មហាសាលក្នុងទីក្រុង Melboume ហើយត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន និងក្រុមលាងលុយក្នុងប្រទេសអូស្ត្រាលី សង្ស័យថាជាប់ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិត កែម ឡី។
នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ ជាមួយ ABC ឧកញ៉ា...
ភរិយាបណ្ឌិត កែម ឡី ចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ
ភរិយាបណ្ឌិត កែម ឡី បានចេញមុខសុំអភ័យទោសចំពោះពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់ចំពោះការនិយាយរបស់អ្នកស្រីក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ដែលអ្នកស្រីមិនបានបញ្ជាក់ឲ្យអស់សេចក្តី និងខ្លឹមសារនៃការលើកឡើងទាំងនោះ ក្រោយពីមានការរិះគន់ពីអ្នកនយោបាយមួយចំនួន។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានសរសេរលើគណនី Facebook របស់អ្នកស្រីថា អ្នកស្រីសូមអភ័យទោសចំពោះលោកយាយ លោកតា...
បទវិភាគ៖ តើអ្នកនយោបាយណាខ្លះត្រូវចេញមុខសុំទោសបណ្ឌិត កែម ឡី ជាសាធារណៈ?
អ្នកសង្កេតការណ៍រកឃើញថា បណ្ឌិត កែម ឡី ត្រូវគេរៀបចំផែនការសម្លាប់ពីរលើកធំៗកាលពីពេលដែលលោកនៅមានជីវិត ហើយអ្នកនយោបាយធំៗពីររូបត្រូវមានសេចក្តីក្លាហានចេញមុខសុំទោសបណ្ឌិត កែម ឡី ជាសាធារណៈ ដើម្បីធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយ និងបង្ហាញពីឆន្ទៈក្នុងការរួបរួមជាតិ។
មរណភាពរបស់បណ្ឌិត កែម ឡី បានធ្វើឲ្យពលរដ្ឋខ្មែរអ្នកស្នេហាជាតិស្ទើរមួយនគរ សោកស្តាយ និងទ្រហោយំលាយឡំទៅដោយការរៀបរាប់ពីសេចក្តីក្លាហាន គុណធម៌ និងឧត្ដមគតិរបស់លោក ដែលជាការបង្ហាញនូវសមានចិត្តរបស់អ្នកទាំងនោះថា ពួកគេពិតជាមានការសោកស្តាយជាទីបំផុត ដូច្នេះការបាត់បង់បណ្ឌិត កែម ឡី អាចបញ្ជាក់បានថា...
អ្នកតាមដានសង្គម៖ តុលាការកម្ពុជាបរាជ័យក្នុងការវែកមុខឃាតកពិតសម្លាប់បណ្ឌិត កែម ឡី
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD អះអាងថា ករណីឃាតកម្មលើបណ្ឌិត កែម ឡី កាលពី ៥ឆ្នាំមុនមិនទាន់ត្រូវបានវែកមុខរកឃាតកពិត និងអ្នកពាក់ព័ន្ធយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈលោក អឿត អាង ឬហៅ ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត និងជាជនរងគ្រោះដែលទុកសម្រាប់ប្រើប្រាស់ក្នុងអំពើឃាតកម្មនោះតែប៉ុណ្ណោះ។
ការលើកឡើងរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ គឺដើម្បីរំឭកខួប ៥ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់បណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ និងរិះគន់ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន...
IDEA TALK៖ តើគ្រួសាររបស់បណ្ឌិត កែម ឡី ប្រឈមនឹងឧបសគ្គជីវិតបែបណាខ្លះក្នុងរយៈពេលប្រាំឆ្នាំក្រោយឃាតកម្មលើស្វាមី?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ស្តីអំពី៖ «តើគ្រួសាររបស់បណ្ឌិត កែម ឡី ប្រឈមនឹងឧបសគ្គជីវិតបែបណាខ្លះក្នុងរយៈពេលប្រាំឆ្នាំក្រោយអ្នកវិភាគនយោបាយដ៏ល្បីល្បាញរូបនេះត្រូវបានប្រហារជីវិតកាលពីឆ្នាំ២០១៦?»។
ភរិយាបណ្ឌិត កែម ឡី ថាភាពអយុត្តិធម៌នៅកម្ពុជាកាន់តែមានភាពអណាធិបតេយ្យ
ភរិយាបណ្ឌិត កែម ឡី លើកឡើងថា ភាពអយុត្តិធម៌នៅកម្ពុជា បានក្លាយទៅជាភាពអណាធិបតេយ្យសម្រាប់ប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន អស់ទៅហើយ។
ភរិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានសរសេរនៅលើគណនីហ្វេសប៊ុក (Facebook) របស់អ្នកស្រីនៅថ្ងៃនេះដោយលើកឡើងពីទស្សនៈពីរដែលមានលក្ខណៈផ្ទុយគ្នា ប៉ុន្តែទស្សនៈទាំងពីរនេះបែរជាបង្ហាញពីស្ថានភាពអណាធិបតេយ្យដែលកើតមានព្រោងព្រាតនៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាពេលបច្ចុប្បន្ននេះបានយ៉ាងច្បាស់ទៅវិញ។
អ្នកស្រីលើកឡើងថា មានទស្សនៈមួយអះអាងថា ហេតុអ្វីក៏បណ្ឌិត...