TAG
មូន ចេអ៊ីន (Moon Jae-in)
ជម្លោះរវាងអាមេរិកជាមួយសហភាពសូវៀតនិងចិន នាំឱ្យឧបទ្វីបកូរ៉េបែកបាក់គ្នាមកដល់សព្វថ្ងៃនេះ
កូរ៉េ គឺជាប្រទេសមួយមានជាតិសាសន៍ក្នុងទ្វីបអាស៊ី ដែលកើតមានយូរលង់ណាស់មកហើយ និងជាប្រទេសមានខឿនវប្បធម៌ដ៏ចំណាស់លើទឹកដីអាស៊ីភាគខាងកើត។ ប៉ុន្តែកូរ៉េជាប្រទេសដែលងាយរងគ្រោះក្រោមសម្ពាធនៃក្រុមមហាអំណាច ជួបតែការបែកបាក់រហូតស្ទើរអស់សង្ឃឹមនឹងការរួបរួមគ្នាឡើងវិញ។
នៅរវាងឆ្នាំ១៩៤៥ ភ្នក់ភ្លើងសង្គ្រាមត្រូវបានបញ្ឈួលឡើងនៅគ្រប់តំបន់អាស៊ី ដែលគេហៅថាសង្គ្រាមខ្ចីដៃរវាងសហរដ្ឋអាមេរិកជាមួយនឹងសហភាពសូវៀត ហើយនិងចិន។ សង្គ្រាមនៅគ្រានោះគេហៅម្យ៉ាងថាជាសង្គ្រាមត្រជាក់ ដោយចាប់ផ្ដើមរត់ប្រណាំងសព្វាវុធរវាងប្លុកសេរី និងកុម្មុយនិស្ត។ ដោយភ្នក់ភ្លើងសង្គ្រាមត្រជាក់ឆាបឆេះឡើងនៅពាសពេញអាស៊ី និងពិភពលោក ប្រទេសកូរ៉េដែលពុំអាចបញ្ចៀសសង្គ្រាមនេះបាន ក៏ក្លាយជាទីលានវាយប្រយុទ្ធគ្នាហែកសាច់ឈាមបងប្អូនខ្លួនឯងដែរ។
កូរ៉េខាងជើង ទទួលឥទ្ធិពលពីរបបកុម្មុយនីស្តនៃសហភាពសូវៀតផង និងកុម្មុយនីស្តចិនម៉ៅសេទុងផង ក៏បង្កើតបានក្រុមបដិវត្តន៍ប្រដាប់អាវុធដឹកនាំដោយជីតារបស់លោក គីម ជុងអ៊ុន គឺមគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង។...
អតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ប៉ាក ហ្គឺនហេ ត្រូវបានដោះលែងពីពន្ធនាគារ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) ត្រូវបានអាជ្ញាធរដោះលែងចេញពីពន្ធនាគារទាំងកណ្តាលយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ នេះ។ ការដោះលែងនេះ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកស្រីទទួលបានការលើកលែងទោសពីលោកប្រធានាធិបតី មូន ចេអ៊ីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ នេះ។
កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន...
អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ទទួលបានការលើកលែងទោសនិងម្នាក់ទៀតស្ថិតក្នុងការរង់ចាំ
នៅប្រទេសកូរ៉េខាងត្បូង មានព្រឹត្តិការណ៍នយោបាយធំមួយបានកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ នេះ គឺលោក មូន ចេអ៊ីន បានចុះក្រឹត្យមួយក្នុងឋានៈជាប្រធានាធិបតីសាធារណរដ្ឋមួយនេះ ដោយធ្វើការលើកលែងទោសដ៏ភ្ញាក់ផ្អើលជូនដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង គឺអ្នកស្រី ប៉ាក ហ្គឺនហេ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ។
បើតាមបណ្ដាញផ្សាយព័ត៌មាន NK News គឺមានអ្នកតំណាងរាស្ត្រម្នាក់ទៀតដែលស្និទ្ធរបបកុម្មុយនីស្តកូរ៉េខាងជើង ក៏ទទួលបានការលើកលែងទោសផងដែរ គឺលោក Lee Seok-ki។
អតីតអ្នកតំណាងរាស្ត្ររូបនេះត្រូវបានកាត់ទោសកាលពីឆ្នាំ២០១៤ ឱ្យមានទោសជិត ១០ឆ្នាំក្រោមបទចោទ ថាមានផែនការបង្កើតកម្លាំងឧទ្ទាមផ្ដួលរំលំរដ្ឋាភិបាល។...