28 C
Phnom Penh

TAG

ម៉ែន សំអន

អ្នក​ឃ្លាំមើល៖ តើ​វាសនា​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា បន្ទាប់ពី​ស្តូប​វៀតណាម ត្រូវ​បាន​សាងសង់​ពេញ​ដី​ខ្មែរ?

អ្នកឃ្លាំមើល៖ តើវាសនាកម្ពុជានឹងទៅជាយ៉ាងណាបន្ទាប់ពីស្តូបវៀតណាមត្រូវបានសាងសង់ពេញដីខ្មែរ អ្នក​ឃ្លាំមើល​បាន​ចោទ​ជា​សំណួរ​ថា តើ​វាសនា​កម្ពុជា នឹង​ទៅ​ជា​យ៉ាងណា បន្ទាប់ពី​ស្តូប​វៀតណាម ត្រូវ​បាន​សាងសង់​ពេញ​ដី​ខ្មែរ ក្នុង​ពេល​ដែល​ថៃ មិន​បាន​សាងសង់​អ្វី​សោះ​ក្នុង​ទឹកដី​ខ្មែរ ហើយ​ហ៊ាន​ដណ្តើម​ប្រាសាទ​ខ្មែរ និង​ហ៊ាន​ឈ្លានពាន​ទឹកដី​ខ្មែរ​នោះ? ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ តុលា នេះ​ថា រឿង​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​មិន​ទាន់​ចប់​ផង ឥឡូវ​នេះ​ឆ្លង​ដល់​វៀតណាម ដែល​ជា​មិត្ត​ម៉ឺន​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ផ្កាយ​មាស​៥ ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន

អ្នក​ឃ្លាំមើល​សង្គម​ដាក់​ការ​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ថា​ជា​ការ​តែងតាំង​ខុស​នីតិវិធី​ច្បាប់ ព្រោះ​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស។ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាំងពី​ថ្ងៃទី​៣ ខែ​មីនា មក​ម៉្លេះ ហើយ​មក​ទល់​ពេលនេះ...

រណសិរ្ស​បី​នាក់​បង​ប្អូន កម្ពុជា លាវ យៀកណាម បន្ត​ពង្រឹង​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញ​ទៅមក

រណសិរ្ស​នៃ​ប្រទេស​ទាំង ៣ គឺ កម្ពុជា ឡាវ វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដំណាក់កាល ២០២៤-២០២៧ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ៣ ឲ្យ​កាន់តែ​ទូលំទូលាយ រឹងមាំ ព្រមទាំង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ប្រជាជន​វៀតណាម ក្នុង​ការ​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កម្ពុជា។ កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​អ្នកស្រី ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក...

កូន​អ្នកស្រី ម៉ែន សំអន និង​កូន​លោក ប្រាក់ សុខុន ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​និង​រដ្ឋមន្ត្រី ខណៈ​កូនៗ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ដែរ

កូន​របស់​អ្នកស្រី ម៉ែន សំអន និង​កូន​របស់​លោក ប្រាក់ សុខុន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប រួម​ទាំង​កូន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​ផ្សេងៗ​ផង​ដែរ។ ក្នុង​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​ពី​គ្នា​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ នរោត្ដម សីហមុនី កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក ប្រាក់ សោភ័ណ្ឌ ជា​អភិបាល​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​នេះ​តទៅ។ លោក...

របាំ​វៀតណាម​និង​របាំ​ត្រុដិ​សម្ដែង​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​សាលាខេត្ត​ស្វាយរៀង

របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​សាលាខេត្ត​ស្វាយរៀង ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។ អនុប្រធាន​បក្ស​កាន់​អំណាច អ្នកស្រី ម៉ែន សំអន ដែល​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ចូលរួម​ក្នុង​ពិធី​សម្ដែង​របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។ អ្នកស្រី ម៉ែន សំអន...

អ្នកស្រី ម៉ែន សំអន៖ កម្ពុជា-វៀតណាម​ជា​មិត្ត​ជិតស្និទ្ធ​និង​ជា​អ្នក​ជិតខាង​ល្អ​ហើយ​ស្មោះត្រង់

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម អ្នកស្រី ម៉ែន សំអន អះអាង​ថា រយៈពេល ៥៥​ឆ្នាំ​មក​នេះ កម្ពុជា​តែងតែ​ចាត់ទុក​វៀតណាម ជា​មិត្ត​ជិតស្និទ្ធ ហើយ​ជា​អ្នក​ជិតខាង​ល្អ និង​ស្មោះត្រង់​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម ផង គឺ​អ្នកស្រី ម៉ែន សំអន ទៅ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​វៀតណាម-កម្ពុជា...

លោក ហ៊ុន ម៉ានី និង​មន្ត្រី​បក្ស​ថ្កោលទោស​បុរស​ម្នាក់​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន

កូនប្រុស​ទី​៣ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ថា បាន​នាំគ្នា​បង្ហាញ​សារ​ថ្កោលទោស​លើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​បាន​គប់​ស្បែកជើង​ទៅលើ​លោក ហ៊ុន សែន អំឡុង​លោក​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក។ ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី បាន​ចេញ​ប្រតិកម្ម​ភ្លាមៗ​លើ​ហ្វេសប៊ុក ដោយ​ចាត់ទុក​ការ​គប់​ស្បែកជើង​ថា​ជា​ទង្វើ​ដែល​ប្រមាថ​មក​លើ​ពុក មក​លើ​នាយករដ្ឋមន្ត្រី មក​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។ លោក​បន្ត​ថា ទង្វើ​នេះ​ក្នុង​នាម​ខ្លួន​ជា​កូន និង​ជា​សមាជិក​គណបក្ស...

Latest news

© 2021, ដេលី. All rights reserved.