28 C
Phnom Penh

TAG

របប​ប្រជាធិបតេយ្យ

ក្រុម​ឃ្លាំមើល​ថា​លោក ស ខេង បង្ហាញ​ពី​គំរូ​ល្អ​ចំពោះ​ការ​ផ្ទេរ​ភារកិច្ច​ពេល​លោក​អវត្តមាន​ពី​ការងារ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ផ្ទេរ​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ជា​ការ​បង្ហាញ​អំពី​គំរូ​ល្អ​សម្រាប់​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​ចាកចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា...

វេណេហ្ស៊ុយអេឡា ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​នយោបាយ​ក្រោម​ទណ្ឌកម្ម​អាមេរិក​និង​សម្ពន្ធមិត្ត

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolas Maduro ប្រកាស​ថា​កិច្ចសន្ទនា​ជាមួយ​បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក Juan Guaido បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដែល​ឈាន​ទៅដល់​ការ​បើក​កិច្ច​ចរចា​ដោយ​ផ្ទាល់​នៅ​ពេល​ខាងមុខ​នេះ។ គេហទំព័រ​នៃ​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែ​សីហា ថា រដ្ឋាភិបាល​លោក Nicolas Maduro បាន​ទាក់ទង​ទៅកាន់​លោក Juan Guaido ដើម្បីឲ្យ​យល់​ចិត្ត​គ្នា​ជា​មុន​សិន មុន​នឹង​ការ​ការចរចា​ចាប់ផ្ដើម។ លោក Maduro បាន​លើកឡើង​ទៀត​ថា...

អ្នក​វិភាគ​ចាត់ទុក​ជន​ផ្ដាច់ការ​ថា​ជា​ក្រុម​មនុស្ស​បញ្ញើក្អែក​ក្នុង​របប​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ជន​ផ្ដាច់ការ​ថា​ជា​ក្រុម​មនុស្ស​បញ្ញើក្អែក​ក្នុង​របប​ប្រជាធិបតេយ្យ តែ​នៅ​ទីបំផុត ជន​ផ្ដាច់ការ​ទាំងនោះ​ក៏​នឹង​ស្លាប់​ជាមួយ​នឹង​ការ​ដួល​រំលំ​របប​ប្រជាធិបតេយ្យ​ដែរ ត្បិត​ភាព​ធំធាត់ ភាព​មាន​បាន​ដែល​ពួកគេ​សម្ងំ​ដេក​ស៊ី​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺជា​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ដើម្បី​ភាព​ធំធាត់​នៃ​អំណាច​ត​កូន​ត​ចៅ ជន​ផ្ដាច់ការ​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​កាន់កាប់​អំណាច​ក្នុង​យន្តការ​ប្រជាធិបតេយ្យ ដូចជា​ការ​លួច​កែ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ខ្លួនឯង និង​ប្រើ​វិធី​កេង​ចំណេញ​នយោបាយ​គ្រប់​រូបភាព ដូចជា​ការ​កម្ចាត់​ដៃគូ​នយោបាយ​ដែល​មាន​កម្លាំង​នយោបាយ​ស្មើ​នឹង​ខ្លួនឯង ជាដើម។ លោក​អះអាង​ថា របប​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ដួល​រលំ​ក្រោម​ស្នាដៃ​ជន​ផ្ដាច់ការ​ដែល​ជា​ក្រុម​បញ្ញើក្អែក​ទាំងនោះ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​របប​នេះ​នឹង​រស់​ឡើងវិញ​នៅ​ពេល​ដែល​ជន​ផ្ដាច់ការ​ទាំងនោះ​អស់​ឥទ្ធិពល​នយោបាយ ឬ​ស្លាប់​បាត់បង់​ជីវិត ដូច្នេះ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សង្គម​ប្រជាធិបតេយ្យ...

Latest news

© 2021, ដេលី. All rights reserved.