27.4 C
Phnom Penh

TAG

សេង វណ្ណលី

អ្នក​ឃ្លាំមើល​ថា​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា កុក អាន ជា​សញ្ញា​អាសន្ន​ដល់​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន និង​បណ្ដាញ​ជំនួញ​របស់​គាត់ គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​ប្រាប់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ និង​ប្រឈម​បំផុត​ក្នុង​ពេលនេះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មេសា ថា បើ​ពិនិត្យ​ទៅ​លើ​ភាព​ស្មុគស្មាញ និង​ទំហំ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ ដូចជា​ករណី​លោក...

តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខឹង​អ្នក​ហៅ​ស្រុកទេស​ខ្លួន​ថា Scambodia ឬ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​រីក​ដូច​ផ្សិត​នៅ​កម្ពុជា?

អ្នក​ឃ្លាំមើល​សួរ​ថា តើ​ខ្មែរ​គួរ​ខឹង​នឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​ប្រទេស​របស់​ខ្លួន​ថា​ជា​ទឹកដី​នៃ​អន្ទាក់​ឆបោក «Scambodia» ឬ​គួរ​ពិនិត្យ​មើល​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​បណ្តោយ​ឱ្យ​មាន​ឧស្សាហកម្ម​ឆបោក​ទាំងនេះ​រីក​ដុះដាល​ដូច​ផ្សិត​កន្លង​មក​នោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មេសា នេះ​ថា រវាង​អ្នក​ដែល​ហៅ​ស្រុក​ខ្មែរ​ថា «Scambodia» និង​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​រីក​សាយភាយ​ពេញ​ផ្ទៃ​ប្រទេស តើ​នរណា​ជា​អ្នក​ខុស​ពិតប្រាកដ​ចំពោះ​បញ្ហា​ទាំងនេះ ព្រោះ​ថា​បើ​យន្តការ​រដ្ឋ​រឹងមាំ ឧក្រិដ្ឋជន​ក៏​មិន​អាច​មក​តាំង​មូលដ្ឋាន​នៅ​កណ្តាល​ក្រុង ឬ​តាម​ព្រំដែន​បាន​យ៉ាង​ងាយស្រួល​ដូច​ផ្សិត​បែប​នេះ​ដែរ។ អ្នក​ឃ្លាំមើល​រូប​នេះ​អះអាង​ថា ការ​ខឹង​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​កម្ពុជា​ថា​ជា «Scambodia» មិន​ខុស​ពី​ការ​ខឹង «កញ្ចក់» ដែល​បង្ហាញ​ស្នាម​ប្រឡាក់​លើ​ផ្ទៃមុខ​របស់​ខ្លួន​ឡើយ ដូច្នេះ​បើ​ចង់​ឱ្យ​ឈ្មោះ​នេះ​រលាយ​បាត់...

មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្រុង​ព្រះសីហនុ ឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ធូររលុង

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ករណី​បាញ់​សម្លាប់​មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ជនជាតិ​តៃវ៉ាន់ ឈ្មោះ Lin Bingwen នៅ​កណ្តាល​ក្រុង​ព្រះសីហនុ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ធូររលុង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា វត្តមាន​របស់​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​អាជ្ញាធរ​អន្តរជាតិ ប៉ុន្តែ​នៅតែ​អាច​រស់នៅ និង​ធ្វើ​សកម្មភាព​ដោយ​សេរី​លើ​ទឹកដី​កម្ពុជា​បាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​វិបត្តិ​ដ៏​សែន​ជ្រៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក...

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី រិះគន់​ថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដែល​បន្ត​ហក់​ឡើង​ខ្ពស់​ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​នា​ពេលនេះ គឺជា​ភាព​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មីនា នេះ​ថា តម្លៃ​សាំង​នៅ​កម្ពុជា​សម្រាប់​ថ្ងៃទី​១១ មីនា នេះ បន្ត​ឡើង​ថ្លៃ​បន្ថែម​ទៀត ដែល​តម្លៃ​នេះ​គឺជា​ការ​ហក់​ឡើង​ដ៏​ឆាប់​រហ័ស។ ប្រភព​ខាងលើ​ត្អូញត្អែរ​ថា ទន្ទឹម​នឹង​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងសាំង​ដូច​ផ្លេកបន្ទោរ​ក្នុង​ពេលនេះ បើ​ក្រឡេក​មើល​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​វិញ គឺ​យឺត​ជាង​ដំណើរ​សត្វ​អណ្ដើក​ទៅ​ទៀត ព្រោះ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ត្រូវ​រង់ចាំ​ការ​ចរចា​ពេញ​មួយ​ឆ្នាំ ទម្រាំ​តែ​ត្រូវ​បាន​ដំឡើង​បន្តិចបន្តួច ដែល​ជួនកាល​មិន​ទាំង​អាច​ទប់ទល់​នឹង​តម្លៃ​ទំនិញ​ដែល​កើន​ឡើង​ខ្ពស់​លើ​ទីផ្សារ​បាន​ផង​នោះ។ លោក​បន្ត​ថា...

យន្តការ​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ជា​ការ​បើក​ឱកាស​មាស​ឱ្យ​ក្រុម​បក្ខពួក​និយម ប៉ុន្តែ​ដាក់​បន្ទុក​លើ​ពលរដ្ឋ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ចាត់ទុក​យន្តការ​កំណត់​តម្លៃ​ប្រេង​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ជា​ការ​ដាក់​បន្ទុក​លើ​ជីវភាព​របស់​ពលរដ្ឋ និង​ជា​ការ​បើក​ឱកាស​ឱ្យ​មាន​បក្ខពួក​និយម​កេង​ចំណេញ​លើ​ទីផ្សារ​សេរី ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​បញ្ហា​ប្រឈម​នា​ពេលនេះ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ មីនា នេះ​ថា វិធានការ​ផ្លាស់ប្ដូរ​យន្តការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ត្រឹម​រយៈពេល​បី​ថ្ងៃ​ម្តង​របស់​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​បោះបង់​ចោល​តួនាទី​ស្នូល​របស់​រដ្ឋ​ក្នុង​ការ​ការពារ​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ ដោយ​រុញច្រាន​ពួកគេ​ឱ្យ​ទៅ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ​សេរី​ដែល​គ្មាន​របាំង​ការពារ។ លោក​ថា វិធានការ​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​អំពី​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​អតិផរណា​តាំងពី​មុន​ពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​មក​ម្ល៉េះ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​ប្រទេស​ជិតខាង ដោយសារតែ​រដ្ឋាភិបាល​នៅតែ​បន្ត​ក្រាញ​ននៀល​ពឹងផ្អែក​លើ​ការ​ប្រមូល​ពន្ធដារ​ខ្ពស់​ពី​ប្រេងឥន្ធនៈ ដើម្បី​បំពេញ​ថវិកា​ជាតិ ជាជាង​ការ​ស្វែងរក​ចំណូល​ពី​ប្រភព​ផ្សេង ឬ​ការ​កាត់បន្ថយ​ចំណាយ​រដ្ឋបាល​ដែល​មិន​ចាំបាច់។ លោក សេង វណ្ណលី...

អ្នក​ឃ្លាំមើល​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ឃ្លាំង​ស្តុក​ថាមពល​ផ្ទាល់ខ្លួន ដើម្បី​ធានា​សន្តិសុខ​ថាមពល

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ក្នុង​ពេល​ដែល​ភាព​ផុយ​ស្រួយ​នៃ​សន្តិសុខ​ថាមពល​រដ្ឋ​របស់​កម្ពុជា កំពុង​ប្រឈម​ជុំវិញ​សង្គ្រាម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​មជ្ឈិមបូព៌ា​នា​ពេលនេះ។ លោក សេង វណ្ណលី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២ ខែ​មីនា នេះ​ថា ដើម្បី​រក្សា​តម្លៃ​ថាមពល​ឱ្យ​ស្ថិតនៅ​តម្លៃ​សមរម្យ រដ្ឋាភិបាល​គួរ​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​មួយ​ចំនួន រួម​មាន ក្រសួង​រ៉ែ និង​ថាមពល គួរតែ​លុបចោល​នីតិវិធី​ស្មុគស្មាញ និង​ពន្ធ ដែល​រារាំង​ដល់​ការ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ឱ្យ​ទីផ្សារ​អគ្គិសនី​កាន់តែ​មាន​ភាព​បត់បែន។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​គួរតែ​បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ជាជាង​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ឯកជន​តែ​ម្យ៉ាង...

អ្នក​ឃ្លាំមើល​ព្រមាន​ពី​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ថាមពល​របស់​កម្ពុជា ខណៈ​ច្រក​សមុទ្រ​ហ័រមូស​ត្រូវ​បាន​បិទ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ព្រមាន​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជុំវិញ​ការ​វាយប្រហារ​ផ្នែក​នុយក្លេអ៊ែរ និង​យោធា​របស់​អ៊ីរ៉ង់ ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នា​ពេលនេះ នឹង​ធ្វើ​ឱ្យ​សន្តិសុខ​ថាមពល​របស់​កម្ពុជា​មាន​ភាព​ផុយ​ស្រួយ​កាន់តែ​ខ្លាំង។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មីនា នេះ​ថា សម្រាប់​កម្ពុជា​ដែល​នាំចូល​ប្រេង​ពី​ប្រទេស​សិង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ការ​ដឹកជញ្ជូន មុន​ពេល​ប្រេងឥន្ធនៈ​បាន​មក​ដល់​កម្ពុជា​ទៅ​ទៀត។ លោក​ថា ទោះបី​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+ បាន​សម្រេច​បង្កើន​ផលិតកម្ម​ប្រេង​បន្ថែម​ក្នុង​ខែ​មេសា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង ខណៈ​នាយករដ្ឋមន្ត្រី​ចេញ​ប្រាប់​ពិភពលោក​ពី​ការ​ឈ្លានពាន​របស់​ថៃ

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ការ​ប្រើ​វេទិកា​អន្តរជាតិ​ដើម្បី​លាតត្រដាង​អំពើ​រំលោភ​បំពាន​ពី​ភាគី​ថៃ ប្រាប់​ពិភពលោក គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិទ្ធភាព​វា​នឹង​ត្រូវ​រលាយ​បាត់​ទៅវិញ ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​ព្រម​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ឱ្យ​បាន​ឆាប់​រហ័ស។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ទោះជា​ការ​ខិតខំ​ប្រឹងប្រែង​លើ​ឆាក​ការទូត​អន្តរជាតិ​ដើម្បី​លាតត្រដាង និយាយ​ប្រើ​ពាក្យ មហិច្ឆតា​ឈ្លានពាន​របស់​ថៃ តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ធំៗ ដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Reuters និង Fox News ជាដើម​ក៏ដោយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​នេះ...

ការ​បន្ត​តែងតាំង​កូនចៅ​និង​សាច់ញាតិ​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ នឹង​ធ្វើ​ឱ្យ​យុវជន GenZ អស់​ជំនឿ​លើ​រដ្ឋាភិបាល

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា​ការ​ដឹកនាំ​តាម​ប្រព័ន្ធ​គ្រួសារ​និយម​តាមរយៈ​ការ​តែងតាំង​កូនចៅ និង​សាច់សាលោហិត​របស់​អ្នក​មាន​អំណាច​ឱ្យ​កាន់​តំណែង​សំខាន់ៗ​នៅ​កម្ពុជា ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ជា​សាធារណៈ គឺជា​ឧបសគ្គ​ដ៏​ធំធេង​ដែល​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ និង​បំផ្លាញ​អនាគត​យុវជន​ខ្មែរ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កុម្ភៈ ថា និន្នាការ​នេះ​មិន​ត្រឹមតែ​បង្កើត​ឱ្យ​មាន​វិសមភាព​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ បាក់​ទឹកចិត្ត និង​អស់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​កាន់តែ​ខ្លាំង​ថែមទៀត។ លោក​បន្ត​ថា ការ​ខ្វះ​យន្តការ​ប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​ចុះ​ខ្សោយ និង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​រដ្ឋ​ដែល​ខ្វះ​ប្រសិទ្ធភាព ដោយសារ​ការ​សម្រេច​ចិត្ត​ផ្អែកលើ​ភក្ដីភាព​នៃ​ក្រុម​គ្រួសារ ជាជាង​គុណាធិបតេយ្យ និង​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល។ យោង​តាម​វចនានុក្រម​ខ្មែរ...

អ្នក​ឃ្លាំមើល​បង្ហាញ​ដើមចម​សំខាន់ៗ​នៃ​ការ​កើតមាន​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា​អស់​ជាច្រើន​ទសវត្សរ៍

អ្នក​ឃ្លាំមើល លើកឡើង​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដែល​រៀបចំ​ឡើង​ដោយ​បក្ខពួក​និយម និង​កង្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច គឺជា​ដើមចម​នៃ​ការ​កើតមាន​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា ខណៈ​ពិន្ទុ​ស្ដីពី​អំពើពុករលួយ​ដែល​ជាប់​បាត​តារាង​សម្រាប់​ឆ្នាំ​២០២៥ ក៏​បង្ហាញ​ពី​កម្សោយ​នៃ​ការ​គ្រប់គ្រង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សារព័ត៌មាន​បរទេស POLITICO បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ទី​៩ ក្នុង​ចំនួន ១០​ប្រទេស​លើ​ពិភពលោក ខណៈ​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្រុង​ដាវ៉ូស ប្រទេស​ស្វីស នា​ឆ្នាំ​២០២៤។ លោក ហ៊ុន ម៉ាណែត ដែល​ទទួល​បាន​ការ​សិក្សា​អប់រំ​ពី​បស្ចិម​ប្រទេស...

Latest news

© 2021, ដេលី. All rights reserved.