27 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

លោក ហ៊ុន ម៉ាណែត ទម្លាយ​រូបថត​ជួប​ជជែក​ជាមួយ​លោក ម៉ិច ដារ៉ា ក្រោយ​ចេញពី​ពន្ធនាគារ ១២​ថ្ងៃ

លោក ហ៊ុន ម៉ាណែត ទម្លាយ​រូបថត​ពីរ​សន្លឹក​បន្ទាប់ពី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៤ ក្រោយ​ពេល​អ្នក​សារព័ត៌មាន​រូប​នេះ​ចេញពី​ពន្ធនាគារ​បាន ១២​ថ្ងៃ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា ថ្ងៃ​នេះ​លោក​បាន​ជួប​ជជែក​លេង​ជាមួយ​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា លើ​ប្រធានបទ​ជាច្រើន បើ​ទោះបីជា​លោក​ធ្លាប់​ស្គាល់​លោក ម៉ិច...

អង្គការ​សមាគម​២១​ស្ថាប័ន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត​និង​អ្នក​ការពារ​សិទ្ធិមនុស្ស

អង្គការ​សមាគម​ជាង ២០​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស និង​ជាក់លាក់ ដើម្បី​ធានា​នូវ​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ចំពោះ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដើម្បី​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា។ អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (សមាគម​អាដហុក) និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា ការ​យាយី...

សារព័ត៌មាន​ល្បី​ឈ្មោះ​នៅ​អឺរ៉ុប សរសេរ​ថា​សេរីភាព​នៅ​ប្រទេស​កម្ពុជា​រួម​ទៅៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ

សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង Le Figaro បាន​ចុះផ្សាយ​ថា លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា​កំពុង​រួម​តូច​ក្រោម​ការ​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ​ដែល​ប្រឆាំង​នឹង​ខ្លួន។ សារព័ត៌មាន​បារាំង Le Figaro បាន​ចេញ​អត្ថបទ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​តុលា នេះ ដោយ​ដាក់​រូបថត​លោក ហ៊ុន ម៉ាណែត ភ្ជាប់​នឹង​ចំណងជើង​ថា «នៅ​កម្ពុជា សេរីភាព​នៃ​ការ​បញ្ចេញមតិ​កំពុង​រួម​តូច» ដោយសារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​មាន​អាយុ ១៥​ខែ​នេះ គ្មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​អ្នកកាសែត សកម្មជន ឬ​សូម្បីតែ​ប្រជាពលរដ្ឋ​សាមញ្ញ...

លោក ម៉ិច ដារ៉ា អ្នកកាសែត​ឯករាជ្យ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​សុំទោស​តាម​វីដេអូ

បរិយាកាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​ល្ខោន​លេង​រឿង​ដដែលៗ។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន ហ៊ុន ម៉ាណែត កាលពី​ពុធ។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែ​តុលា នេះ សម្រេច​ចេញ​ដីកា​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ប្រាប់​ទូត​អូស្ត្រាលី​ថា​កម្ពុជា​ចាប់​ខ្លួន​តែ​មេខ្លោង​បះបោរ​ប៉ុណ្ណោះ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​នៅ​ពេលនេះ គឺ​អនុវត្ត​តែ​ទៅ​លើ​មេខ្លោង​ដែល​នាំ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី លោក Derek Yip បាន​លើកឡើង​អំពី​លំហ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ក៏ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ។ ជាង​នេះ​ទៀត ឯកអគ្គរាជទូត​រូប​នេះ​ក៏​បាន​លើកឡើង​ពី​ករណី​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ករណី​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ករណី​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា...

ក្រុម​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ក្រោម​របប​ត្រកូល​ហ៊ុន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា ជា​អំពើ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត ព្រោះ​ជា​ការ​អនុវត្ត​វិធានការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អង្គហេតុ​ជាក់លាក់។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ធ្វើការ​វិភាគ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​ដែល​បាន​ចែង ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ ធ្វើឡើង​នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ មិនមែន​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះ​ទេ។ ជាង​នេះ​ទៀត រហូត​ដល់​ពេលនេះ ក៏​មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ដែល​អះអាង​ថា លោក ម៉ិច...

ចក្រភព​អង់គ្លេស​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឈប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ

ឯកអគ្គរាជទូត​អង់គ្លេស ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រមទាំង​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន។ ការ​ជំរុញ​នេះ ក្នុង​ជំនួប​រវាង​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពី​ថ្ងៃទី​១០ ខែ​តុលា។ ក្នុង​ជំនួប​នេះ លោក Dominic Williams បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។...

អ្នក​ឃ្លាំមើល​ជំរុញ​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ឡើង​វិញ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បង្ក្រាប​លើ​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​អនាធិបតេយ្យ។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា បើ​សហគមន៍​អន្តរជាតិ​ត្រឹមតែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ឬ​ភ័យ​ព្រួយ​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដោយ​គ្មាន​វិធានការ​ណា​មួយ​ជាក់លាក់​ទេ នោះ​រដ្ឋាភិបាល​គឺ​នៅ​តែ​ព្រហើន​គាបសង្កត់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ដោយ​គ្មាន​ញញើត​ដដែល។ លោក ស៊ឹង សែនករុណា ថា​ភស្តុតាង​នៃ​ការ​លុប​បំបាត់​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា គឺ​មាន​គ្រប់គ្រាន់​សម​ល្មម​នឹង​ចាត់​វិធានការ​បាន​ហើយ បើ​គិត​តាំងពី​ឆ្នាំ​២០១៧ មក រហូត​ដល់​ពេល​នេះ...

អ្នក​ឃ្លាំមើល៖ អន្តរជាតិ​ពិបាក​ជឿ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា

អ្នក​ឃ្លាំមើល​លើកឡើង​ថា អន្តរជាតិ​ពិបាក​នឹង​ជឿ​លើ​ការ​ធានា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំង​ណាស់ ដោយសារតែ​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ចេះ​តែ​បន្ត​កើត​មាន​សព្វថ្ងៃ​នេះ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មាន​ភស្តុតាង​ជាច្រើន​មុន​នឹង​ពួកគេ​បាន​សម្រេច​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន ខណៈ​រដ្ឋាភិបាល​ក៏​ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា មិន​ថា​តែ​អន្តរជាតិ​ទេ​ដែល​រិះគន់​រដ្ឋាភិបាល​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន សូម្បីតែ​ពលរដ្ឋ​ក៏​មាន​ការ​មិន​ពេញចិត្ត​ជុំវិញ​បញ្ហា​នេះ​ដែរ...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ជា​ទង្វើ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​លើកឡើង​ថា CAT មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​កំពុង​រង​នូវ​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ស្រួចស្រាល់​ពី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ឪពុក​កូន គឺ​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.