27 C
Phnom Penh

TAG

ហ៊ុន ម៉ានី

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ានី ពិចារណា​ឡើងវិញ​អំពី​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​នៅ​ភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ពិចារណា​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ក្នុង​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នា​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ឡើងវិញ ព្រោះ​គម្រោង​នេះ​ខាត​លុយ​ច្រើន​ជាង​ចំណេញ និង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គ្មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​អ្វី​ទាំងអស់។ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ដែល​លោក ហ៊ុន ម៉ានី...

អ្នក​ឃ្លាំមើល​ថា​បើ​លោក ហ៊ុន ម៉ានី ចង់​ឱ្យ​គេ​គោរព​គ្រួសារ​គាត់ ទាល់តែ​ឪពុក​គាត់​ចេះ​គោរព​អ្នកដទៃ​ដែរ

កូនប្រុស​ពៅ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្អូញត្អែរ​ថា បើ​ក្រុម​អគតិ​មិន​ទទួលស្គាល់​នូវ​ការ​លះបង់​ពី​ឪពុក​លោក​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​នា​ពេល​កន្លង​មក​នោះ​ក៏​ហី​ទៅ​ចុះ តែ​ក៏​គួរ​ទទួលស្គាល់​នូវ​ភាព​ចាស់​ទុំ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​ខ្មែរ​ដែល​មាន​អារ្យធម៌​ថ្កុំថ្កើង និង​ថ្លៃថ្នូរ​ដែរ។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះ​រូប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​ឪពុក និង​បងប្រុស​បង្កើត​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ...

លោក ហ៊ុន ម៉ានី ប្ដេជ្ញា​ដង្ហែ​តាម​ព្រះមហាក្សត្រ ក្រោយ​ពី​ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​យប់​ឆ្លង​ឆ្នាំ

អ្នក​ដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី ប្ដេជ្ញា​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ព្រះនាម​ជា​និមិត្តរូប​ជាតិ​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សន្តិភាព ថ្វីបើ​លោក​មាន​ភារកិច្ច​រក​ខុស​ត្រូវ​រឿង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នោះ​ក្តី។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ដែល​ជា​អ្នក​ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ថា ប្រជារាស្ត្រ​ប្រទេស​កម្ពុជា​មាន​ភ័ព្វ​សំណាង​ដែល​បាន​រស់​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក្រោម​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ ដែល​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ និង​សុខដុមរមនា​ក្រៃលែង​ដល់​កូនចៅ ចៅទួត ជា​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​គ្នា។ លោក ហ៊ុន ម៉ានី លើកឡើង​ថា ក្នុង​ស្មារតី​ចងចាំ​នូវ​ព្រះមហាករុណាទិគុណ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ...

ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ឆាបឆេះ​សន្ធោសន្ធៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ចូល​ឆ្នាំ​២០២៥

អ្នកដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី អះអាង​ថា ក្រុម​ការងារ​កំពុង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» កាលពី​យប់​ឆ្លង​ឆ្នាំ​សកល។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ មករា នេះ​ថា ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ដោយ​បន្សល់​ទុក​នូវ​ស្នាម​ញញឹម និង​ការ​ជួបជុំ​សាទរ​ជា​មហា​គ្រួសារ​ខ្មែរ។ ប៉ុន្តែ​លោក​លើកឡើង​ថា ជា​ការ​សោកស្តាយ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី...

កូនប្រុស​ពៅ​លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​ស្គាល់​សន្តិភាព​ពិត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក

កូនប្រុស​ពៅ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី លើកឡើង​ថា ទោះបីជា​ពាក្យ «សន្តិភាព» ត្រូវ​បាន​ចារឹក​ជា​លើកដំបូង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្តី ក៏​ខ្មែរ​ត្រូវ​រង់ចាំ​ជិត ១​ទសវត្សរ៍​ដែរ​ដើម្បី​ស្គាល់​រសជាតិ​ពិតប្រាកដ​នៃ​សុខ​សន្តិភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក​ខ្លួន។ ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា ការ​ស្វែងរក​ការ​រស់រាន​ឡើងវិញ​នៃ​ប្រជាជាតិ​ខ្មែរ និង​ការ​សង្គ្រោះ​អាយុជីវិត​ប្រជាជន បាន​កើត​មាន​ឡើង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​នរកអវិចី​នៃ​ការ​សម្លាប់​រង្គាល​ប្រល័យ​ពូជសាសន៍​ខ្លួនឯង។ លោក ហ៊ុន...

អ្នកវិភាគ៖ ប្រតិកម្ម​លោក ហ៊ុន ម៉ានី ដូច​សារភាព​ថា​គ្រួសារ​ហ៊ុន​នៅ​ពីក្រោយ​ជំនួញ​ឧក្រិដ្ឋកម្ម​លោក លី យ៉ុងផាត់

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ប្រតិកម្ម​របស់​ឧបនាយករដ្ឋមន្ត្រី និង​កូនពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដូចជា​សារភាព​ថា​ក្រុម​គ្រួសារ​ហ៊ុន​ដែល​ត្រួតត្រា​រដ្ឋាភិបាល ជា​អ្នក​នៅ​ពីក្រោយ​ជំនួញ​ឧក្រិដ្ឋកម្ម​របស់​លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​នឹង​អាច​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើក​ហេតុផល​ថា តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​របាយការណ៍​របស់​រតនាគារ​អាមេរិក...

មេដឹកនាំ​យៀកណាម​ស្នើ​ឱ្យ​មេដឹកនាំ​ខ្មែរ​មើល​ខុសត្រូវ​ជនជាតិ​គេ បញ្ជាក់​ថា​ហាណូយ​ជា​បងធំ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​លើកឡើង​ថា ការ​ស្នើ​ពី​មេដឹកនាំ​វៀតណាម មក​មេដឹកនាំ​ខ្មែរ​ឱ្យ​ជួយ​សម្របសម្រួល​ដល់​ការ​តាំង​ទីលំនៅ និង​ធ្វើ​សមាហរណកម្ម​ពលរដ្ឋ​វៀតណាម ចូល​ក្នុង​សង្គម​ជាតិ​ខ្មែរ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា វៀតណាម​នៅតែ​មាន​ឥទ្ធិពល​លើ​មេដឹកនាំ​ប្រទេស​កម្ពុជា។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តាម​ការ​កត់សម្គាល់​របស់​លោក ជារឿយៗ​មេដឹកនាំ​វៀតណាម តែងតែ​ស្នើ និង​រឭក​ទៅ​កាន់​មេដឹកនាំ​កំពូលៗ​នៅ​ប្រទេស​កម្ពុជា ឱ្យ​យកចិត្ត​ទុកដាក់ និង​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ប្រជាជន​របស់​ខ្លួន ហើយ​សំណើ​របស់​វៀតណាម នេះ មេដឹកនាំ​ខ្មែរ​ក៏​មិន​ដែល​ហ៊ាន​បដិសេធ​ឡើយ។ ប្រភព​ដដែល​អះអាង​ថា ពលរដ្ឋ​វៀតណាម...

មន្ត្រី​ទម្លាយ​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ទម្លាយ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្លាស់ប្ដូរ​មនុស្ស​ក្នុង​គណបក្ស​ដែល​មិនមែន​ជា​បក្ខពួក និង​វង្ស​ត្រកូល​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដើម្បី​សម្រេច​ផែនការ​គ្រប់គ្រង​អំណាច​មួយ​ជំហាន​ទៀត គឺ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក មុំ អស្សនី ទម្លាយ​ថា​ការ​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​លុយ

អតីត​មន្ត្រី​ជំនិត​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ​ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦...

លោក ហ៊ុន ម៉ាណែត៖ ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ

នាយករដ្ឋមន្ត្រី​បន្ត​អំណាច​ពី​ឪពុក​គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​តែងតាំង​ប្អូនប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ពី​លើ​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គឺ​ដើម្បី​ឱ្យ​មាន​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​លើ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក ហ៊ុន ម៉ានី ជា​ប្អូន​បង្កើត​របស់​លោក​នោះ​ទេ។ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ដំឡើង​ឋានៈ​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.