29.6 C
Phnom Penh

TAG

ហ៊ុន ម៉ានី

អ្នក​ឃ្លាំមើល៖ ការ​រឹតត្បិត​មិន​ឱ្យ​សិស្ស​និង​គ្រូ​និយាយ​ពី​បញ្ហា​ក្នុង​សង្គម​ជា​កំហុស​រដ្ឋាភិបាល

ស្ថាបនិក​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​រឹតត្បិត​ប្រព័ន្ធ​អប់រំ​ដែល​មិន​អនុញ្ញាត​ឲ្យ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​អាច​និយាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​ក្នុង​សង្គម ដើម្បី​កែលំអ គឺជា​កំហុស​របស់​រដ្ឋាភិបាល។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​កែប្រែ​នូវ​គុណវិបត្តិ​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ​មាន​ភាព​ជឿនលឿន​ទៅ​មុខ​ឡើងវិញ ដូចជា​ការ​កម្រិត​ឲ្យ​សិស្ស​អាច​ទទួល​យក​នូវ​អ្វី​ដែល​ក្រសួង​អប់រំ​បាន​កំណត់ ជាជាង​ទទួល​យក​គំនិត​ត្រឹមត្រូវ​ថ្មី​ដែល​សិស្ស​ស្រាវជ្រាវ​ឃើញ។ ជាង​នេះ​ទៀត គម្លាត​នៃ​ការ​អប់រំ​នៅ​ទីក្រុង គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជនបទ ដែល​ធ្វើ​ឲ្យ​សិស្ស​នៅ​ជនបទ​មាន​ចំណេះដឹង​តិចតួច...

លោក គឹម សុខ៖ លោក ហ៊ុន ម៉ានី បញ្ជា​ឱ្យ​គ្រូបង្រៀន​ស្រង់​ឈ្មោះ​សិស្ស​ព្រម​ចូល “សសយក” បញ្ជូន​ទៅ​ក្រសួង​អប់រំ

លោក គឹម សុខ ថា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បញ្ជា​ឱ្យ​លោកគ្រូ​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ស្រង់​ឈ្មោះ​សិស្ស​ដែល​ព្រម​ចូល​ជា​សមាជិក​សហជីព​របស់​ខ្លួន ដើម្បី​បញ្ជូន​ទៅ​ក្រសួង​អប់រំ ជួយ​សម្រួល​លទ្ធផល​នៃ​ការ​ប្រឡង។ មតិ​ខ្លះ​ថា​វិធី​នេះ​ឆ្លុះបញ្ចាំង​អំពី​ល្បិច​ទុច្ចរិត។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​ខ្សែ​វីដេអូ​ជិត ៥​នាទី​មុន​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មួយ​ថ្ងៃ​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន ដោយ​អះអាង​ថា លោក ហ៊ុន ម៉ានី បាន​បង្ខំ​ឱ្យ​ពួកគេ​ស្រង់​ឈ្មោះ​សិស្ស​ដែល​ជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ជា​សហជីព​មួយ និង​សិស្ស​ដែល​បារម្ភ​ខ្លាច​ធ្លាក់​ពី​ការ​ប្រឡង​នេះ ហើយ​ព្រម​ចូល​ជា​សមាជិក​របស់​ខ្លួន...

អ្នក​ឃ្លាំមើល៖ ការ​អួត​ពី​លោក ហ៊ុន សែន ថា​ជោគជ័យ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​គឺ​ល្បិច​ប្រជាភិថុតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​អួតអាង​របស់​មន្ត្រី​រដ្ឋាភិបាល និង​កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម គឺជា​រឿង​ភូត​កុហក​ទាំងស្រុង ព្រោះ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​មក​ក្រើន​រំឭក​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម​កាលពី​ពេល​ថ្មីៗ​នេះ ជា​រឿង​ភូត​កុហក​ទាំងស្រុង...

លោក ហ៊ុន ម៉ានី ថា​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ

លោក ហ៊ុន ម៉ានី កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​តែង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​ឪពុក​លោក កម្ពុជា​គឺជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ។ លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ វិច្ឆិកា ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​បាន​ញាំញី​ដោយ​ផេះផង់​នៃ​ភ្លើង​សង្គ្រាម និង​ជម្លោះ​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ភាព​អត់ឃ្លាន ការ​រំលោភ​សិទ្ធិមនុស្ស...

លោក ហ៊ុន ម៉ានី ប្រាប់​សមាជិក​បក្ស​នៅ​មូលដ្ឋាន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌

កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​នៅ​មូលដ្ឋាន​ទាំងអស់ ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ទប់ស្កាត់​គម្រោង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ណា​មួយ​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ឪពុក​របស់​លោក​ឲ្យ​បាន​ជា​ដាច់ខាត។ កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​ចង់​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បាន​ចេញ​មុខ​ការពារ​ឪពុក​របស់​ខ្លួន កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ខេត្ត​បាត់ដំបង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ថា សមាជិក​បក្ស​របស់​ខ្លួន​នៅ​មូលដ្ឋាន​ទាំងអស់​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​ទប់ស្កាត់​គម្រោង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ណា​មួយ​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ឪពុក​របស់​លោក និង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។ កូនប្រុស​របស់​មេដឹកនាំ​ដែល​ក្រាញ​អំណាច​រូប​នេះ...

លោក ហ៊ុន ម៉ានី ចំអក​ឱ្យ​អ្នកវិភាគ​ដែល​ថា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ប្រជែង​អំណាច​គ្នា

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​បុរស​ខ្លាំង​ក្រាញ​អំណាច​របស់​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ការ​វិភាគ​ដែល​ថា​រូបលោក និង​បង​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ប្រជែង​អំណាច​គ្នា គ្រាន់តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​ភិតភ័យ​របស់​ក្រុម​អ្នកវិភាគ​ចំពោះ​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​របស់​ត្រកូល «ហ៊ុន» និង​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ ខែ​សីហា...

លោក ហ៊ុន សែន ថា​កូន​របស់​លោក​មិន​ប្រជែង​គ្នា​ធ្វើ​នាយករដ្ឋមន្ត្រី​ដូច​អ្នកវិភាគ​លើកឡើង​ឡើយ

បុរស​ខ្លាំង​កម្ពុជា​ដែល​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន អះអាង​ថា កូនប្រុស​របស់​លោក​មិន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​តំណែង​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​ដូច​អ្នកវិភាគ​លើកឡើង​នោះ​ទេ។ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​អត្ថបទ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​មួយ​រូប​នៅ​លើ​សារព័ត៌មាន The Cambodia Daily ដែល​ថា កូនប្រុស​លោក​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ាណែត...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ដណ្តើម​យក​ប្រជាប្រិយភាព​គ្នា

លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​ប្រកាស​ចែក​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត»។ សៀវភៅ​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ឥត​គិតថ្លៃ ស្រប​ពេល​ដែល​ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ចាត់ទុក​ថា​ជា​សកម្មភាព​ប្រជែង​ប្រជាប្រិយភាព​គ្នា​ជាមួយ​លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ចែក​ជូន​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន គំរាម​និង​បង្ខំ​អង្គសន្និបាត​បក្ស​ឱ្យ​ផ្ទេរ​អំណាច​ទៅ​កូនប្រុស

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា លោក ហ៊ុន សែន បាន​គំរាមកំហែង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឱ្យ​អង្គសន្និបាត​បក្ស​បោះឆ្នោត​ជា​ចំហ​ដោយ​លើក​ដៃ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​ចង់​បាន​តំណែង​នេះ​បង្ហាញ​ពី​ការ​ច្រណែន​បងប្អូន​ខ្លួនឯង​ក្នុង​វង្ស​ត្រកូល​បន្ត​វេន។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

លោក ហ៊ុន ម៉ានី អន់ចិត្ត​ដែល​លោក ហ៊ុន សែន បាត់បង់​ទំនុកចិត្ត​លើ​ខ្លួន​នា​ពេល​កន្លង​មក

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ទម្លាយ​នូវ​ការ​អន់ចិត្ត​របស់​ខ្លួន​ដែល​លោក ហ៊ុន សែន ជា​ឪពុក​បាត់បង់​ទំនុកចិត្ត​លើ​រូបលោក​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក​ធ្វើ​ឱ្យ​ខកខាន​កិច្ចការ​របស់​លោក ហ៊ុន សែន ដែល​ដាក់​ឲ្យ​នា​ពេល​កន្លងមក។ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ...

Latest news