35.4 C
Phnom Penh

TAG

ហ្វីលីពីន

ស្ត្រី​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ចាប់ផ្ដើម​ផ្ដោត​លើ​ការ​បញ្ចប់​ការ​ឈ្លានពាន​ពី​សំណាក់​ចិន

ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន កំពុង​តែ​ប្រព្រឹត្ត​ទៅ គេ​សង្កេត​ឃើញ​បេក្ខជន​ជាច្រើន​បាន​កំណត់​គោល​នយោបាយ​សំខាន់ៗ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​របស់​ប្រទេស​នេះ។ បេក្ខជន​ខ្លះ​ផ្ដោត​សំខាន់​លើ​បញ្ហា​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។ បេក្ខជន​ខ្លះ​សន្យា​បោស​សម្អាត​អំពើ​អយុត្តិធម៌ និង​អំពើពុករលួយ។ តែ​សម្រាប់​អ្នកស្រី Leni Robredo ចាប់ផ្ដើម​ផ្ដោត​លើ​ជម្លោះ​ដែនសមុទ្រ​ជាមួយ​នឹង​ប្រទេស​ចិន។ បើ​ទោះ​ជា​បច្ចុប្បន្ន អ្នកស្រី Leni Robredo ជា​អនុ​ប្រធានាធិបតី​ពិតមែន តែ​អ្នកស្រី​គឺជា​អនុ​ប្រធានាធិបតី​មកពី​បក្ស​ប្រឆាំង។ អ្នកស្រី​មិន​គាំទ្រ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែល​មាន​ភាព​ទោរទន់​ទៅ​រក​ចិន នោះ​គឺ​ករណី​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ប្រទេស​ធំ​នេះ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន ABS...

ហ្វីលីពីន​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​ឱ្យ​ក្រុង​ម៉ានីល​កុំ​មាន​ចំណង​ទាក់ទង​យោធា​នឹង​ក្រុង​វ៉ាស៊ីនតោន​ស៊ីជម្រៅ

ក្រោយ​ពី​ក្រុង​ប៉េកាំង បរាជ័យ​នៅ​លើ​សមរភូមិ​ការទូត​មួយ​កាលពី​ថ្មីៗ​នេះ ដោយ​មិន​អាច​ទាញ​ឱ្យ​វៀតណាម ដើរ​ចេញ​ពី​អាមេរិក​បាន ដោយសារ​ប្រទេស​ធំ​នេះ​បន្ត​បរាជ័យ​ថែម​ទៀត​ដែល​មិន​អាច​លួងលោម​ហ្វីលីពីន ដែល​ស្នើ​ក្រុង​ម៉ានីល កុំ​ឱ្យ​មាន​ចំណង​ទាក់ទង​យោធា​នឹង​ក្រុង​វ៉ាស៊ីនតោន​ស៊ីជម្រៅ។ ចិន​បាន​ប្រាប់​ទៅ​ហ្វីលីពីន​ថា ការ​ពង្រីក​សន្ធិសញ្ញា​ការពារ​ជាតិ​ជាមួយ​នឹង​អាមេរិក គឺជា​ការ​គំរាមកំហែង​ប្រយោជន៍​សន្តិសុខ​របស់​ចិន​ជា​ខ្លាំង។ ហេតុ​នេះ​ហើយ ចិន​សូម​ស្នើ​ឱ្យ​ហ្វីលីពីន កុំ​ពង្រីក​សន្ធិសញ្ញា​នេះ​ថែម​ទៀត។ នេះ​ជា​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​សារព័ត៌មាន Newsweek នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​តុលា នេះ។ លោក​រដ្ឋមន្ត្រី Delfin Lorenzana អះអាង​ថា មន្ត្រី​យោធា​ហ្វីលីពីន និង​អាមេរិក​បាន​ជជែក​គ្នា​លើកដំបូង​ដោយ​ផ្ទាល់​អំពី​សន្ធិសញ្ញា​ការពារ​ជាតិ​ដែល​មាន​អាយុកាល ៧០​ឆ្នាំ​មក​ហើយ​ថា​គួរ​មោឃភាព...

អតីត​ប្រធានាធិបតី​ហ្វីលីពីន​មិន​ចេះ​ពុករលួយ​និង​ជា​មេដឹកនាំ​សច្ចធម៌​ស្លាប់​ក្នុង​វ័យ​៦១​ឆ្នាំ

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino ទី​៣ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មិថុនា ក្នុង​អាយុ ៦១​ឆ្នាំ បន្ទាប់ពី​លោក​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​រដ្ឋធានី​ម៉ានីល។ តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​សេចក្តី​ប្រកាស​អំពី​ការ​ស្លាប់​របស់​លោក Benigno Aquino III សេចក្តី​រាយការណ៍​មួយ​ផ្សេង​ទៀត​បាន​អះអាង​ថា លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​កាពីតូល (Capitol Medical Centre) នៅ​ក្នុង​ទីក្រុង Quezon នៅ​ព្រឹក​ថ្ងៃ​នេះ...

Latest news

© 2021, ដេលី. All rights reserved.