30 C
Phnom Penh

TAG

ហ្វីលីពីន

មេដឹកនាំ​ថ្មី​ហ្វីលីពីន​មិន​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ និង​មេដឹកនាំ​អាស៊ាន​ខ្លះ​នោះ​ទេ

បុរស​ម្នាក់​ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ បាន​ថ្លែង​ប្រាប់​ពិភពលោក​ថា លោក​ខ្វល់​ជា​ខ្លាំង​អំពី​មហិច្ឆតា​របស់​ចិន ដែល​នៅតែ​បំពាន់​ដែនទឹក​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក​ថា​ចិន​មិន​បាន​បោះបង់​ចោល​គំនិត និង​សកម្មភាព​អនុត្តរភាព​នោះ​ទេ។ លោក Ferdinand Marcos Jr បាន​ថ្លែង​វាយប្រហារ​ចិន​ដូចនេះ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ។ តែ​យ៉ាងណា លោក​មាន​ជំនឿ​ថា នឹង​មិន​មាន​ដំណោះស្រាយ​ដោយ​កម្លាំង​ទ័ព​នោះ​ទេ​នូវ​ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន ក្នុង​ករណី​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​ថ្លែង​បន្ត​ថា ដោយសារតែ​រឿង​នេះ​នាំ​ឱ្យ​លោក​ខ្វល់ខ្វាយ​ជា​ខ្លាំង។ តាម​ការ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei...

តើ​ប្រធានាធិបតី​ហ្វីលីពីន​អាច​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ ដែរ​ឬ​ទេ?

ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. បាន​ទៅ​ដល់​ក្រុង​ប៉េកាំង​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ឆ្នាំ​២០២៣ នេះ ដែល​លោក​ត្រូវ​ជួប​សម​ភាគី​ចិន លោក​ប្រធានាធិបតី ស៊ី ជីនពីង។ បើ​តាម​សារព័ត៌មាន​ចិន CGTN លោក Marcos Jr. នឹង​វិល​មក​ប្រទេស​ហ្វីលីពីន វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មករា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​ហ្វីលីពីន​រូប​នេះ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង បន្ទាប់ពី​លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា...

អាមេរិក​ថា​ចិន​ពុំ​មែន​ជា​អ្នក​គោរព​សណ្ដាប់ធ្នាប់​ពិភពលោក​អ្វី​ទេ ព្រោះ​ដើរ​តែ​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ

សហរដ្ឋ​អាមេរិក​ប្រាប់​ចិន​ឱ្យ​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង បើ​ចិន​តាំង​ខ្លួន​ថា​ជា​អ្នក​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក។ ការ​ថ្លែង​របស់​លោក Antony Blinken ជា​ការ​ឆ្លើយតប​ចំពោះ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី ដែល​បាន​ព្យាយាម​ប្រដៅ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​នៅ​ក្នុង​ជំនួប​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សេដ្ឋកិច្ច G-20 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ កក្កដា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ តែ​ការ​ថ្លែង​របស់​លោក Blinken ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ កក្កដា ដោយ​បាន​ស្រង់​ចេញពី​សេចក្ដី​ថ្លែងការណ៍​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken បាន​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​បន្ត​ប្រាប់​ចិន​ថា​លោក​ចង់​ឱ្យ​ចំណង​ទាក់ទង​ល្អ​ជាជាង​បង្ក​ជម្លោះ

ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន គឺ​លោក Ferdinand Marcos Jr ហៅ Bongbong បាន​រំឭក​ទៅ​កាន់​ទីក្រុង​ប៉េកាំង ថា ក្នុង​រដ្ឋការ​របស់​លោក ៦​ឆ្នាំ​ទៅ​មុខ​នេះ គឺ​លោក​ចង់​ឃើញ​ហ្វីលីពីន និង​ចិន មាន​ទំនាក់ទំនង​ល្អ ជាជាង​បង្ក​ភាព​តានតឹង និង​ជម្លោះ​ដាក់​គ្នា។ លោក Bongbong ដែល​ទើប​បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា គឺ​លោក​បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ម៉ានីល នៅ​ថ្ងៃទី​៥ កក្កដា។ ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​រូប​នេះ ធ្វើឡើង​នៅ​មុន​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន...

កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ហ្វីលីពីន​ស្បថ​ចូល​កាន់​តំណែង​ដោយ​សច្ចា​ការពារ​ទឹកដី​និង​ឯកភាព​ជាតិ

៣៦​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តែ​ថ្ងៃ​នេះ គឺជា​ថ្ងៃទី​៣០ ខែ​មិថុនា ការ​លេច​មក​វិញ គឺ​កូនប្រុស​ម្នាក់​របស់​អតីត​ជន​ផ្ដាច់ការ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន លោក Ferdinand Marcos ដែល​បុរស​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Ferdinand Marcos Jr ឬ​ហៅថា Bongbong Marcos បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នេះ មាន​ការ​ដាក់​ពង្រាយ​កង​ប៉ូលិស​ដល់​ទៅ ១​ម៉ឺន ៥​ពាន់​នាក់​នៅ​ទូទាំង​រដ្ឋធានី​ម៉ានីល។ សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ចាប់អារម្មណ៍​ជា​ខ្លាំង គឺ​លោក Bongbong បាន​បន្ត​រំឭក​កេរ្តិ៍ដំណែល​របស់​ឪពុក​លោក...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​ថា​លោក​មិន​មែន​ជា​មិត្ត​ផង​ជា​អាយ៉ង​ផង​របស់​ចិន​ទេ និង​ប្រាប់​ចិន​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន

ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ដែល​ចិន​គិត​ថា​អាច​ក្លាយ​ជា​អាយ៉ង​របស់​ខ្លួន បាន​ថ្លែង​ប្រាប់​ក្រុង​ប៉េកាំង ថា លោក​មិន​បណ្តោយ​ឲ្យ​ចិន​ជាន់ឈ្លី​សិទ្ធិ និង​បំពាន​ដែនទឹក​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ទៀត​ឡើយ។ នេះ​ជា​សារ​មួយ​ដ៏​ធ្ងន់​របស់​លោក Ferdinand Marcos Jr. អនាគត​ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វលីពីន ដែល​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង ខណៈ​លោក​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា។ កាលពី​ថ្ងៃ​ពុធ ទី​២៥ ឧសភា សភា​នៃ​ប្រទេស​ហ្វីលីពីន បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​ថា លោក Ferdinand Marcos Jr. បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា...

បទវិភាគ៖ មេដឹកនាំ​ថ្មី​មួយ​នៅ​អាស៊ី​ដែល​ចិន​គិត​ថា​ក្លាយ​ជា​មិត្ត​ផង​ជា​អាយ៉ង​របស់​ខ្លួន​ផង ទំនង​មិន​ដូច​បំណង​ទេ

នៅ​ក្នុង​រយៈពេល​តែ ២​ខែ​ប៉ុណ្ណោះ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​មេដឹកនាំ​ថ្មី​ដល់​ទៅ ៥​រូប។ ប្រទេស​ដែល​មាន​មេដឹកនាំ​ថ្មី គេ​អាច​រាប់​ពី​ប្រទេស​ប៉ាគីស្ថាន ប្រទេស​ស្រីលង្កា កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​ហ្វីលីពីន។ ប៉ុន្តែ​ក្នុង​ចំណោម​មេដឹកនាំ ៥​ប្រទេស​នេះ គឺ​មេដឹកនាំ​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា ដែល​នៅ​ភូមិភាគ​អាស៊ី​ខាងត្បូង ពុំ​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ។ លោក Shehbaz Sharif ត្រូវ​បាន​សភា​របស់​ប្រទេស​ប៉ាគីស្ថាន បោះឆ្នោត​ទុកចិត្ត​ដំឡើង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Imran Khan ដែល​ត្រូវ​បាន​សភា​ទម្លាក់​ពី​តំណែង។ លោក...

កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន

ការ​បោះឆ្នោត​នៅ​ប្រទេស​ហ្វីលីពីន ដែល​មាន​ទាំង​ការ​បោះឆ្នោត​ប្រធានាធិបតី អនុ​ប្រធានាធិបតី សមាជិក​ព្រឹទ្ធសភា សមាជិក​សភា និង​អភិបាល​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស បាន​បិទ​បញ្ចប់​ហើយ។ ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ដោយ​ប្រើ​ពេលវេលា​សឹង​ពេញ​មួយ​ថ្ងៃ។ អ្វី​ជា​ការ​ចាប់អារម្មណ៍​ខ្លាំង​ការ​បោះឆ្នោត​សម្រាប់​ជ្រើសរើស​តំណែង​ប្រធានាធិបតី​ថ្មី​ជំនួស​លោក Rodrigo Duterte ដែល​ត្រូវ​ចាកចេញ​ពី​តំណែង​នៅ​ក្រោម​អាណត្តិ​រដ្ឋធម្មនុញ្ញ​ដែល​ផ្ដល់​ឱកាស​ឱ្យ​អ្នក​នយោបាយ​ហ្វីលីពីន កាន់​អំណាច​បាន​តែ ៦​ឆ្នាំ​ក្នុង​មួយ​អាណត្តិ​តែប៉ុណ្ណោះ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​មាន ១០​រូប ប៉ុន្តែ​មាន​តែ ៥​រូប​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាងគេ។ ទោះជា​បែប​នេះ​ក្តី ដល់​ថ្ងៃ​លទ្ធផល​បោះឆ្នោត គឺ​មាន​តែ​បេក្ខជន...

ការស្ទង់មតិ៖ កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ហ្វីលីពីន​អាច​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ

ហ្វីលីពីន គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​ដី​កោះ​មួយ​នេះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​បែប​សាធារណរដ្ឋ ហើយ​ការ​បោះឆ្នោត​ប្រហាក់ប្រហែល​ទៅ​នឹង​សហរដ្ឋ​អាមេរិក។ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ សាធារណរដ្ឋ​ហ្វីលីពីន នឹង​មាន​ការបោះឆ្នោត​ប្រធានាធិបតី​ផង អនុប្រធានាធិបតី​ផង ហើយ​ក៏​មាន​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​សភា​ផង​ដែរ។ ប៉ុន្តែ​មាន​តែ​ការបោះឆ្នោត​ប្រធានាធិបតី​មួយ​គត់​ត្រូវ​បាន​កំណត់​ថា​ជា​ការ​បោះឆ្នោត​ឆ្លងកាត់​ដំណាក់កាល ៦​ឆ្នាំ​ម្ដង​តាម​ការកំណត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។ យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ហ្វីលីពីន ប្រធានាធិបតី​កាន់​អំណាច​បានតែ ៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​មិន​បាន​បើក​ផ្លូវ​ឲ្យ​ធ្វើការ​រុះរើ​អាណត្តិ​ប្រធានាធិបតី​បាន​ឡើយ ទោះ​ជា​ប្រធានាធិបតី​រូប​នោះ​មាន​អំណាច​នីតិប្រតិបត្តិ​ខ្លាំង​យ៉ាងណាក៏ដោយ។ ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ បុរស​ខ្លាំង​រូប​នេះ​ប៉ុនប៉ង​រុះរើ​រដ្ឋធម្មនុញ្ញ តែ​ទៅ​ពុំ​រួច​នោះ​ទេ ព្រោះតែ​ព្រឹទ្ធសភា...

បេក្ខជន​២​រូប​មាន​ការ​គាំទ្រ​ច្រើន​ជាងគេ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ពេល​ខាងមុខ

ហ្វីលីពីន ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​និយម កំពុង​បោះពួយ​ទៅ​រក​ធ្វើ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​នេះ។ ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​លំនាំ​ប្រហាក់ប្រហែល​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​ដែរ។ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាងមុខ គឺជា​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​នេះ​មាន​ភាព​ចម្រុះ គឺ​សន្លឹកឆ្នោត​ប្រធានាធិបតី និង​សន្លឹកឆ្នោត​អនុប្រធានាធិបតី​ដាច់ដោយឡែក​ពី​គ្នា។ ចំណែក​ឯ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នោះ​ដែរ ក៏​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ។ បេក្ខជន​អនុប្រធានាធិបតី​ណា​មួយ​ដែល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​ក្នុង​ចំណោម​បេក្ខជន​អនុប្រធានាធិបតី នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​សាធារណរដ្ឋ​នេះ។ គេ​មិន​អាច​ហៅ​អនុប្រធានាធិបតី​ជា​ជំនួយការ​របស់​ប្រធានាធិបតី​នោះ​ទេ ព្រោះ​អនុប្រធានាធិបតី​របស់​ប្រទេស​នេះ​មាន​ខុទ្ទកាល័យ​ដាច់ដោយឡែក​ពី​គ្នា ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​បេក្ខជន​អនុប្រធានាធិបតី​ណា​មាន​ប្រជាប្រិយភាព​ខ្លាំង ក៏​អាច​ទាញ​សន្លឹកឆ្នោត​ឱ្យ​បេក្ខជន​ប្រធានាធិបតី​នោះ​កើន​ឡើង​ផង​ដែរ។ សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ យុទ្ធនាការ​រក​សំឡេងឆ្នោត​កំពុងតែ​ពុះ​កញ្ជ្រោល ហើយ​បេក្ខជន​ទាំងអស់​សូម្បីតែ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​បក្ស​នយោបាយ...

Latest news