28.2 C
Phnom Penh

TAG

អំពើពុករលួយ

អំពើពុករលួយ​នៅ​កម្ពុជា​នៅតែ​ដដែល ទោះបី​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រយៈពេល​២០​ឆ្នាំ​ហើយ​ក៏ដោយ

ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ ប្រជាពលរដ្ឋ​សាមញ្ញ​មើល​ឃើញ ដឹង​ច្បាស់​ថា អាជ្ញាធរ​បង្ក្រាប​អំពើពុករលួយ​តែ​ទៅ​លើ​អ្នក​តូចតាច គ្មាន​ខ្នង​បង្អែក​មាំ​តែប៉ុណ្ណោះ ដោយ​ហៅថា​ចាប់​តែ​ត្រី​តូចៗ រីឯ​ត្រី​ធំ​មិន​ហ៊ាន​ប៉ះ​សោះ​ឡើយ។ អ្នក​ឃ្លាំមើល​ចាត់ទុក​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជា​ស្ថាប័ន​បម្រើ​ផលប្រយោជន៍ និង​អំណាច​ឱ្យ​គ្រួសារ និង​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រោះ​ពួកគេ​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​តែ​បក្ខពួក​ខ្លួនឯង ដើម្បី​ឃ្លាំមើល​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន ទាំង​នៅ​ក្នុង​បក្ស និង​ក្រៅ​បក្ស​រហូត​មក។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ កុម្ភៈ...

អាជ្ញាធរ​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត​រឿង​ពុករលួយ​ក្នុង​ព្រះវិហារ​គ្រិស្ត​មួយ​នៅ​ខេត្ត​ព្រះសីហនុ

ទាក់ទិន​រឿង​ពុករលួយ បិទ​បាំង​ការពារ​បក្ខពួក​រួម​ប្រយោជន៍​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត គឺ​រឿង​បង្វិល​បង្វែរ​ប្រើ​ទុន​ពី​ព្រះវិហារ​គ្រិស្តសាសនា ព្រះវិហារ​បង្រួបបង្រួម (Unification Church) ចូល​ហ៊ុន​ក្នុង​បនល្បែង​ចិន Oriental Pearl Casino នៅ​ខេត្ត​ព្រះសីហនុ។ សារព័ត៌មាន​កូរ៉េខាងត្បូង Korea JoongAng Daily ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃទី​១៣ ខែ​មករា នេះ ដោយ​រាយការណ៍​ថា ករណី​ពុករលួយ​នៅ​ស្រុក​ខ្មែរ​ទាក់ទង​នឹង​លោក យុន យ៉ុងហូ អតីត​នាយក​គ្រប់គ្រង​ទីស្នាក់ការ​ព្រះវិហារ​ទូទាំង​ពិភពលោក​ដែល​បាន​ថតរូប​ជាមួយ​លោក ហ៊ុន...

បណ្ឌិត គិន ភា ជំរុញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​លុបបំបាត់​អំពើពុករលួយ​និង​វះកាត់​បក្ខពួក​និយម​ដើម្បី​ជាតិ​រឹងមាំ

រាជបណ្ឌិត្យសភា​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង ដោយ​ការ​វះកាត់ លុបបំបាត់​អំពើពុករលួយ និង​ការ​ដឹកនាំ​បែប​បក្សពួក​និយម​ដូច​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ជាតិ​រឹងមាំ។ ប្រភព​ដដែល​បញ្ជាក់​ថា អំពើពុករលួយ គឺជា​មេរោគ​ស៊ី​រូង​ផ្ទៃក្នុង​បំផ្លាញ​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ទន់ខ្សោយ​ជា​លំដាប់ ជាពិសេស​ពេល​មាន​សត្រូវ​ឈ្លានពាន​ដូច​ថៃ កំពុង​ឈ្លានពាន​ប្រទេស​កម្ពុជា ក្នុង​ពេលនេះ​ជាដើម។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មករា នេះ​ថា រដ្ឋាភិបាល​ត្រូវតែ​ប្រើប្រាស់​ធនធាន​មនុស្ស​ដោយ​ផ្អែកលើ​គោលការណ៍ និង​លុបបំបាត់​រចនាសម្ព័ន្ធ​រដ្ឋបាល និង​មុខតំណែង​សំពីងសំពោង​ដែល​លើស​ពី​សេចក្ដី​ត្រូវការ​ជាក់ស្ដែង​ដែល​កំពុង​បង្ហិន​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់​ខែ​រហូត​មក​នោះ។ បណ្ឌិត គិន ភា លើកឡើង​ថា...

សមាជិក​សភា​អាមេរិក ស្នើ​ដាក់​សេចក្ដី​សម្រេច​ចិត្ត​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីខ្មៅ និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​និង​ឧកញ៉ា​មួយ​ចំនួន

សមាជិក​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បី​រូប​មកពី​គណបក្ស​សាធារណរដ្ឋ មាន​លោក Jefferson Shreve ពី​រដ្ឋ Indiana លោក John Moolenaar ពី​រដ្ឋ Michigan និង​លោក Michael Ruuli ពី​រដ្ឋ Ohio ស្នើ​ដាក់​សេចក្តី​សម្រេច​ចិត្ត​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស មាន​ចំណងជើង​ថា «រំលើង​ពួក​ឧក្រិដ្ឋ​ឆបោក​អន្តរជាតិ» ឲ្យ​ទៅ​ជា​ច្បាប់ ដោយ​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​អ្នកជំនួញ​ជា​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន...

មន្ត្រី​នគរបាល ៦​នាក់​ដែល​នាំ​ជនជាតិ​ថៃ ឆ្លងដែន​ខុស​ច្បាប់​ចូល​កម្ពុជា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​មន្ត្រី​នគរបាល​សរុប​ចំនួន ៦​នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត ក្រោយពី​ឃាត់​ខ្លួន​មន្ត្រី​ទាំងនោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​ជនជាតិ​ថៃ ឆ្លងដែន​ចូល​មក​កម្ពុជា ដោយ​ខុស​ច្បាប់ នៅ​ត្រង់​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង។ នៅ​យប់​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២៥ ទាហាន​កងពល​លេខ​៥១ ក្រោយ​មាន​បទបញ្ជា​ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិ​ទី​៥ បាន​ឃាត់​ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន ៦​នាក់។ មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនេះ រួម​មាន​ទាំង​មេបញ្ជាការរង​វរសេនាតូច​ការពារ​ព្រំដែន​៨៩១ ចំនួន...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​លោក ហេង សិទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥...

មន្ត្រី​ក្រសួង​បរិស្ថាន​ជាច្រើន​នាក់​បន្ត​ស្នើសុំ​ឱ្យ​ដក​តំណែង​លោក អ៊ាង សុផល្លែត បន្ទាប់ពី​សំណើ​ឆ្នាំ​មុន​បរាជ័យ

មន្ត្រីក្រសួងបរិស្ថាន បន្តស្នើសុំឱ្យ លោក ហ៊ុន ម៉ាណែត ដកតំណែង លោក អ៊ាង សុផល្លែត បន្ទាប់ពីសំណើរឆ្នាំមុនបរាជ័យ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន​ជាច្រើន​នាក់ ស្នើសុំ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ដោយសារ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ធ្វើ​ឱ្យ​បែកបាក់​ផ្ទៃក្នុង​របស់​ក្រសួង និង​ប្រើ​អំណាច​គាប​សង្កត់​មន្ត្រី​ថ្នាក់ក្រោម។ មន្ត្រី​ជាច្រើន​នាក់​នៃ​ក្រសួង​បរិស្ថាន...

ឧកញ៉ា លី យ៉ុងផាត់ មនុស្ស​ជំនិត​លោក ហ៊ុន សែន លក់​ដី​ខ្មែរ​ឱ្យ​ក្រុមហ៊ុន​ចិន​បើក​បនល្បែង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ

រឿង​ឧកញ៉ា​ទុច្ចរិត​សមគំនិត​រកស៊ី​លួចលាក់​មួយ​បែប​ទៀត ក៏​ទាក់ទិន​នឹង​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ដែរ។ មន្ត្រី​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​ថា ស្តេច​កោះកុង បាន​លួច​លក់​ដី​ខ្មែរ​ទៅ​ឱ្យ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ៣​កន្លែង​ប្រមូល​លុយ​បាន​ជាង ៨​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​លុយ​ទាំងនោះ​ភាគច្រើន​រក្សា​ទុក​នៅ​ក្នុង​ស្រុក​ថៃ។ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​បក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ដី​មួយ​កន្លែង​ស្ថិត​នៅ​ច្រក​ចាំយាម ស្រុក​មណ្ឌលសីមា ក្នុង​ខេត្ត​កោះកុង...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំបែក​សម្បុក​ឧក្រិដ្ឋជន​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ពួកគេ​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​អាច​អនុវត្ត​វិធានការ​ច្បាប់​បំបែក​សម្បុក​ក្រុម​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ក្រុម​ឧក្រិដ្ឋជន​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា​បន្ត​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា ការ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន​ពី​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ថៃ គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។ លោក​បន្ត​ថា បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​ហៀរហូរ​មកពី​ប្រទេស​ថៃ ឱ្យ​អស់​ពី​ទឹកដី​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​អត់​ប៉ុណ្ណោះ ដែល​នេះ​ទើប​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា​ត្រូវ​ធ្វើ។ លោក...

នាយករដ្ឋមន្ត្រី​ថៃ ចោទ​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូច្នេះ​ត្រូវ​រឹត​បន្តឹង​តាម​ព្រំដែន​រយៈពេល ៣​ខែ

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ចោទ​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ ខាតបង់​ទឹកប្រាក់​ជាង ៦០០​ពាន់​លាន​បាត​ក្នុង ១​ឆ្នាំៗ ដូច្នេះ​ប្រទេស​ថៃ កំពុង​រឹត​បន្តឹង​ការ​គ្រប់គ្រង​ព្រំដែន ដើម្បី​បង្ក្រាប​បណ្ដាញ​បោកប្រាស់ ស្រប​តាម​ការ​កំណត់​របស់​អង្គការ​សហប្រជាជាតិ ដែល​វិធានការ​នេះ​ត្រូវ​កំណត់​ពេល ៣​ខែ​សម្រាប់​អនុវត្ត។ នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​អះអាង​ថា ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ ថៃ​ត្រូវ​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​តាម​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​ជើងហោះហើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​លេង​ល្បែង ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រឹត​បន្តឹង រីឯ​ការ​លេង​ល្បែង​នៅ​តាម​តំបន់​ព្រំដែន...

Latest news

© 2021, ដេលី. All rights reserved.