AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2597 POSTS
0 COMMENTS
មេបក្សប្រឆាំងថា ទោះបីលោកមិនមានសិទ្ធិធ្វើនយោបាយតែលោកមិនបិទភ្នែកសំងំសុខតែម្នាក់ឯងនោះទេ
ប្រធានបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពលោក កឹម សុខា ត្អូញត្អែរថា ទោះបីលោកមិនមានសិទ្ធិធ្វើនយោបាយតែលោក មិនបិទភ្នែកសំងំសុខតែម្នាក់ឯង មិនគិតតែពីបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ និងមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិនោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានសេរីភាពមិនទាន់ពេញលេញ លោក កឹម សុខា បានសរសេរលើទំព័រFacebook របស់លោកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះថា សហការី និងសហមេធាវីរបស់លោក បាននាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរ ទាំងក្នុង...
រដ្ឋមន្ត្រីអាស៊ានម្នាក់ថាមីនអ៊ុងឡាំងគ្មានផ្លូវគេចបានទេក្នុងការបញ្ចប់វិបត្តិនៅភូមា
រដ្ឋមន្ត្រីការបរទេសនៃប្រទេសសិង្ហបុរីនិយាយថាអាស៊ាន ត្រូវតែបំពេញតួនាទីរបស់ខ្លួនឲ្យបានឆាប់បំផុត ចំពោះផែនការ៥ចំណុច ដែលជួយស្ដារស្ថិរភាព និងនយោបាយផ្សះផ្សានៅភូមាឡើងវិញ។
នៅក្នុងបទសម្ភាសជាមួយ សារព័ត៌មាន Mothership កាលពីថ្ងៃទី១១ខែឧសភា លោករដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បាននិយាយថាកិច្ចសហប្រតិបត្តិការជាមួយពួកយោធាភូមា គឺអាស៊ានត្រូវតែ រុញឲ្យមានការអនុវត្តឲ្យបាន។ ប៉ុន្តែលោកថាមិនងាយស្រួលពេកនោះទេ គឺមានការងារជាច្រើនដែលត្រូវ អនុវត្ត ក្នុងនោះមានទាំងការចាត់តាំង ក្រុមប្រេសិត អាស៊ាន និង ការនាំជំនួយចូលទៅប្រទេសភូមា។ លោក រដ្ឋមន្ត្រីបានឆ្លើយតាមលិខិតមួយរបស់លោកទៅកាន់សមាជិកសភា សិង្ហបុរី...
IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»
សង្គមស៊ីវិលថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះ ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួលគឺជានយោបាយបែបប្រជាភិថុតិ
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស រិះគន់ថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួល ទំនងដូចជាការយកចិត្តទុកនឹងពលរដ្ឋ ប៉ុន្តែនោះ គឺគ្រាន់តែជានយោបាយបែបប្រជាភិថុតិតែប៉ុណ្ណោះ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលក្នុងតំបន់បិទខ្ទប់ឲ្យបញ្ចុះថ្លៃឈ្នួល ឬផ្អាកយកថ្លៃឈ្នួលចំពោះកម្មករនិយោជិតក្នុងពេលដ៏លំបាកនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា ដើម្បីកុំឲ្យម្ចាស់ផ្ទះជួល...
បក្សក្រៅរដ្ឋាភិបាលថា ក្រៅពីការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម រដ្ឋាភិបាលត្រូវផ្ដោតការចាក់វ៉ាក់សាំងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា វិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19 នៅតំបន់ក្រហម ជាផែនការល្អហើយ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាចាក់ថ្នាំបង្ការទាំងនោះទៅតាមទីផ្សារ ក្នុងរាជធានី តាមបណ្តាខេត្ត និងតាមរោងចក្រនានា ឲ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កម្ពុជា ត្រូវធ្វើផែន ២យ៉ាង ក្នុងការផ្តល់វ៉ាក់សាំងទប់ស្កាត់ការឆ្លងវីរុសCovid-19 នេះ...
បទល្មើសដឹកដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំរំលោភមាត់ព្រែកស្រែអំបិល តែបន្តសកម្មភាពយ៉ាងអនាធិបតេយ្យ
ពលរដ្ឋរស់នៅស្រុកស្រែអំបិល ខេត្តកោះកុង បង្ហាញការហួសចិត្តនៅគ្រាសង្កេតឃើញថា បទល្មើសដឹកដីចាក់លុបមាត់ព្រែក និងសង់សំណង់រឹងមាំ រំលោភលើមាត់ព្រែកស្រែអំបិល របស់បុគ្គលមួយចំនួន បានបន្តកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានការហាមឃាត់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង។
ប្រភពពីប្រជាពលរដ្ឋស្រុកស្រែអំបិល បានអះអាងថា បទល្មើសទាំងនេះ បានធ្វើសកម្មភាពជាងមួយឆ្នាំកន្លងមកហើយ ពោលគឺក្នុងអំឡុងពេល ប្រទេសរដ្ឋាភិបាលកម្ពុជា កំពុងមមាញឹក លើការងារប្រយុទ្ធប្រឆាំងជំងឺCovid-19។
ប្រភពពីមន្ត្រីរាជការ និងប្រជាពលរដ្ឋបញ្ជាក់ថា ចំពោះសកម្មភាពចូលទន្ទ្រានឈូសឆាយដីព្រៃកោងកាង ឬការដឹកដីចាក់លុបចំណីព្រែក និងការសង់សំណង់រឹងមាំរំលោភលើមាត់ព្រែកស្រែអំបិល ជាបន្តបន្ទាប់មកនេះ គឺភាគច្រើនជាមន្ត្រីមានឋានន្តរសក្តិធំៗ ហើយមន្ត្រីខ្លះ...
ចិនដើរទទូចសុំសមាជិកអង្គការសហប្រជាជាតិកុំចូលរួមថ្កោលទោសចិនករណីរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង
ចិនបានដើរទទូចសុំឲ្យប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិ កុំចូលរួមព្រឹត្តិការណ៍មួយដែលនឹងរួមគ្នា ថ្កោលទោស ចិន ករណីរំលោភបំពានធ្ងន់ធ្ងរ ទៅលើជនជាតិដើមភាគតិច វីហ្គឺ នៃសហគមន៍ម៉ូស្លីម នៅតំបន់ស៊ីនជាំង។
តាមបណ្ដាញផ្សាយ Channel News Asia បានចុះផ្សាយថាព្រឹត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១២ ក្នុងសប្ដាហ៍នេះ។ ប្រភពដដែលឲ្យដឹងថា ព្រឹត្តិការណ៍នេះផ្ដួចផ្ដើម ដោយប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី កាណាដា និងប្រទេសមួយចំនួននៅអឺរ៉ុប។
ការរៀបចំព្រឹត្តិការណ៍នេះ...
បទវិភាគ៖ តើរដ្ឋាភិបាលលោក ហ៊ុន សែន គ្មានលុយ ឬគ្មានឆន្ទៈជួយពលរដ្ឋក្នុងពេលសង្គមមានវិបត្តិកូវីដ-១៩?
លោកហ៊ុន សែន ដែលធ្លាប់តែប្រកាសដោយអំណួតថា កម្ពុជាមាន មាសរាប់តោន និងមានលុយបម្រុងទុករាប់ពាន់លានដុល្លារអាមេរិក នោះ ហាក់កំពុងបង្ហាញនូវសញ្ញាខ្វះខាតថវិការទៅវិញ។
ប៉ុន្តែគេនៅតែមន្ទិលថា តើរដ្ឋាភិបាលលោកហ៊ុន សែន កំពុងតែមានបញ្ហាថវិការមែនឬយ៉ាង ណា? ក្នុងអំឡុងពេលពលរដ្ឋខ្មែរកំពុងប្រឈមការឆ្លងមេរោគកូវីដ១៩ ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ដែលកំពុង ជាប់ក្នុងការបិទខ្ទប់នោះ គេឃើញកម្មករកាត់ដេរ កម្មករសំណង់ អ្នកប្រកបរបរក្រៅព័ន្ធ ដូចជា អ្នករត់ម៉ូតូឌុបជាដើម បានប្រកាសថា ពួកគេកំពុងដាច់លុយនិងអាហារ ហើយបានអំពាវនាវអោយរដ្ឋាភិបាល...
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា មន្ត្រីបក្សកាន់អំណាចមិនគួរប្រើសម្តីបែបប្រជាភិថុតិទៅកាន់ពលរដ្ឋខ្មែរបន្តទៀតនោះទេ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកសម្តីរបស់មន្ត្រីបក្សកាន់អំណាចដែលថា «ក្រុមប្រឆាំងមិនបានជួយអ្វីដល់ពលរដ្ឋសម្បីតែមួយរៀល» គឺជាការប្រើពាក្យសម្តីបែបប្រជាភិថុតិ មិនដឹងច្បាប់ទម្លាប់ និងកាតព្វកិច្ច តួនាទីរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដែលត្រូវជួយសង្គ្រោះពលរដ្ឋក្នុងពេលដែលពួកគេកំពុងតែដាច់ស្បៀងនៅពេលនេះ។
អភិបាលរងក្រុងភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថាក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមិនបានជួយលុយសូម្បីតែមួយរៀល រួមទាំងកម្លាំង ក្នុងអំឡុងពេលរដ្ឋាភិបាលខំប្រឹងប្រែងទប់ស្កាត់រលកចម្លងជំងឺCovid-19 ឆ្លងចូលសហគមន៍នានៅពេលនេះ។ ប៉ុន្តែក្រុមប្រឆាំងទាំងនោះបានត្រឹមតែនិយាយរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា...
ប្រធានអាស៊ាននឹងទៅភូមាក្នុងសប្ដាហ៍ក្រោយនេះ ដោយរំពឹងថានឹងរំលឹកមេដ្ឋប្រហារអោយអនុវត្តផែនការ៥ចំណុច
ចាប់តាំងថ្ងៃ២៤មេសាមក គឺជាង២សប្ដាហ៍ហើយ ដែល មេរដ្ឋប្រហារ ភូមា ឧត្តមសេនីយមីនអ៊ុងឡាំង មិនបានធ្វើឲ្យស្ថិរភាព នៅក្នុងប្រទេសភូមា ចុះថយហិង្សានោះទេ។ អំពើហិង្សានេះ បានកើតឡើងជារៀងរាល់ថ្ងៃ។
នៅក្នុងកិច្ចប្រជុំពិសេស នៃមេដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឧត្តមសេនីយមីនអ៊ុងឡាំង បានទទួលយក ផែនការ៥ចំណុចចំពោះមុខមេដឹកនាំបន់មួយនេះ ជាមួយការបង្ខំអោយ មេរដ្ឋប្រហារ អនុវត្ត ជំហានដំបូងគឺ ការបញ្ឈប់អំពើហិង្សាប្រឆាំងជនស៊ីវិល ប៉ុន្តែពួកយោធាមិនបានអនុវត្តនោះឡើយ ដោយនៅតែវាយបង្រ្កាបលើបាតុករ...