32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកវិភាគថា ព្រះកិត្តិនាមព្រះមហាក្សត្រនឹងកាន់តែខ្ពង់ខ្ពស់ បើអ្នកមានអំណាចថ្វាយព្រះរាជតួនាទីដល់ព្រះអង្គឲ្យបានពេញលេញ

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បើអ្នកមានអំណាច និងស្ថាប័ន ពាក់ព័ន្ធ នាំគ្នាគោរពព្រះមហាក្សត្រដូចខ្លឹមសាររដ្ឋធម្មនុញ្ញដែលបានចែង នោះព្រះមហាក្សត្រនឹងកាន់តែទទួលបាន ព្រះកិត្តិនាម និងជាទីសក្ការបូជាដ៏ខ្ពង់ខ្ពស់ ជាងនេះបន្ថែមទៀត។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានអំណាចនិងស្ថាប័នរដ្ឋពាក់ព័ន្ធ ដូចជា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាដើម គួរតែថ្វាយការសហការ និងមធ្យោបាយនានា...

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ករណីអ៊ីស្រាអែលនិងហាម៉ាស់ប៉ាឡេស្ទីនបាញ់ផ្លោងដាក់គ្នា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែឧសភា បានបើកកិច្ចប្រជុំបន្ទាន់មួយទៀតអំពី ការបើកសង្រ្គាម រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៃដែនដីប៉ាឡេស្ទីន។ កិច្ចប្រប្រជុំបន្ទាន់នេះ ក្រោមការសម្របសម្រួល ដោយតំណាងប្រទេសចិន ព្រោះចិន ជាប្រធានសម្រាប់ ប្រចាំខែឧសភា។ សេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP  បានចុះផ្សាយថា កិច្ចប្រជុំនេះ ពុំបានរកការឯកភាពគ្នាដើម្បីថ្កោលទោស អ៊ីស្រាអែលនោះទេ គឺគ្រាន់តែបានចេញសេចក្ដីថ្លែងការណ៍ ត្រឹមសម្ដែងការព្រួយបារម្ភប៉ុណ្ណោះ ដោយសមាជិក ១៤ប្រទេស ក្នុងចំណោម១៥ប្រទេសបានគាំទ្រខណៈអាមេរិកជំទាស់។ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល...

ក្រុមអ្នកឃ្លាំមើលព្រៃឈើកម្ពុជា ហៅរដ្ឋមន្ត្រីក្រសួងកសិកម្មថា ជាមន្ត្រីចោលម្សៀត

សកម្មជនព្រៃឈើ បានហៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីចោលម្សៀត ព្រោះតែការមិនដឹងពីការបាត់បង់សម្បត្តិធម្មជាតិរបស់ខ្លួន។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឆ្លើយថា លោកមិនដឹងពីការនាំចេញឈើរបស់កម្ពុជា ទៅបរទេសនោះទេ។ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះថា...

ក្រុមអ្នកតស៊ូរមតិថា បក្សកាន់អំណាចឆ្លៀតធ្វើអាជីវកម្មនយោបាយក្នុងពេលផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋ

បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា គណបក្សប្រជាជនកម្ពុជា របស់គ្រួសារត្រកូលហ៊ុន បានឆ្លៀតធ្វើអាជីវកម្មនយោបាយ ឃោសនាឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួនសម្រាប់អាណត្តិឆ្នាំ ២០២២ និង២០២៣ ព្រមទាំងឆ្លៀតឱកាស ឡង់សេ លោក ហ៊ុន ម៉ាណែត ពីចម្ងាយផងដែរ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែឧសភា...

តើតុលាការនឹងចាប់ឧកញ៉ាដាក់គុកទេនៅពេលមានបណ្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា ពេលឧកញ៉ាប្តឹងក្មេងស្រី ត្រឹមបទល្មើសលួចទ្រព្យសម្បត្តិ មានស្ថានទម្ងន់ទោស ត្រូវតុលាការសម្រេចឃុំខ្លួនក្មេងស្រីនោះ  ប៉ុន្តែនៅពេលដែលក្មេងស្រីដដែលនោះ ប្តឹងឧកញ៉ាពីបទប៉ុនប៉ងរំលោភមានស្ថានទម្ងន់ទោសវិញ ចាំមើលថា តើ ឧកញ៉ាត្រូវបានឃុំខ្លួនវិញដែរឬទេ? សហមេធាវីការពារក្តីប្រធានគណបក្សបក្រឆាំង អ្នកស្រី ម៉េង សុភារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ឧសភា នេះថា នៅពេលបុគ្គលណាម្នាក់ដែលបានប្រព្រឹត្តល្មើសច្បាប់ ទោះក្នុងកម្រិតណាក៏ដោយ គឺត្រូវតែទទួលទោសចំពោះមុខច្បាប់ជាដាច់ខាត មិនថាបុគ្គលនោះមានឋានអ្វី...

តុលាការរាជធានីភ្នំពេញ សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV គឺកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទៅតាមការស្នើសុំ របស់ក្រុមមេធាវីស័្មគ្រចិត្តរបស់លោក ហ៊ុន សែន ដែលដឹកនាំដោយលោក គី តិច។ ដីកាបង្គាប់ ចុះហត្ថលេខាដោយ លោក កូយ...

លោក ហូ សិទ្ធី បដិសេធថា សំណង់ធំស្កឹមស្កៃលើចំណីមាត់ព្រែកស្រែអំបិល មិនមែនជារបស់លោកនោះទេ

នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី គឺលោក ហូ សិទ្ធី បានចេញលិខិតបំភ្លឺ ចំពោះការផ្សាយ របស់ សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលបានចុះផ្សាយថា លោក ហូ សិទ្ធី មានជាប់ពាក់ព័ន្ធនឹងសកម្មភាពសង់សំណង់រឹងមាំ រំលោភលើដីមាត់ព្រែកស្រែអំបិល នៃខេត្តកោះកុង ហើយប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានលោក...

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ៧ថ្ងៃបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់សាលាក្រុងភ្នំពេញ បានចេញវិធានការបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ៧ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ចម្លងរាលដាលនៃវីរុសCovid-19 ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការបន្តវិធានការរដ្ឋបាល សម្រាប់ភូមសាស្ត្ររាជធានីភ្នំពេញ ចំពោះតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសCovid-19 រយៈពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១...

សាធារណជនកំពុងរង់ចាំមើលចំណាត់ការតុលាការ ទៅលើសំណុំរឿងរបស់ពិធីការិនី ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត

សាធារណជន និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធជាមួយស្ត្រី កំពុងរង់ចាំមើលចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញថា តើនឹងអនុវត្តនីតិវិធី មានលទ្ធផលបែបណា ទៅលើពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ដែលបានដាក់ពាក្យបណ្តឹងប្តឹងតប ឧកញ៉ា ហេង សៀ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត...

ក្រុមអ្នកតស៊ូរមតិថា ផែនការចែកថវិការបស់រដ្ឋាភិបាលកម្ពុជា មិនមែនជំនួយសង្គមទេ គឺការឃោសនានយោបាយប៉ុណ្ណោះ

បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ពុំមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលកំពុង ខ្វះខាតនោះទេ ប៉ុន្តែជំនួយទាំងនោះគឺជាផែនការផ្ដោតលើការឃោសនានយោបាយតែប៉ុណ្ណោះ ហើយលុយ២០ ទៅ៣០ដុល្លារ នេះទៀតសោត ក៏មិនអាចដោះស្រាយអ្វីបានដែរ។ ការអះអាងនេះធ្វើឡើងបន្ទាប់រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តកម្មវិធីផ្តល់ជំនួយសង្គមដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋដែលមានសមាជិកគ្រួសារស្លាប់ដោយសារជំងឺCovid-19 កន្លងមក។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily...

Latest news