33.2 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​លើ​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ចំនួន៥០គ្រឿង​បន្ថែម​ទៀត

ក្រោយពី​បណ្ដោយ អោយ​នាវា ដឹង​ប្រេង​របស់​អ៊ីរ៉ង់​យ៉ាងតិច ចំនួន៤គ្រឿង ឆ្លង​ចូល​ដែនសមុទ្រ​នៃ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា កាលពី​ចុងខែ​ឧសភា នោះ នៅ​ពី​ថ្ងៃទី១៤ ខែមិថុនា សហរដ្ឋអាមេរិក ប្រកាស​ថា រាល់​នាវា​ទាំងឡាយ​ណា​ដែល ចូល​ដែនទឹក​វេ​ណេហ្សូ​អេ​ឡា គឺជា​ការបំពាន​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ លើ​របប នៃ​លោក​ប្រធានាធិបតី​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ។ សហរដ្ឋ​បាន​ប្រកាស​ថា​ខ្លួន​នឹង​កត់ត្រា នាវា​របស់​ប្រទេស​អ៊ីរ៉ង់​យ៉ាងតិច​ចំនួន ៥០គ្រឿង នៅក្នុង​បញ្ជី​នៃ​ការ​ជាប់​ក្នុង​ការ​ដាក់ទណ្ឌកម្ម មិន​អោយ​បើក​ចូល​ដែនទឹក​នៃ​ប្រទេស វេ​ណេហ្សូ​អេ​ឡា​ទៀត​ឡើយ។ សារព័ត៌មាន​របស់ អ៊ី​រ៉ង...

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ ជៀសវាង​ពិសារ​ស្រា​គ្មាន​ប្រភព​ច្បាស់លាស់​

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ជាថ្មី​ទៀត ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ពិ​សា​រស្រាស ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បន្ថែម​ទៀត។ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ៧នាក់​ស្លាប់ និង​ប្រមាណ៤០នាក់​ទៀត​ត្រូវ​សង្រ្គោះ​បន្ទាន់ ក្រោយពេល​ពួក​គេ​ពិសារ​ស្រាថ្នាំ​ចិនសែ ដែល​មានឈ្មោះ​ថា តាំង​គួយ។ លិខិត​របស់ក្រ​សួង​សុខាភិបាល​កាលពី​សប្តាហ៍​មុន បាន​បញ្ជា​ទៅ អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន និង​ចេះ​ការពារ​សុខភាព​ជៀសវាង​ពុល​ស្រា ស និង​ស្រាថ្នាំ ដែល​ផលិត​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ។លិខិត​ស្តី​ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ពុល​ស្រា​នៅ​ខេត្ត​បន្ទាយមានជ័យ ឱ្យ​ដឹង​ថា​ពលរដ្ឋ​ចំនួន ៤៤នាក់ នៅ​តាម​បណ្ដា​ភូមិ​ចំនួន ៩ ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ធ្លាក់ខ្លួន​ឈឺ...

IDEA TALK៖ តើហេតុអ្វីផ្លូវក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជាធ្វើរំលងភូមិបាក់ណាម និង ឆ្ងាយពីបង្គោលព្រំដែនខ្មែរជាង២គីឡូម៉ែត្រ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖ តើហេតុអ្វីផ្លូវក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជាធ្វើរំលងភូមិបាក់ណាម និង ឆ្ងាយពីបង្គោលព្រំដែនខ្មែរជាង២គីឡូម៉ែត្រ?

IDEA TALK៖ តើកម្ពុជាត្រូវឈរលើផ្លូវណាដើម្បីកុំឲ្យខ្លួនរបូតទៅវៀតណាម?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្តីអំពី៖ តើកម្ពុជាត្រូវឈរលើផ្លូវណាដើម្បីកុំឲ្យខ្លួនរបូតទៅវៀតណាម?

IDEA TALK៖ តើយុវជនខ្មែរនៅខ្វះការយល់ដឹងខាងអ្វីជាចំបង?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្តីអំពី៖ តើយុវជនខ្មែរនៅខ្វះការយល់ដឹងខាងអ្វីជាចំបង?

IDEA TALK៖ តើហេតុអ្វីបានជាពិភពលោកចាប់អារម្មណ៍នឹងលោក គីម ជុងអ៊ុន?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្តីអំពី៖ តើហេតុអ្វីបានជាពិភពលោកចាប់អារម្មណ៍នឹងលោក គីម ជុងអ៊ុន ចំពេលព្យុះរិះគន់ប្រទេសចិនធ្វើឲ្យផ្ទុះ មេរោគកូរ៉ូណា ឆ្លងពេញពិភពលោក បណ្តាលឲ្យមានជម្ងឺ កូវិដ−១៩ នោះ?

រដ្ឋមន្ត្រីក្រសួងបរិស្ថានអះអាងថា ថវិកាបានពីលក់កាបូន យកជួយការងារអភិរក្ស និងជីវភាពសហគមន៍

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីអាចឲ្យកម្ពុជាលក់ ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តបន្តទៀត។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថាថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើ និងការបង្កើន                    សដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិផងដែរ។ ការអះអាងរបស់លោក សាយ សំអាល់ ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីជំនាញ អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធ ចុះពិនិត្យការងារគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី ២៨ ខែមេសានេះ។ លោក  សាយ សំអាល់ បញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង...

កម្ពុជាសង្ឃឹមថា ក្រោយចប់កូវីដ១៩ វិស័យឧស្សាហ៍កម្មកាត់ដេរនៅកម្ពុជានឹងកាន់តែរីកចម្រើន

មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហ៍កម្ម បានអះអាងថា ក្រោយវិបត្តិជំងឺកូវីដ១៩ បញ្ចប់ វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមេសា ដោយរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេង សុខគង់។ លោក ហេង សុខគង់  មានប្រសាសន៍ថា ដោយសាររោងចក្រសហគ្រាសនានានៅកម្ពុជា នៅតែអាចដំណើរការជាធម្មតា ព្រមទាំងមានការធានាអំពីការផ្គត់ផ្គង់វត្ថុធាតុដើមពីចិន។ លើសពីនេះ បណ្តាប្រទេសមួយចំនួនរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយរោងចក្រ ឬសហគ្រាសរបស់ពួកគេក៏ត្រូវបានបិទទ្វា ដែលនឹងធ្វើឱ្យអ្នកបញ្ជាទិញនឹងងាកមកកម្ពុជាកាន់តែច្រើន...

ជីវិតលោកគីមជុងអ៊ុននៅតែអាថកំបាំងខណៈប្អូនស្រីលោក ត្រៀមស្នងតណែង

លោក គីមជុងអ៊ុន មេដឹកនាំផ្ដាច់ការវ័យក្មេងនៃប្រទេសកូរ៉េខាងជើង នៅតែបន្តស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ក្រោយពីការវះកាត់បេះដូងដ៏គ្រោះថ្នាក់កាលពីថ្ងៃទី១២ ខែមេសា។ លោក គីម ជុងអ៊ុន ឡើងកាន់តំណែងជំនួសឱពុករបស់លោក នៅឆ្នាំ២០១១ បន្ទាប់ពីឱពុកលោក គីមជុងអ៊ិលស្លាប់នៅលើរថភ្លើង ពេលកំពុងធ្វើដំណើរទៅកាន់ការដ្ឋានកសិកម្ម មួយកន្លែងកាលពីទី១៧ធ្នូ   ឆ្នាំ២០១១ ដោយជំងឺគាំបេះដូង។ លោក គីមជុងអ៊ុន បានបាត់មុខជាសាធារណៈព្រោះលោកមិនបាន ចូលរួមពិធីរំលឹកថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៥មេសា ដែលព័ត៌មានចុះផ្សាយថា លោកមានជំងឺបេះដូងធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់។ សារព័ត៌មាន ជប៉ុន Yomi-uri...

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី សម្រេចលុបចោលក្របខណ្ឌមន្ត្រី១៣៥នាក់

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី លោក ព្រុំ សុខា ទើបទទួលតំណែងបន្តពីលោក ពេជ ប៊ុនធិន បានសម្រេចបញ្ឈប់មុខងារជាក្របខណ្ឌមន្ត្រីរាជការក្រសួងនេះចំនួន១៣៥នាក់។ ប្រកាសរបស់រដ្ឋមន្ត្រីថ្មី លោក ព្រុំ សុខា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដែលទើបតែផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានសម្រេចនិរាករណ៍សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីចាស់ចំនួន២។ សេចក្តីប្រកាសទាំងពីរដែលត្រូវបានរដ្ឋមន្ត្រីថ្មីប្រកាសនារាករណ៍ រួមមានសេចក្តីប្រកាសជ្រើសរើសមន្ត្រីរាជការឱ្យចូលក្របខណ្ឌក្រសួងមុខងារសាធារណៈ និងប្រកាសស្តីពីការទទួលស្គាល់មន្ត្រីរាជការក្របខណ្ឌក្រសួងមួយនេះចំនួន១៣៥នាក់។ នៅលើទំព័រហ្វេសប៊ុកក្រសួងមុខងារសាធារណៈនៅថ្ងៃនេះ ក៏បានបង្ហើបពីការបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យភាពមិនប្រក្រតីនៃការជ្រើសរើសមន្ត្រីរាជការក្របខណ្ឌពិសេសចំនួន១៣៥នាក់នេះផងដែរ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីភាពមិនប្រក្រតីនៃការជ្រើសរើស...

Latest news