29.8 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

កម្មវិធីIdea Talk៖​តើ​ព្រឹត្តិ​ការណ៍​អ្វី​ខ្លះ​ដែល​កើត​មាន​ឡើង​ក្នុង​សប្ដាហ៍​នេះ?

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៤ឧសភា​ឆ្នាំ​២០១៩។​

សាកលវិទ្យា​ល័យ​South-East Asia​សោក​ស្តាយ​ចំពោះ​និស្សិត​របស់​ខ្លួន​ម្នាក់​ដែល​ច្រៀង​រិះគន់​សង្គម​សព្វថ្ងៃ

សាកល​វិទ្យាល័យ​South-East Asia​បាន​ចេញ​មុខ​ច្រាន​ចោល​រាល់​អត្ថន័យ​របស់​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​«សង្គមនេះ»​ដែល​ច្រៀង​ដោយ​និស្សិត​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ឈុន ឌីម៉ី​ដោយ​អះអាង​ថា​មិនមែន​ជា​គោល​ជំហរ​របស់​សាកល​វិទ្យាល័យ​ខ្លួន​ឡើយ។​

សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ថា​ សមត្ថ​កិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​

សំណុំ​រឿង​ហូប​នំ​បញ្ចុក​នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​តុលាការ​មិន​ទាន់​បន្ត​កោះ​ហៅ​អតីត​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​សាក​សួរ​បន្ថែម​ទៀត​អំពី​រឿង​ដែល​ពួក​គេ​ហូប​នំ​បញ្ចុក​ក្តី ​ប៉ុន្តែ​ពេល​នេះ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ រិះ​គន់​ថា ​សមត្ថ​កិច្ច​ខេត្ត​នេះទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប នំ​បញ្ចុក។

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ដោះ​ស្រាយ​បញ្ហា​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ​

រដ្ឋាភិបាល​តាម​រយៈ​ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​ទេសចរណ៍​មួយ​ចំនួន ​មិនទាន់​រៀបចំ​ត្រឹមត្រូវ​ ដែល​វា​ជា​ឧបសគ្គ​រារាំង​ភ្ញៀវ​ទេសចរ​

ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ហៅ​កាត់​ថា ​ក.ផ.ផ.​គ្រោង​នឹង​លើក​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​វិស័យ​ទេសចរណ៍​ ដាក់​ជូន​រាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​បន្ថែម​ទៀត។​

ក្រុម​យុវជន​នៅ​តែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះស្រាយ​បញ្ហា​ចាក់ដី​រំលោភ​ឆ្នេរ​ព្រែក​ត្រែង​

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​បាន​ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះ​ស្រាយ​បញ្ហា​ចាក់ដី​លុប​មាត់​ឆ្នេរ​ព្រែក​ត្រែង​ ដែល​ពួក​គេ​អះអាង​ថា​ទីតាំង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នោះ​ជា​កម្ម​សិទ្ធិ​របស់​អ្នកស្រី​ជឹង សុភាព​ហៅ​យាយ​ភូ​ ដែល​ជា​ភរិយា​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​លោក​ឡៅ ម៉េងឃីន​និង​ជា​មនុស្ស​ស្និទ្ធ​នឹង​ភរិយា​របស់​លោក​ហ៊ុន សែន។​

លោក​ព្រហ្ម ម៉ាញ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្ត​រាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥​ម៉ឺន​ដុល្លារ

សិល្ប​ករ​ជើង​ចាស់​ផ្នែក​អាយ៉ៃ ​លោក​ព្រហ្ម ម៉ាញ ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥ម៉ឺន​ដុល្លារ។​

មនុស្ស​ម្នាក់​រង​របួស​ហើយ​ផ្ទះ​១០​ខ្នង​ខូចខាត​ដោយ​សារ​ខ្យល់​តន្ត្រាក់​ក្នុង​ខេត្ត​ស្វាយរៀង​

គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធំ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស ​និង​ផ្ទះ​១០​ខ្នង​រង​ការ​ខូចខាត។​ ពលរដ្ឋ​ដែល​ជួប​គ្រោះ​ថ្នាក់​នេះ​បែក​ក្បាល​ជា​ទម្ងន់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.