30.4 C
Phnom Penh

មនុស្ស​ម្នាក់​រង​របួស​ហើយ​ផ្ទះ​១០​ខ្នង​ខូចខាត​ដោយ​សារ​ខ្យល់​តន្ត្រាក់​ក្នុង​ខេត្ត​ស្វាយរៀង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធំ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស ​និង​ផ្ទះ​១០​ខ្នង​រង​ការ​ខូចខាត។​ ពលរដ្ឋ​ដែល​ជួប​គ្រោះ​ថ្នាក់​នេះ​បែក​ក្បាល​ជា​ទម្ងន់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​

បាតុភូត​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​ស្រុក​ស្វាយជ្រុំ ​និង​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង។​

ខណៈ​រដូវ​វស្សា​នឹង​ចូល​មក​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​អំពី​បញ្ហា​អាកាសធាតុ​ និង​បាតុ​ភូត​ធម្មជាតិ។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​ទី​២១-២៥​ខែ​ឧសភា ​ជ្រលង​សម្ពាធ​ទាប ​និង​ខ្យល់​មូសុងនិរតី​ ចាប់​បង្កើន​ឥទ្ធិពល​ឡើង​វិញ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្រិត​ទឹក​ភ្លៀង​មាន​ភាព​កើន​ឡើងជា​លំដាប់ ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​អំពាវ​នាវ​ដល់​ បង​ប្អូន​ប្រជា​ពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ​ និង​ខ្យល់​កន្រ្តាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស