31 C
Phnom Penh

TAG

កម្ពុជា-ជប៉ុន

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

ជប៉ុន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ប្រមាណ ១​លាន​ដូស​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ស្ថិត​ក្នុង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ផ្អែកលើ​ស្ថានភាព Covid-19 នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ធូរស្រាល។ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បាន​ចេញ​លិខិត​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ហើយ​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ផង​ដែរ។ លោក​អះអាង​ថា ក្នុង​ពេល​ដែល​ប្រឈមមុខ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស...

Latest news