ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្ពុជា-ថៃ
ព័ត៌មានជាតិ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាថ្កោលទោសប្រទេសថៃ ដែលបន្តបាញ់បំផ្លាញប្រាសាទព្រះវិហារ
ឌឹ ខេមបូឌា ដេលី
-
July 27, 2025
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសប្រទេសថៃ ដែលបន្តសកម្មភាពវាយប្រហារដោយអាវុធធុនធំបាញ់បំផ្លាញប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា និងជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា អំពើឈ្លានពានដែលកើតឡើងជាថ្មីទាំងនេះ បានធ្វើឲ្យប្រាសាទស្ថិតក្នុងភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់មិនធ្លាប់មានពីមុនមក។ ផ្នែកសំខាន់ៗនៃរចនាសម្ព័ន្ធ និងបរិវេណជុំវិញ ត្រូវបានខូចខាត ឬបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ប្រាសាទព្រះវិហារ ឈរជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ភាពបន្តប្រវត្តិសាស្ត្រ និងបេតិកភណ្ឌខាងវិញ្ញាណរបស់កម្ពុជា។ ការវាយប្រហារទាំងនេះ...
ព័ត៌មានជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យកម្ពុជា-ថៃទទួលយកបទឈប់បាញ់ជាបន្ទាន់
ឌឹ ខេមបូឌា ដេលី
-
July 27, 2025
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសេរលើបណ្ដាញសង្គមអ៊ិច (X social media) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះជម្លោះប្រដាប់អាវុធនៅតាមព្រំដែននៃប្រទេសកម្ពុជា និងថៃ។ លោកបានជំរុញឲ្យភាគីទាំងពីរ ព្រមព្រៀងទទួលយកនូវបទឈប់បាញ់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាតាមរយៈការចរចា។ លោកបញ្ជាក់ថា លោកនឹងចូលរួមជាមួយកិច្ចប្រឹងប្រែងនេះ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ប្រទេសថៃ បានបង្កជម្លោះប្រដាប់អាវុធដាក់ប្រទេសកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលចាប់ផ្ដើមឡើងនៅតំបន់ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ ដែនដីប្រទេសកម្ពុជា។ នៅយប់ថ្ងៃទី២៦...
ព័ត៌មានជាតិ
ក្រសួងការពារជាតិកម្ពុជាថាទាហានថៃ បើកការវាយប្រហារលើដែនដីកម្ពុជាមិនរើសទីតាំង
ឌឹ ខេមបូឌា ដេលី
-
July 27, 2025
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ទាហានថៃ បានបើកការវាយប្រហារមកលើដែនដីកម្ពុជា មិនរើសទីតាំង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតពលរដ្ឋ និងផ្ទះសម្បែងរបស់ពួកគេ។ អ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៧ ខែកក្កដា នេះថា កម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារមកកម្ពុជា តាំងពីម៉ោង ២រំលងអាធ្រាត្រថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែកក្កដា...
ព័ត៌មានជាតិ
ក្រសួងការងារថាពលករខ្មែរដែលកំពុងធ្វើការនៅថៃ និងត្រឡប់មកកម្ពុជាវិញ រងការរើសអើងនិងហិង្សា
ឌឹ ខេមបូឌា ដេលី
-
July 27, 2025
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ និងពលករដែលបានធ្វើដំណើរតាមផ្លូវត្រឡប់មកប្រទេសកម្ពុជា វិញ គឺបានរងការរើសអើង ការដាក់សម្ពាធ ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើររបស់ពួកគាត់។ សេចក្តីអំពាវនាវរបស់ក្រសួងការងារ បានលើកឡើងថា មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅ ដោយភ័យខ្លាចរងនូវអំពើហិង្សានានា។ អំពើហិង្សាពីសំណាក់ពលរដ្ឋថៃ...
ព័ត៌មានជាតិ
កូនស្រីច្បងលោក កឹម សុខា អំពាវនាវឱ្យខ្មែរគ្រប់និន្នាការរួបរួមគ្នាទប់ទល់នឹងបរទេសឈ្លានពាន
ឌឹ ខេមបូឌា ដេលី
-
July 25, 2025
កូនស្រីច្បងមេដឹកនាំបក្សជំទាស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា អំពាវនាវឲ្យអ្នកនយោបាយខ្មែរគ្រប់និន្នាការ មានស្មារតីអនុវត្តនូវគោលការណ៍រួបរួមជាតិដោយស្មោះត្រង់រវាងខ្មែរនិងខ្មែរ ដើម្បីជាប្រវត្តិសាស្ត្រថ្មីនៃជាតិសាសន៍ខ្លួន ទប់ទល់នឹងបរទេសឈ្លានពាន។ កញ្ញា កឹម មនោវិទ្យា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ កក្កដា នេះថា ក្នុងពេលនេះ ប្រទេសកម្ពុជាកំពុងប្រឈមនឹងការយាយីឈ្លានពានពីប្រទេសថៃ ដែលពួកគេជាអ្នកបង្កឡើង ដូច្នេះអ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែប្រកាន់ស្មារតីរួបរួមជាតិឱ្យរឹងមាំបំផុតជាងពេលណាៗទាំងអស់។ កញ្ញា កឹម មនោវិទ្យា...
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជាស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ករណីថៃឈ្លានពានកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
July 25, 2025
ក្នុងលិខិតចំនួនពីរទំព័រពីប្រមុខរដ្ឋាភិបាលខ្មែរ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើលោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការធ្វើអន្តរាគមន៍បញ្ឈប់ការឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យប្រទេសកម្ពុជា។ ក្នុងលិខិតផ្លូវការចុះថ្ងៃទី២៤ កក្កដា នេះ លោក ហ៊ុន ម៉ាណែត ក៏បានរាយការណ៍អធិប្បាយរ៉ាយរ៉ាប់អំពីចំណុចដែលថាថៃ ឈ្លានពាននោះ ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀម ហើយស្នើឲ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្លាស់វេន ជួយចែកចាយលិខិតពីរាជរដ្ឋាភិបាល ដល់សមាជិកទាំងអស់ផងដែរ។ លោកបន្តថា អរិភាពព្រំដែនរវាងកម្ពុជា-ថៃ...
សេចក្ដីរាយការណ៍ពិសេស
អត្ថបទស្រាវជ្រាវ៖ សំណុំរឿងថៃឈ្លានពានកម្ពុជា គួរប្រញាប់ប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខ UN និងអគ្គលេខាធិការដ្ឋានអាស៊ាន
ឌឹ ខេមបូឌា ដេលី
-
July 24, 2025
ស្ថានភាពតានតឹងនៅតំបន់ព្រំដែនថៃ-កម្ពុជា កាន់តែផុយស្រួយខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលងាយផ្ទុះអាវុធដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។ ចុងក្រោយនេះ យោធាថៃ បានរុលចូលទៅក្នុងព្រំដែនកម្ពុជា ជាពិសេសពួកគេបានឡើងលើចំណុចកំពូលនៃប្រាសាទតាមាន់ធំខាងក្នុងទឹកដីកម្ពុជា ខណៈកងទ័ពកម្ពុជា ក៏បានឡើងទៅប្រឈមមុខនឹងកងទ័ពថៃ ដោយស្នើឱ្យកងទ័ពថៃ ត្រឡប់ចុះទៅខាងក្នុងទឹកដីថៃ វិញ ប៉ុន្តែកងទ័ពថៃ មិនព្រមធ្វើតាមនោះទេ។ មិនតែប៉ុណ្ណោះ កងទ័ពថៃ បានចូលមកដេញពលរដ្ឋខ្មែរដែលឡើងទៅលេងលើភ្នំប្រាសាទតាមាន់ធំ នៅចំពោះមុខកងទ័ពខ្មែរថែមទៀត។ ឥឡូវនេះ បញ្ជាការដ្ឋានកងទ័ពថៃ នៅភូមិភាគ២ ដែលជាប់ព្រំដែនកម្ពុជា កំពុងដាក់បទបញ្ជារបិទមិនឱ្យពលរដ្ឋកម្ពុជាបន្តឡើងទៅលើប្រាសាទតាមាន់ធំនេះទៀតផង។ វាមើលទៅដូចជា កងទ័ពនិងរដ្ឋាភិបាលថៃ ចាប់យកតំបន់ប្រាសាទតាមាន់តូច...
ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ព្រមានថៃកុំឱ្យបំពានបន្ទាត់ក្រហម ខណៈអ្នកឃ្លាំមើលស្នើបញ្ជាក់បន្ទាត់ក្រហមត្រឹមណា
ឌឹ ខេមបូឌា ដេលី
-
July 23, 2025
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមានថា បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម ដូច្នេះភាគីថៃ មិនត្រូវបំពានបន្ទាត់ក្រហមរបស់កម្ពុជាដាច់ខាត ខណៈអ្នកឃ្លាំមើលស្នើឱ្យលោក ហ៊ុន ម៉ាណែត បញ្ជាក់ពីព្រំដែននៃបន្ទាត់ក្រហមដែលគាត់បានកំណត់។ លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ កក្កដា នេះថា តំបន់ ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះឡើយ ខណៈវិធានការនានាដែលអាចអនុវត្តបាន...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិចំពោះការគំរាមរបស់ភាគីថៃ ដែលប៉ុនប៉ងបិទប្រសាទតាមាន់ធំ
ឌឹ ខេមបូឌា ដេលី
-
July 23, 2025
អ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យរដ្ឋាភិបាលបញ្ជូនកំណត់ទូតទៅភាគីថៃ និងចេញសេចក្តីថ្លែងការណ៍ រួមទាំងប្រើប្រាស់យន្តការអន្តរជាតិជុំវិញការគំរាមរបស់ភាគីថៃ ដែលប៉ុនប៉ងបិទប្រាសាទតាមាន់ធំដោយឯកតោភាគី បន្ទាប់ពីពលរដ្ឋខ្មែរចូលទៅលេងប្រាសាទនេះកាន់តែច្រើននោះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ កក្កដា នេះថា ដើម្បីដាក់សម្ពាធទៅកាន់រដ្ឋាភិបាលថៃ រដ្ឋាភិបាលកម្ពុជាត្រូវតែជូនដំណឹងទៅអាស៊ាន (ASEAN) និងស្នើកោះប្រជុំរំឭកកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្ដីពីការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ចំពោះការឈ្លានពានរបស់ថៃ មកលើខ្លួននាពេលនេះ។ ជាងនេះទៀត កម្ពុជាក៏ត្រូវជូនដំណឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផងដែរ ស្របពេលដែលខ្លួនកំពុងបន្តយន្តការច្បាប់ប្តឹងថៃ ទៅតុលាការអន្តរជាតិ...
ព័ត៌មានជាតិ
ក្រសួងការពារជាតិកម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ពីភាគីថៃ រឿងផ្ទុះមីន
ឌឹ ខេមបូឌា ដេលី
-
July 23, 2025
ក្រសួងការពារជាតិប្រទេសកម្ពុជា ចេញប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ដោយបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីខាងភាគីថៃ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលទាហានថៃ បីនាក់រងរបួសនៅថ្ងៃទី៦ ខែកក្កដា ក្នុងខេត្តព្រះវិហារ។ ភាគីយោធាថៃ បានចោទថាគ្រាប់មីនដែលផ្ទុះថ្មីៗនោះ គឺជាមីនដែលទើបតែដាក់ពង្រាយ មិនមែនជាគ្រាប់មីនចាស់ៗសល់ពីសម័យសង្គ្រាមនោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាតែងតែបានដាស់តឿនឲ្យភាគីថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ យោងតាមក្រសួងការពារជាតិកម្ពុជា បានអះអាងថា ទាហានថៃ បានល្មើសការឯកភាពដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000)...
1
...
39
40
41
...
53
Page 40 of 53
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.