33 C
Phnom Penh

TAG

កម្ពុជា-ថៃ

អតីត​នាយទាហាន​ជាន់ខ្ពស់​ខ្មែរ​ប្រាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រុងប្រយ័ត្ន​ជាមួយ​ថៃ ឱ្យ​កាន់តែ​ខ្លាំង​ជុំវិញ​ជម្លោះ​ព្រំដែន

អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) លោក ជុំ ឈាង ប្រាប់​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រុងប្រយ័ត្ន​ជាមួយ​ប្រទេស​ថៃ ឱ្យ​កាន់តែ​ខ្លាំង ជុំវិញ​ជម្លោះ​ព្រំដែន ព្រោះ​ប្រទេស​ថៃ អាច​ប្តឹង​ប្រទេស​កម្ពុជា អំពី​បញ្ហា​ទឹកដី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ពេល​ណា​ក៏បាន ក្នុង​ពេល​ដែល​កម្ពុជា គ្មាន​សិទ្ធិ​ប្តឹង​ថៃ ត្រឡប់​ទៅវិញ​ឡើយ​នោះ។ លោក ជុំ ឈាង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៤ កុម្ភៈ ថា យោង​តាម​មាត្រា​៣៤ មាត្រា​៣៥...

នាយករដ្ឋមន្ត្រី​ខ្មែរ​សរសេរ​សំបុត្រ​ទៅ​សុំ​មេដឹកនាំ​បារាំង ឱ្យ​ជួយ​ផ្ដល់​ឯកសារ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បង្ហាញ​ឯកភាព​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ស្នើសុំ​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​បារាំង ព្រោះ​សំណើ​នេះ​គឺជា​វិធានការ​ដ៏​ត្រឹមត្រូវ និង​ត្រូវ​ចំ​គោលដៅ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​ប្រទេស​កម្ពុជា ចោទ​ថា​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ក្នុង​ពេលនេះ។ លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា សំណើ​សុំ​កិច្ចសហការ​នេះ គឺជា​រឿង​ដែល​ប្រទេស​កម្ពុជា ត្រូវតែ​ធ្វើ​ចាំបាច់​បំផុត ព្រោះ​ប្រទេស​បារាំង ធ្លាប់​ធ្វើ​ជា​អ្នក​អាណាព្យាបាល​ផង ជា​អាណានិគម​ផង​លើ​ប្រទេស​កម្ពុជា...

ក្រុម​អ្នក​តាមដាន​រឿង​ទឹកដី​ខ្មែរ នៅតែ​ចោទ​ថា​ថៃ​ឈ្លានពាន​យក​ដី​ខ្មែរ តែ​រដ្ឋាភិបាល​មិន​ដឹង​ធ្វើ​អ្វី

អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា ត្អូញត្អែរ​ថា ទាំង​ពលរដ្ឋ ទាំង​រដ្ឋាភិបាល សុទ្ធតែ​ដឹង​ឮ និយាយ​ដូច​គ្នា ដោយ​ចោទ​ថា​ថៃ​ឈ្លានពាន​លើ​ទឹកដី​ខ្មែរ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​មិន​បាន​ដឹង​នោះ គឺ​ថា តើ​កម្ពុជា​បាត់បង់​ទឹកដី​ទំហំ​ប៉ុនណា និង​នៅ​តំបន់​ណា​ខ្លះ​ទៅ​ខាង​ប្រទេស​ថៃ ហើយ​ស្ថាប័ន​ណា​ទទួល​ខុសត្រូវ​បង្ហាញ​សេចក្តី​រាយការណ៍​នេះ​ជា​ផ្លូវការ​ឱ្យ​ពលរដ្ឋ​បាន​ដឹង។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ​ថា ក្រោយ​ការ​ទទួលស្គាល់​ថា​ថៃ​ឈ្លានពាន​នោះ ទាំង​រដ្ឋាភិបាល ទាំង​ពលរដ្ឋ​ខ្មែរ គួរតែ​រៀន​ពី​របៀប​ធ្វើការ​នៃ​រដ្ឋាភិបាល​ថៃ ផង​ដែរ ព្រោះ​ថា​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា...

កម្ពុជា​ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ភាគី​ថៃ ដឹកនាំ​ប្រតិភូ​បរទេស​ទៅ​ពិនិត្យ​ទីតាំង​ឆបោក​នៅ​ព្រំដែន​ក្នុង​ទឹកដី​ខ្មែរ

ក្រសួង​ការបរទេស ជំទាស់​ដាច់អហង្ការ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង​សណ្ឋាគារ​ក្នុង​ស្រុក​អូស្មាច់ ខេត្ត​បន្ទាយមានជ័យ ក្រោម​ការ​ដឹកនាំ​នៃ​ប្រធាន​ចារកម្ម​កងទ័ព​ថៃ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣ កុម្ភៈ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ​ថា ប្រធាន​ចារកម្ម​កងទ័ព​ថៃ បាន​ដឹកនាំ​សេនានុព័ន្ធ​បរទេស​ជាច្រើន​ចូល​ទៅ​ត្រួតពិនិត្យ​សណ្ឋាគារ និង​ទីតាំង​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៥ ចម្ងាយ​ជិត ៤០០​ម៉ែត្រ (៣៩៧​ម៉ែត្រ) ពី​ច្រក​អន្តរជាតិ​អូស្មាច់ ដែល​ថា​យោធា​ថៃ កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​នោះ។ ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​សកម្មភាព​យោធា​ថៃ បែប​នេះ គឺជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ...

ក្រសួង​វប្បធម៌​កម្ពុជា​ជំទាស់​នឹង​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​សកម្មភាព​អាជ្ញាធរ​ថៃ ប្រព្រឹត្ត​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​តាក្របី

ក្រសួង​វប្បធម៌​កម្ពុជា ជំទាស់​ទៅ​នឹង​ក្រសួង​វប្បធម៌​ថៃ ដាច់អហង្ការ ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា​ដែល​អាជ្ញាធរ​ថៃ បាន​អនុវត្ត​នៅ​តាម​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ហើយ​កម្ពុជា​មិន​ព្រម​ទទួលយក​ការ​ជួសជុល ឬ​សកម្មភាព​ស្ដារ​ឡើងវិញ​ណា​មួយ​ដែល​ធ្វើ​ដោយ​ឯកតោភាគី​របស់​ថៃ ឡើយ បន្ទាប់ពី​ពួកគេ​ឈ្លានពាន​ចូល​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា កម្ពុជា​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ការពារ និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដោយ​ផ្អែកលើ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ភាព​ស្រប​ច្បាប់ និង​គោលការណ៍​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ។ រដ្ឋាភិបាល​កម្ពុជា បដិសេធ​ទាំងស្រុង​នូវ​ការ​ប្រើប្រាស់​កម្លាំង​ណា​មួយ​ប្រឆាំង​ទៅ​លើ​តំបន់​វប្បធម៌ និង​បុរាណវិទ្យា រួម​ទាំង​សកម្មភាព​ស្ដារ​ឡើងវិញ អភិរក្ស...

លោក ឆាំង យុ អះអាង​ថា​ភាគី​ថៃ បន្ទច់បង្អាក់​ដល់​កិច្ចការទូត​ករណី​ដែល​ប្ដឹង​មេដឹកនាំ​កំពូល​កម្ពុជា

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ អះអាង​ថា ការ​ដាក់​ពាក្យបណ្ដឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​ក្នុង​ស្រុក ស្រប​ពេល​ដែល​ការ​ចរចា​ការទូត​កំពុង​ប្រព្រឹត្ត​ឡើង គឺជា​ទង្វើ​មិន​ថ្លៃថ្នូរ ហើយ​អាច​ត្រឹមតែ​បង្ក​ការ​បន្ទច់បង្អាក់​ដល់​កិច្ចការទូត​តែប៉ុណ្ណោះ។ លោក ឆាំង យុ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថា ការ​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ដោយ​មន្ត្រី​ជាន់ខ្ពស់​ថៃ ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា​នៅ​ក្នុង​តុលាការ​ក្នុង​ស្រុក​របស់​ថៃ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា...

ក្រសួង​ការពារ​ជាតិ​កម្ពុជា៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ បន្ត​ជាប់​គាំង

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) រវាង​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ ត្រូវ​បរាជ័យ​ជា​លើក​ទី​ពីរ ដែល​ជា​ហេតុ​នាំ​ឱ្យ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ ជាប់​គាំង​បន្ត​ទៀត។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ជាំសាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ក្រោម​ការ​សង្កេតការណ៍​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) របស់​កម្ពុជា...

ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្ងល់​ថា ហេតុ​អ្វី​អ្នកកាសែត​មិន​សួរ​អ្នកស្រី​ពី​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ប្រទេស​កម្ពុជា លើកឡើង​ថា ការ​ដែល​គ្មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចោទ​សួរ​ប្រធាន​អាស៊ាន អំពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ក្រៅ​ផ្លូវការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សមាជិក​អាស៊ាន នៅ​សណ្ឋាគារ Nustar នា​ក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន គឺ​ដោយសារ​កត្តា​រួមផ្សំ​នៃ​ភូមិសាស្ត្រ​នយោបាយ​សកល​ផង និង​ដោយសារ​រូបភាព​អវិជ្ជមាន​នៃ​ប្រទេស​ជម្លោះ​ផ្ទាល់​ផង​ដែរ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា មូលហេតុ​ចម្បង​ដែល​ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំងស្រុង​នោះ គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ដំណើរការ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុច​ក្តៅ​នៃ​សមរភូមិ​មហាអំណាច​រវាង​អាមេរិក និង​ចិន។ លោក សេង វណ្ណលី...

អ្នក​ស្រាវជ្រាវ​រឿង​ខ្មែរក្រហម​អះអាង​ថា​ករណី​ថៃ ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​មិន​ថ្លៃថ្នូរ​ទេ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អះអាង​ថា ពាក្យបណ្ដឹង​របស់​ថៃ ទៅ​កាន់​តុលាការ​ក្នុង​ស្រុក​លើ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជា​ទង្វើ​មិន​ថ្លៃថ្នូរ និង​គួរ​ឱ្យ​អាម៉ាស់ ដែល​នាំ​ទៅ​ដល់​ការ​បន្ទច់បង្អាក់​កិច្ចការទូត​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅវិញ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា ទំនាក់ទំនង​ការទូត​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋ និង​រដ្ឋ គឺ​អាស្រ័យ​លើ​ការ​ឯកភាព​រួម​គ្នា​រវាង​បញ្ជាការ​យោធា និង​គោលនយោបាយ​ការបរទេស​នៃ​រដ្ឋាភិបាល។ លោក...

ប្រទេស​កម្ពុជា ជំទាស់​នឹង​ការ​ប៉ុនប៉ង​ប្តឹង​ថ្នាក់ដឹកនាំ​កំពូល​ខ្មែរ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ

ប្រមុខ​ការទូត​ប្រទេស​កម្ពុជា ចាត់ទុក​ពាក្យបណ្ដឹង​ថៃ ដែល​ប្តឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​ផ្ទុយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​នានា រួម​ទាំង​ស្មារតី​នៃ​សេចក្ដី​ប្រកាស​រួម​ស្ដីពី​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ដើម្បី​បន្ធូរបន្ថយ​កម្តៅ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា ពាក្យបណ្ដឹង​ពី​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ រួម​ជាមួយ​ការិយាល័យ​ព្រះរាជអាជ្ញា​ថៃ ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​កម្ពុជា គឺ​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ចប្រឹងប្រែង​ស្វែងរក​សន្តិភាព​យូរអង្វែង។ ប្រភព​ដដែល​លើកឡើង​ថា ការប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ផ្ដួចផ្ដើម​នីតិវិធី​ច្បាប់​ក្នុង​ស្រុក...

Latest news

© 2021, ដេលី. All rights reserved.