33 C
Phnom Penh

TAG

កម្ពុជា-ថៃ

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ទៀត

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​ភាគី​ទាំង​ពីរ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​មករា នេះ ត្រូវ​លុបចោល​ដោយសារតែ​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​លើ​ចំណុច​រួម​ណា​មួយ​នៅឡើយ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ ខាង​ភាគី​ខ្មែរ និង​យោធភូមិភាគ​ទី​១ ខាង​ភាគី​ថៃ ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ ប្រភព​ដដែល​អះអាង​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC)...

បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី SN បី​នាក់​រង​របួស​ធ្ងន់​និង​ស្រាល ដោយសារ​ដើរ​ជាន់​គ្រាប់បែក​ចង្កោម​របស់​ថៃ

អាជ្ញាធរ​ដោះ​មីន​កម្ពុជា អះអាង​ថា ក្នុង​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ៣​នាក់​រង​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​ពួកគេ​បាន​ដើរ​ជាន់​សំណល់​យុទ្ធភណ្ឌ​ទាំងនោះ។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ នេះ ត្រង់​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ តាម​ដងផ្លូវ​លេខ​៥៨...

តើ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ នឹង​ច្បាំង​គ្នា​ជា​លើក​ទី​៣ ទៀត​ដែរ​ឬ​ទេ?

ឧត្ដមសេនីយ៍ឯក​នៃ​កងយោធពល​ភូមិន្ទ​ថៃ ថ្លែង​ជា​សាធារណ​ក្នុង​សាកលវិទ្យាល័យ​មួយ នៅ​ទីក្រុង​បាងកក ថ្ងៃទី​២៨ ខែ​មករា ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ និង​កងទ័ព​ខ្មែរ អាច​នឹង​កើតមាន​លើក​ទី​បី ជៀស​មិន​រួច បើ​តាម​លោក​ពិនិត្យ​ឃើញ​ស្ថានភាព​ជាក់ស្តែង។ កាសែត​ថៃ The Nation នៅ​ថ្ងៃ​ពុធ បាន​ស្រង់​សម្ដី​ឧត្ដមសេនីយ៍ឯក កាណុក នេត្រាវឌ្ឍនសេនា (Kanok Netrawatthanasena) អតីត​មេបញ្ជាការរង​យោធភូមិភាគ​ទី​២ ដែល​ថ្លែង​ប្រាប់​និស្សិត​សាកលវិទ្យាល័យ រ៉ាំខាំហែង (Ramkhamhaeng) ថា​សកម្មភាព​ជីក​លេណដ្ឋាន​ថ្មីៗ​ពង្រឹង​ដោយ​ផ្ទាំង​ស៊ីម៉ងត៍​ខាង​កងទ័ព​ខ្មែរ​នៅ​ទីតាំង​ធ្លាប់​មាន​ជម្លោះ​ជាប់​ព្រំដែន​គ្នា...

បណ្ឌិត គិន ភា រិះគន់​ថា​សង្គម​មួយ​គ្របដណ្ដប់​ដោយ​ព័ត៌មាន​ប្រជាភិថុតិ ជា​កត្តា​នាំ​ឱ្យ​មន្ត្រី​ថ្នាក់លើ​សម្រេច​ចិត្ត​ខុស

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រិះគន់​ថា សង្គម​មួយ​ដែល​គ្របដណ្ដប់​ដោយ​ព័ត៌មាន​ប្រជាភិថុតិ និង​បញ្ចើចបញ្ចើ ជា​កត្តា​នាំ​ឱ្យ​មន្ត្រី​ថ្នាក់លើ​សម្រេច​ចិត្ត​ខុស ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប្រជាជន ឬ​សហគមន៍​អន្តរជាតិ អស់​ទំនុកចិត្ត​លើ​ព័ត៌មាន​ចេញពី​សង្គម​នោះ​ដែរ។ បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​ទំនង​ជា​រិះគន់​សៀវភៅ​មួយ​ក្បាល​កំពុង​ត្រៀម​បោះពុម្ព ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦ មករា ថា ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ការ​ផ្សព្វផ្សាយ​កុហក សូម្បី​និយាយ​ការពិត​ក៏​គ្មាន​អ្នក​ជឿ​ដែរ ទោះបី​ក្រោយ​មក​ការ​ផ្សព្វផ្សាយ​នោះ​ជា​ការពិត​ក៏ដោយ។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា ពាក្យ​ទំនៀម​បុរាណ​ខ្មែរ​ពោល​ថា «លើក​ឱ្យ​ស្លាប់ បង្អាប់​ឱ្យ​ខ្លាំង» ប៉ុន្តែ​និន្នាការ​សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ​មិន​ស្រប​នឹង​ពាក្យ​ទំនៀម​នេះ​ឡើយ ព្រោះ​ថ្នាក់លើៗ​ខ្លះ​មិន​ចង់​ស្ដាប់​ពាក្យ​ពិត​ទេ តែ​ពួកគេ​ចង់​ស្ដាប់​តែ​ពាក្យ​បញ្ចើចបញ្ចើ...

អ្នកនាំពាក្យ​អះអាង​ថា​កម្ពុជា​ចេញ​តតាំង​អំពើ​ឈ្លានពាន​របស់​ថៃ គ្រប់​ទម្រង់​ជិត ៧០០​លើក

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល អះអាង​ថា កម្ពុជា​ចេញ​តតាំង​អំពើ​ឈ្លានពាន​របស់​ថៃ គ្រប់​ទម្រង់​ជិត ៧០០​លើក តាមរយៈ​កំណត់​ទូត សេចក្តី​ថ្លែងការណ៍ ញត្តិ​ថ្កោលទោស និង​លិខិត​ផ្សេងៗ ខណៈ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក៏​បង្ហាញ​ពី​ស្មារតី​ការពារ​ជាតិ​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ​គ្រប់​ទិសទី​ដែរ។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា លើកឡើង​ក្នុង​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​ជុំវិញ​ស្ថានការណ៍​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២៦ មករា នេះ​ថា រយៈពេល ៦​ខែ​ចុងក្រោយ​នេះ កម្ពុជា​បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​ឈ្លានពាន​របស់​យោធា​ថៃ ជិត ៧០០​លើក...

អាជ្ញាធរ​ចម្រុះ​របស់​ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ជាយដែន​ជាប់​នឹង​កម្ពុជា

តម្រួត​ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ជាយដែន។ អាជ្ញាធរ​ចាប់​បាន​មនុស្ស​ជាង ៣០​នាក់ និង​បិទ​គណនី​ធនាគារ​ប្រមាណ ៨០០ ដែល​សម្រាប់​ផ្ទេរ​ប្រាក់​ចេញ​ចូល។ កាសែត The Nation របស់​ថៃ ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា ថា អាជ្ញាធរ​ចម្រុះ ទាហាន និង​ប៉ូលិស បាន​រក​ឃើញ​មាន​ការ​លួច​ត​បណ្ដាញ​អ៊ីនធឺណិត​ពី​ខាង​ប្រទេស​ថៃឡង់ដ៍ ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​នៅ​ព្រំដែន​ខ្មែរ-ថៃ ច្រក​អូស្មាច់ ខាង​ខ្មែរ និង​ចុងឆម ខាង​ថៃ ស្រុក​កាបឈើង...

អ្នក​ស្រាវជ្រាវ​ឯកសារ​ព័ស្តុតាង​រឿង​ខ្មែរក្រហម យល់​ថា​ថៃឡង់ដ៍​ចង់​សងសឹក​រឿង​ក្ដី​ព្រះវិហារ

អ្នក​ស្រាវជ្រាវ​ព័ស្តុតាង​រឿង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ថា​ករណី​ដែល​ថៃ ប្រើ​អាវុធ និង​យុទ្ធោបករណ៍​ដូចជា​យន្តហោះ​ចម្បាំង F-16 ជាដើម ដើម្បី​រំលោភ​បំពាន​ប្រទេស​កម្ពុជា និង​វាយ​សង្គ្រុប​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​អាច​ជា​ចេតនា​សងសឹក​គំនុំ​ដែល​ថៃ ចាញ់​ក្តី​លើ​សំណុំរឿង​ប្រាសាទ​នេះ​ជាមួយ​ប្រទេស​កម្ពុជា កាលពី​ជាង ៦០​ឆ្នាំ​មុន​នោះ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មករា នេះ ដោយ​ចោទ​ថា សកម្មភាព​យោធា​ថៃ...

ក្រសួង​វប្បធម៌​កម្ពុជា ចោទ​ថា​កងទ័ព​ថៃ បំផ្លាញ​ប្រាសាទ​តាក្របី និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​សាងសង់​នានា​ជុំវិញ​ប្រាសាទ

ក្រសួង​វប្បធម៌​កម្ពុជា ស្នើ​ឱ្យ​ភាគី​ថៃ បញ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ និង​គម្រោង​សាងសង់​នានា​នៅ​ជុំវិញ​ប្រាសាទ​តាក្របី ដែល​ជា​កម្មសិទ្ធិ​ស្ថិត​ក្នុង​ដែនដី​ខ្មែរ ដោយ​ងាក​មក​រក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ក្រោម​លក្ខខណ្ឌ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដោយ​សន្តិវិធី​ជំនួស​វិញ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ស្ដីពី​ការ​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​របស់​ប្រទេស​ថៃ នៅ​ថ្ងៃទី​២២ មករា ដោយ​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​នានា​របស់​ថៃ នៅ​ប្រាសាទ​តាក្របី ទាំង​សកម្មភាព​ផ្ទាល់​មក​លើ​ប្រាង្គ​ប្រាសាទ និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជិត​ប្រាសាទ​ផង​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា ប្រាសាទ​តាក្របី ដែល​រង​ការ​បាញ់​បំផ្លាញ​ពី​យោធា​ថៃ ស្ទើរតែ​ខ្ទេច​រូបរាង​ទាំងស្រុង​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ទីតាំង​បុរាណ​ស្ថាន​អភិរក្ស​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ស្ថាប័ន​វប្បធម៌​កម្ពុជា និង​ជា​ទីតាំង​គោរព​សក្ការៈ​ទៅ​តាម​ជំនឿ ប្រពៃណី...

បណ្ឌិត ឥន សុផល រៀបរាប់​ពី​ឯកសារ​អន្តរជាតិ​កត់ត្រា​រឿងរ៉ាវ​ទាហាន​ថៃ សម្លាប់​ជនភៀសខ្លួន​ខ្មែរ​នៅ​ភ្នំ​ខ្មោច​កាលពី​៤៧​ឆ្នាំ​មុន

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ ព្រមាន​ថា ឯកសារ​អន្តរជាតិ​ដែល​កត់ត្រា​រឿងរ៉ាវ​របស់​ទាហាន​ថៃ បាន​សម្លាប់​ជនភៀសខ្លួន​ខ្មែរ​នៅ​ភ្នំ​ខ្មោច ដែល​កំពុង​ត្រូវ​បាន​ចងក្រង​ជា​សៀវភៅ​អំពី​ឧក្រិដ្ឋកម្ម​នេះ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់ ខណៈ​រឿង​ឧក្រិដ្ឋ​នេះ​ទើប​តែ​កន្លង​ផុត ៤៧​ឆ្នាំ។ អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មករា នេះ​ថា ជនភៀសខ្លួន​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ថៃ ចាប់​បង្ខំ​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ចន្លោះ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​១៩៧៩ គឺ​មាន​ចំនួន​ចន្លោះ​ពី ៤០០០០​នាក់​ទៅ ៥០០០០​នាក់។ លោក​ថា...

បញ្ញវន្ត​ខ្មែរ​អះអាង​ថា​ថៃ​ប្រើ​លេស​ពន្យារ​ពេល​ប្រជុំ JBC ដើម្បី​កម្ទេច​ភស្តុតាង​នៅ​ទីតាំង ១៤​កន្លែង​ដែល​ពួកគេ​កាន់កាប់

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ អះអាង​ដោយ​ចោទ​ថា ថៃ​ប្រើ​លេស​លើក​ពេល​កិច្ចប្រជុំ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ក្នុង​បំណង​កម្ទេច​ផ្ទះ​ពលរដ្ឋ និង​អគារ​រដ្ឋបាល​ផ្សេងៗ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ដែល​ពួកគេ​បាន​កាន់កាប់ ដើម្បី​លុបបំបាត់​ភស្តុតាង​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ទាំង ១៤​កន្លែង​ឱ្យ​ចប់​សព្វគ្រប់​ឱ្យ​អស់​មុន​ពេល​រដ្ឋាភិបាល​ថ្មី​របស់​ថៃ កើតឡើង ទើប​ថៃ យល់ព្រម​ចូល​តុ​ប្រជុំ​ចរចា​ជាមួយ​ប្រទេស​កម្ពុជា។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មករា ថា ការ​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ គឺជា​សេណារីយ៉ូ​មួយ​ដែល​ថៃ ប្រើ​ដើម្បី​ពន្យារ​ពេល​ឱ្យ​ដល់​ក្រោយ​បោះឆ្នោត និង​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី។ លោក​ថា ផ្ទុយទៅវិញ បើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ជាប់​គាំង...

Latest news

© 2021, ដេលី. All rights reserved.