26.9 C
Phnom Penh

TAG

ក្រសួង​ព័ត៌មាន

ក្រសួង​ព័ត៌មាន៖ ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ធំៗ​កំពុង​ផ្សាយ​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា

ក្រសួង​ព័ត៌មាន ចាត់ទុក​វត្តមាន​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ធំៗ ដូចជា Reuters និង Xinhua ជាដើម នៅ​ព្រំដែន កំពុង​រាយការណ៍​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ទៅ​កាន់​ពិភពលោក​ឱ្យ​បាន​ដឹង​ការពិត ដើម្បី​ប្រឆាំង​នឹង​ការ​ភូត​កុហក និង​ព័ត៌មាន​ក្លែងក្លាយ​របស់​ភាគី​ថៃ។ រដ្ឋាភិបាល និង​យោធា​ថៃ ប្រាប់​ពិភពលោក​ថា គេ​បន្ត​វាយប្រហារ​លើ​ប្រទេស​កម្ពុជា ដើម្បី​រក្សា​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ពលរដ្ឋ​ថៃ ពី​ការ​គំរាមកំហែង​ពី​កងទ័ព​ខ្មែរ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥...

ក្រសួង​ព័ត៌មាន​ថា​កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​កើន​ជិត ៩០% ខណៈ​លែង​មាន​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ

សេរីភាពផ្នែកសារព័ត៌មាន មើលឃើញពីរាជរដ្ឋាភិបាលបច្ចុប្បន្ន សេរីជិត១០០% អ្នក​ឃ្លាំមើល​ចាត់ទុក​សន្ទស្សន៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន សម្រាប់​ឆ្នាំ​២០២៥ គឺជា​លទ្ធផល​មួយ​ជ្រុង​សម្រាប់​ប្រទេស​កម្ពុជា ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​សេចក្តី​រាយការណ៍​នេះ​នៅ​មាន​ចន្លោះ​ប្រហោង និង​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ពី​សេចក្តី​រាយការណ៍​អន្តរជាតិ​ឯករាជ្យ​ដែល​គេ​បាន​រក​ឃើញ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា ថា ការ​វាយតម្លៃ​លើ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា មិន​ត្រូវ​ធ្វើឡើង​សម្រាប់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវតែ​ជា​សេចក្តី​រាយការណ៍​ដែល​ផ្តល់​ជា​មូលដ្ឋាន​ពេញលេញ​សម្រាប់​អន្តរជាតិ​ផង​ដែរ។ លោក សេក សុជាតិ...

IDEA TALK៖ តើ​កម្ពុជា ត្រូវ​មាន​យុទ្ធសាស្ត្រ​ទប់ទល់ ឬ​វាយបក​បែប​ណា ជំវិញ​សង្គ្រាម​ព័ត៌មាន​ជាមួយ​ប្រទេស​ជិតខាង?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា ត្រូវ​មាន​យុទ្ធសាស្ត្រ​ទប់ទល់ ឬ​វាយបក​បែប​ណា ជំវិញ​សង្គ្រាម​ព័ត៌មាន​ជាមួយ​ប្រទេស​ជិតខាង?»។

ក្រសួង​ព័ត៌មាន​ថា​លោក អ៊ុក ម៉ៅ ដែល​តែង​ចុះ​ថត​សកម្មភាព​ឈ្មួញ​កាប់​ព្រៃឈើ មិនមែន​ជា​អ្នក​សារព័ត៌មាន និង​ខុស​ក្រម​វិជ្ជាជីវៈ

ក្រសួង​ព័ត៌មាន ចេញ​មុខ​អះអាង​ថា អ្នកកាសែត​បរិស្ថាន​ជនជាតិ​ដើម​ភាគតិច លោក អ៊ុក ម៉ៅ មិនមែន​ជា​អ្នកកាសែត​ស្រប​ច្បាប់​ឡើយ ព្រោះ​សកម្មភាព​របស់​គាត់​កន្លង​មក បាន​ប្រាសចាក​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អ្នក​ការពារ​បរិស្ថាន និង​អ្នក​សារព័ត៌មាន។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២២ ឧសភា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ ឧសភា នេះ​បាន​បញ្ជាក់​ថា លោក អ៊ុក ម៉ៅ បាន​បម្រើ​ការងារ​នៅ​អង្គភាព «ឥន្ទ្រីផ្លើសញូស៍» ដោយ​គ្មាន​បណ្ណ​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន។...

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​ចំពោះ​អ្នក​សារព័ត៌មាន​ណា​ទៅ​គោះ​យក​លុយ​ពី​ពលរដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន ដក​អាជ្ញាបណ្ណ និង​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ចំពោះ​សា្ថប័ន ឬ​បុគ្គល​អ្នក​សារព័ត៌មាន​ណា​ដែល​ប្រើប្រាស់​តួនាទី ទៅ​គោះ​យក​លុយ​ពី​ពលរដ្ឋ​ដើម្បី​រក្សា​នូវ​កិត្តិយស​របស់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ការងារ និង​អនុវត្ត​វិជ្ជាជីវៈ​បាន​យ៉ាង​ល្អ។ ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​បឋម​សិលា​សាងសង់​សារមន្ទីរ​សម្តេច​ព្រះព្រហ្មរតនមុនី ពិន សែម នៅ​ក្នុង​វត្ត​រាជបូណ៌ ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ត្រូវ​ដក​អាជ្ញាបណ្ណ ហើយ​ដាក់​ក្នុង​បញ្ជីខ្មៅ (black list)...

ទីប្រឹក្សា ១២៦​រូប​នៃ​ក្រសួង​ព័ត៌មាន​ត្រូវ​បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង ដែល​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​ខ្លះ​សាទរ​ចំពោះ​វិធានការ​ថ្មី​នេះ

ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ចំនួន ១២៦​រូប ដែល​មាន​ឋានៈ​ចាប់ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូត​ដល់​អគ្គនាយក ក្នុង​បំណង​លើក​កម្ពស់​ដំណើរការ និង​ទំនើបកម្ម​ក្រសួង។ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ជា​ទីប្រឹក្សា​ចំនួន ១២៦​រូប ដោយ​ក្នុង​នោះ​មាន​មន្ត្រី​មួយ​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ, ៨​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង ១១៧​រូប​ទៀត​មាន​ឋានៈ​ស្មើ​អគ្គនាយក។ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក...

ក្រសួង​ព័ត៌មាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែល​មាន​រង្វាន់

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដោយ​មាន​ការ​ផ្តល់​រង្វាន់​ក្នុង​បំណង​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ផ្សង​សំណាង​យក​រង្វាន់ និង​ពាក្យស្លោក​ដែល​មាន​ចរិត​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​សេព​គ្រឿងស្រវឹង​ជា​កំហិត។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា សព្វថ្ងៃ​នេះ ក្រសួង​សង្កេត​ឃើញ​ថា​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​តាមរយៈ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដោយ​ការ​ផ្តល់​រង្វាន់​ផ្សង​សំណាង​យ៉ាង​អនាធិបតេយ្យ។ លើស​ពី​នេះ ក៏​មាន​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នក​ត្រូវ​រង្វាន់...

លោក ហ៊ុន ម៉ាណែត បន្ត​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ប្រភេទ​ធុន​តូច​ទាំងអស់

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បន្ត​លើ​ការ​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ប្រភេទ​តូច​ទាំងអស់​រយៈពេល ៥​ឆ្នាំ និង​កាត់បន្ថយ​កម្រៃ​អាជ្ញាបណ្ណ​ស្នើសុំ​បង្កើត​អង្គភាព​សារព័ត៌មាន​ថ្មី​ចំនួន ៥០% ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​អ្នក​សារព័ត៌មាន​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល និង​ស្នើសុំ​ឱ្យ​សារព័ត៌មាន​បន្ត​ធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​ភាព​ពិត​ជាក់ស្តែង និង​ភាព​អសកម្ម​ក្នុង​សង្គម។ តាមរយៈ​សារ​ជូន​វេទិកា​និពន្ធ​នាយក​លើក​ទី​២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា នៅ​អាណត្តិ​ទី​៧ នេះ រដ្ឋាភិបាល​បន្ត​អនុវត្ត​តាម​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន លើ​ការ​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​តូចៗ​ទាំងអស់។ ប្រភព​ដដែល​លើកឡើង​ថា ស្ថាប័ន​សារព័ត៌មាន​គឺជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ដោយ​រដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន...

ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​ពិត​ជា​មាន​អ្នកកាសែត ៨២៨​រូប​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន ប្រាកដ​មែន

ក្រសួង​ព័ត៌មាន អះអាង​ថា ក្រោយពី​បាន​ពិនិត្យ​ជាក់ស្ដែង គឺ​ពិត​ជា​មាន​អ្នក​សារព័ត៌មាន​ចំនួន ៨២៨​រូប បាន​ចូល​ទៅ​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ប្រាកដ​មែន ប៉ុន្តែ​តួលេខ​នេះ​មិន​មែន​ជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​សារព័ត៌មាន ហើយ​បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំងនោះ​បាន​តម្កល់​ទុក​នៅ​ក្រសួង ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ​អំពី​ចំនួន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង ដើម្បី​មាន​វិធានការ​បន្ត​តាម​ផ្លូវ​ច្បាប់។ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​អំពី​ចំណាត់ការ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ករណី​លុយ​កាក់​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ...

ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣​ក្នុង​ថ្ងៃ​តែ​មួយ​ពាក់ព័ន្ធ​ក្រមសីលធម៌​វិជ្ជាជីវៈ

ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ក្នុង​ថ្ងៃ​តែ​មួយ ក្រោម​ហេតុផល​ថា អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​គឃ្លើន​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​កន្លងមក។ អង្គភាព​សារព័ត៌មាន​ចំនួន​បី​នោះ​រួមមាន អង្គភាព​សារព័ត៌មាន​កម្ពុជា-អាស៊ាន អង្គភាព​សារព័ត៌មាន​ដំណឹង​ក្នុង​ស្រុក និង​អង្គភាព​សារព័ត៌មាន​រស្មី​កំពង់ចាម។ ការ​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ខាងលើ​នេះ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បោស​សម្អាត​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ជាបន្តបន្ទាប់​សព្វថ្ងៃ​នេះ។ កាលពី​ចុង​ឆ្នាំ​២០២២ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​គ្មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ គឺ​មានតែ​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​អាក្រក់​ទៅៗ ហើយ​ថា​ហានិភ័យ​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​កំពុង​ប្រឈម​នោះ គឺ​ការ​ភ័យខ្លាច​ចំពោះ​បញ្ហា​ផ្លូវច្បាប់​ដែល​រដ្ឋាភិបាល​ប្រើ​ដើម្បី​គាប​សង្កត់​ពួកគេ​សព្វថ្ងៃ​នេះ។ របាយការណ៍​ដដែល​លើកឡើង​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​តែងតែ​រង​នូវ​ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ជាប់​ជានិច្ច ដូចជា​ការ​ហាមឃាត់​អ្នកកាសែត​មិន​ឲ្យ​ថត​សកម្មភាព​ដែល​អាជ្ញាធរ​បាន​រារាំង ជាដើម។...

Latest news

© 2021, ដេលី. All rights reserved.