37 C
Phnom Penh

TAG

ខ្មែរក្រោម

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង​ទាមទារ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​លោក​មាន​លទ្ធភាព​ធ្វើការ​តស៊ូ​មតិ និង​ការពារ​សិទ្ធិមនុស្ស​ជូន​ខ្មែរ​ក្រោម។ សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក ថាច់ សេដ្ឋា រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម លោក​បាន​រង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាណានិគម​វៀតណាម ឥត​ស្រាកស្រាន្ត ដូច្នេះ​ទើប​លោក​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​កណ្ដាល ដោយ​បន្ត​តស៊ូ​មតិ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។ តែ​យ៉ាងណា ពួកគេ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​បាន​ចាប់ និង​បញ្ជូន​ខ្លួន​លោក...

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​រស់​ដោយ​គ្មាន​សេរីភាព​លើទឹក​ដី​កំណើត ខណៈ​វៀតណាម​រំលោភ​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា គឺជា​ខួប ៧២​ឆ្នាំ​ដែល​ខ្មែរក្រោម​ឈឺចាប់​ព្រោះ​តែ​ទឹកដី​កូសាំងស៊ីន ឬ​ទឹកដី​កម្ពុជាក្រោម បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម បន្ត​ពី​អាណានិគមនិយម​បារាំង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម តែងតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ទឹកដី​កម្ពុជា​ទៅ​គ្រប់គ្រង​ក្រោម​អំណាច​របស់​ខ្លួន​ទៅតាម​កាលៈទេសៈ​នយោបាយ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។ លោក​អះអាង​ថា អំណាច​រដ្ឋការ​ក្រុង​ហាណូយ ត្រូវ​បាន​គេ​មើលឃើញ​ថា ពួកគេ​កំពុងតែ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​បំបែក​បំបាក់​ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការឈ្លានពាន ដោយ​ការ​ប្រឹង​ព្យាយាម​រំលោភ​យក​ទឹកដី​ខ្មែរ​តាម​គ្រប់​រូបភាព ដូចជា​ការរំលោភ​យក​ទឹកដី​កម្ពុជាក្រោម​ក្នុង​ឆ្នាំ​១៩៤៩ និង​ការ​ខ្ចី​ដី​ខ្មែរ​ធ្វើ​ទីលាន​សមរភូមិ​ឈរ​ជើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក...

Latest news