TAG
គឹម សុខ
លោក កឹម សុខា ឆ្លើយតបព្រះរាជអាជ្ញាដែលចោទសួរភ្ជាប់ជាមួយលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា បានប្រតិកម្មទៅនឹងព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបានចោទសួរ និងភ្ជាប់រូបលោកទៅនឹងករណីលោក សម រង្ស៊ី។ លោកបានឆ្លើយតបថា លោកមិនមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី ទៀតនោះឡើយ ក្រោយពេលបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី បានដើរចេញពីស្មារតីរួបរួមរបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់។
លោក កឹម សុខា បាននិយាយទៅកាន់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា...
អ្នកឃ្លាំមើលថាការកាត់ទោសកញ្ញា សេង ធារី និងសកម្មជនដូចគ្នាការបង្ក្រាបកាលពីឆ្នាំ២០១៤
ក្រុមអ្នកឃ្លាំមើលសង្គម ថាការកាត់ទោសពលរដ្ឋខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ដែលជាមេធាវីអន្តរជាតិ និងសកម្មជននយោបាយជាច្រើននាក់ទៀតដាក់គុកច្រើនឆ្នាំ «ពីបទក្បត់ជាតិ» ដូចគ្នាទៅនឹងការបង្ក្រាបដោយហិង្សាពីសំណាក់រដ្ឋាភិបាលកម្ពុជាទៅលើអ្នកតវ៉ាដើម្បីសិទ្ធិសេរីភាព។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ មិថុនា ថា ការកាត់ទោសមេធាវីអន្តរជាតិ កញ្ញា សេង ធារី និងសកម្មជននយោបាយជាច្រើនទៀតដាក់គុកច្រើនឆ្នាំពីបទក្បត់ជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២...
វេទិកាពលរដ្ឋថា គ.ជ.ប បាត់បង់តម្លៃដោយសារឃុបឃិតជាមួយបក្សកាន់អំណាចប្លន់ប្រព័ន្ធបោះឆ្នោត
ប្រធានវេទិកាពលរដ្ឋ លើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងតម្លៃជាស្ថាប័នអនុវត្តច្បាប់បោះឆ្នោតដោយខ្លួនឯង ដោយសារតែឃុបឃិតជាមួយបក្សកាន់អំណាចប្លន់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដើម្បីបំពេញគោលដៅនយោបាយរបស់លោក ហ៊ុន សែន។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា នេះថា ការបាត់បង់សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនោះ គឺមកពីមូលហេតុថា ស្ថាប័នថ្នាក់ក្រោមរបស់ គ.ជ.ប បានរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចជាការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត និងការមិនបង្ហាញតម្លាភាពដល់ពលរដ្ឋ ជាដើម...
បក្សកាន់អំណាចប្តឹងលោក សុន ឆ័យ ទារជំងឺចិត្ត១លានដុល្លារជុំវិញការរិះគន់លទ្ធផលបោះឆ្នោត
មេធាវីគណបក្សកាន់អំណាចប្តឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដោយទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ដែលស្មើនឹង ១លានដុល្លារអាមេរិក បន្ទាប់ពីលោករិះគន់ជុំវិញលទ្ធផលការបោះឆ្នោតកាលពីពេលថ្មីៗនេះ។
មេធាវីប្រចាំការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ប្តឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បន្ទាប់ពីលោក សុន ឆ័យ បានរិះគន់លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៥...
លោក ហ៊ុន សែន បញ្ជាឱ្យរើសពលទាហានថ្មី៦០០នាក់សម្រាប់កងវរសេនាតូចទើបបង្កើត
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី។
សេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយបុរសខ្លាំង លោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា រូបលោកអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងវរសេនាតូចចំនួន៣ ដែលទើបបង្កើតថ្មីចំណុះឱ្យអគ្គបញ្ជាការដ្ឋានកាំភ្លើងធំ។
លោកអះអាងថា ករណីនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...
ប្រធានវេទិកាពលរដ្ឋអំពាវនាវឱ្យបក្សក្រៅរដ្ឋាភិបាលរួមកម្លាំងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន
ប្រធានវេទិកាពលរដ្ឋ អំពាវនាវឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ស្វែងរកការជួបជជែកគ្នា ដោយសុទ្ធចិត្ត និងស្មារតីជាតិជាមូលដ្ឋាន ដើម្បីបង្កើតកម្លាំងរួបរួមដ៏មានសក្ដានុពលធំមួយទប់ទល់នឹងការបោះឆ្នោតដ៏អាក្រក់ដែលបានកើតមាននៅអាណត្តិទី៥ ឆ្នាំ២០២២ និងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានតាមបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថា ការបង្កើតកម្លាំងរួបរួមនេះ គួរតែធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២២ នេះ ឬកាន់តែឆាប់កាន់តែល្អ ចៀសវាងការខ្ជះខ្ជាយពេលវេលាដូចពេលដែលក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោក គឹម សុខ...
វេទិកាពលរដ្ឋ៖ គណបក្សភ្លើងទៀនជួយបិទបាំងអំពើខុសច្បាប់របស់បក្សកាន់អំណាច
ប្រធានវេទិកាពលរដ្ឋ លើកឡើងថា ការដែលគណបក្សភ្លើងទៀនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ និងការប្រកាសផែនការចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺជាការជួយបិទបាំងអំពើខុសច្បាប់របស់បក្សកាន់អំណាចដែលបានប្លន់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៦ មិថុនា ថា គណបក្សភ្លើងទៀនបានដើរចូលទៅក្នុងអន្ទាក់នយោបាយរបស់បក្សកាន់អំណាចរួចទៅហើយ ព្រោះថាអ្វីដែលបក្សកាន់អំណាចចង់បានបំផុតនៅពេលនេះ គឺការបង្ហាញរូបភាពពីការចូលរួមបោះឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ ស្របតាមដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...
ថ្ងៃបិទបញ្ចប់ឃោសនាបោះឆ្នោត បក្សបីធ្វើនៅភ្នំពេញ ខណៈបក្សមួយចំនួនទៀតធ្វើតាមខេត្ត
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយមានគណបក្សនយោបាយចំនួន៣ បានធ្វើការឃោសនាធំនៅរាជធានីភ្នំពេញ ខណៈបក្សមួយចំនួនទៀតធ្វើតាមខេត្ត។
ការធ្វើយុទ្ធនាការឃោសនាធំរបស់គណបក្សនយោបាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈថ្ងៃទី៤ មិថុនា គេហៅថាថ្ងៃ «ស» ដោយគណបក្សនយោបាយទាំងអស់មិនអាចធ្វើការឃោសនាឡើយ។
គណបក្សនយោបាយដែលធ្វើយុទ្ធនាការឃោសនានៅរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ ខណៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមួយចំនួនទៀតធ្វើនៅតាមខេត្ត ហើយបក្សខ្លះទៀតគ្មានប្រាក់សម្រាប់ធ្វើយុទ្ធនាការធំនៅថ្ងៃបិទបញ្ចប់។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជាមានអ្នកចូលរួមហែក្បួនចន្លោះពី...
វេទិកាពលរដ្ឋអំពាវនាវសាជាថ្មីឱ្យរដ្ឋាភិបាលដោះលែងលោក អៀ ចាន់ណា ដើម្បីធានានូវសិទ្ធិនយោបាយរបស់ពលរដ្ឋ
ប្រធានវេទិកាពលរដ្ឋ អំពាវនាវសាជាថ្មីទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែដោះលែងលោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ ឱ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីធានានូវការអនុវត្តតាមបែបប្រជាធិបតេយ្យ និងធានានូវសិទ្ធិនយោបាយរបស់ពលរដ្ឋ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ថា វេទិកាពលរដ្ឋបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីចាប់ឃុំខ្លួនអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ លោក អៀ ចាន់ណា។ លោកថា នេះគឺជាចេតនារបស់បក្សកាន់អំណាចមានគោលដៅបំបិទសិទ្ធិ ដើម្បីបំផ្លាញឱកាសនយោបាយរបស់គាត់ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលមិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ដើម្បីធានានូវការអនុវត្តតាមបែបប្រជាធិបតេយ្យ...
គណបក្សភ្លើងទៀនអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសមាជិកខ្លួន
គណបក្សភ្លើងទៀន អំពាវនាវឱ្យរាជរដ្ឋាភិបាលប្រទេសកម្ពុជា បញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើសមាជិករបស់ខ្លួន ដើម្បីធានានូវលំហប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងធានានូវដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះថា ការចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា គឺជារឿងនយោបាយសុទ្ធសាធ ព្រោះថាការចាប់ខ្លួននេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោកកំពុងចូលរួមយ៉ាងសកម្មជាមួយគណបក្សភ្លើងទៀន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥...