33 C
Phnom Penh

TAG

គឹម សុខ

កម្ពុជា​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស សម្ដែង​ការ​សោកស្តាយ​បន្ទាប់ពី​កម្ពុជា​សម្រេច​ចិត្ត​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​ប្រទេស​រុស្ស៊ី​ជា​ផ្លូវការ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ពីព្រោះ​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​រាប់​មិន​អស់​ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​ជាង​មួយ​ខែ​មក​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ មេសា ថា ពិត​មែន​តែ​កម្ពុជា​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​លទ្ធផល​ដែល​កម្ពុជា​បោះឆ្នោត​អនុប្បវាទ​នេះ ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​រាប់​មិន​អស់​ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​ជាង​មួយ​ខែ​មក​នេះ។ លោក ស៊ឹង សែនករុណា អះអាង​ថា ជំហរ​កម្ពុជា​បែប​នេះ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ផង​ដែរ​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​កន្លងមក ដែល​តែងតែ​មាន​ការ​ចោទប្រកាន់​ថា​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បើ​ទោះបីជា​កម្ពុជា​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​នេះ​រហូត​មក​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ...

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន បំផ្លាញ​សន្តិភាព​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អ្នក​បំផ្លាញ​សន្តិភាព​ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​ឯក​បក្ស លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk កាលពី​ថ្ងៃ​អង្គារ ទី​៥ មេសា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ​ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​រៀបចំ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ផ្តល់​សិទ្ធិ...

អ្នក​ឃ្លាំមើល៖ លោក សម រង្ស៊ី កេង​យក​ប្រយោជន៍​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

អ្នក​ឃ្លាំមើល​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រហែលជា​កំពុង​គប់គិត​គ្នា​ស្ងាត់ៗ​ជាមួយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ប្រសិនបើ​បណ្ដឹង​របស់​លោក សម...

អត្តសញ្ញាណ​ជាតិ​ខ្មែរ​កំពុង​ជួប​គ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ពី​បរទេស

អ្នក​ឃ្លាំមើល​ជាច្រើន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដែល​ពួកគេ​អះអាង​ថា​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​វិនាស​ហិនហោច ដោយសារ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន។ អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដ៏​ធំ​បំផុត​នោះ គឺ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ជាច្រើន​ទៀត​ដែល​កំពុង​ឈរ​ត្រដែត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ តើ​អ្វី​ទៅ​ដែល​ជា​ហានិភ័យ​សម្រាប់​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ដែល​កំពុង​ប្រឈម​នេះ? ពី​មុន​គេ​ឃើញ​សំណង់​ប្រាសាទ​មាន​ទម្រង់​ស្រដៀង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដាក់​សម្គាល់​លើ​ទង់ជាតិ​ខ្មែរ ត្រូវ​បាន​អ្នក​ទេសចរ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ឃើញ​មាន​សង់​នៅ​ប្រទេស​ចិន និង​នៅ​ប្រទេស​ថៃ ដែរ។ នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ទៀត ក៏​ឃើញ​លេច​ត្រដែត​សំណង់​បែប​នេះ​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម ដែរ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​កម្រើក​អ្វី​បន្តិច​ដើម្បី​ការពារ​អត្តសញ្ញាណ​ព្រលឹង​ជាតិ​ខ្មែរ​ឡើយ។ ប្រមាណ​តែ​ជាង ២​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​មាន​ការ​ដក​សិទ្ធិ​គ្រប់គ្រង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន សុខា របស់​ឧកញ៉ា...

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ត្រូវ​បាន​លើក​ពេល​មិនទាន់​មាន​ការ​កំណត់​ជា​ថ្មី​នៅឡើយ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើឡើង​នៅ​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ ត្រូវ​បាន​លើក​ពេល​ដោយសារតែ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាប់​រវល់ ដែល​មិនទាន់​អាច​កំណត់​ពេល​ជួប​គ្នា​បាន។ លោក ជុំ សុន្ទរី បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា ភាគី​ទាំង​សងខាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក បាន​សម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​នេះ និង​បន្ត​ស្វែងរក​កាលបរិច្ឆេទ​ដែល​សមស្រប​សម្រាប់​ភាគី​ទាំង​សងខាង។ លោក​ថា ឥណ្ឌូនេស៊ី ក៏​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សម្របសម្រួល​ដើម្បី​ស្វែងរក​កាលបរិច្ឆេទ​មួយ​ដែល​អាច​ទទួលយក​បាន​ដោយ​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់។ លោក​បន្ត​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន...

លោក ហ៊ុន សែន មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី​ឡើយ

រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើ​ទោះបី​មាន​អ្នក​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​វាយលុក​ដោយ​ប្រទេស​រុស្ស៊ី​ក៏ដោយ លោក​នឹង​មិន​អនុញ្ញាត​ឡើយ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ភ្លើង​សង្គ្រាម​កាន់តែ​រីក​រាលដាល​ខ្លាំង​ថែមទៀត។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​កម្ពុជា​ដែល​ក្រាញ​អំណាច​ត​ត្រកូល​យូរ​ជាងគេ​នៅ​អាស៊ី​រូប​នេះ អះអាង​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដោយ​មាន​ទាំង​កូនក្មេង​ផង ហាក់​ចាប់អារម្មណ៍​ទៅ​នឹង​សង្គ្រាម​ដែល​វាយលុក​ដោយ​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន។ លោក​បន្ត​ថា ទោះបីជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​ដោយ​បង្ហាញ​ការ​ស្ម័គ្រចិត្ត​ចូល​បម្រើ​ជា​កងទ័ព ដើម្បី​ទៅ​ជួយ​អ៊ុយក្រែន ប៉ុន្តែ​លោក​មិន​ផ្ដល់​ឱកាស​ឱ្យ​ទៅ​នោះ​ទេ ដោយ​លោក​ចាត់ទុក​ការ​ទៅ​ជួយ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី ថា​ជា​ការ​យក​សាំង​ចាក់​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ដោយ​មិន​ងាយ​នឹង​ពន្លត់​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​អនុញ្ញាត​តែ​កងទ័ព​មួក​ខៀវ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ...

អ្នកវិភាគ៖ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដូចគ្នា​នឹង​សង្គ្រាម​វៀតណាម​ឈ្លានពាន​កម្ពុជា

អ្នកវិភាគ​នយោបាយ និង​សង្គម ចាត់ទុក​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ថា​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​វៀតណាម លើ​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មីនា នេះ​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​សង្គ្រាម​វៀតណាម-កម្ពុជា មិន​ខុសគ្នា​ប៉ុន្មាន​ទេ ខុស​តែ​មិន​មាន​ខ្មែរក្រហម និង​មិន​មាន​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ទ័ព​រុស្ស៊ី​បង្កើត។ លោក​បាន​សរសេរ​ទៀត​ថា ដំណោះស្រាយ​ក៏​អាច​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ អាច​ជា​គំរូ​មួយ។ ដំណោះស្រាយ​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​រុស្ស៊ី...

លោក ហ៊ុន សែន ប្រកាស​ធ្វើ​ក្ដារមឈូស​និង​កប់​សព​ឱ្យ​អ្នក​ចង់​បាន​កម្ពុជាក្រោម​មកវិញ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា បើ​អ្នក​ណា​ពូកែ​ទៅ​យក​កម្ពុជាក្រោម​ដោយ​ខ្លួនឯង លោក​នឹង​ជួយ​ធ្វើ​ក្ដារមឈូស និង​កប់​សព​ឱ្យ ព្រោះ​កម្ពុជាក្រោម​មិនមែន​បាត់បង់​នៅ​ក្នុង​ជំនាន់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះ​ទេ។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ដោយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ចង់​ឱ្យ​លោក​ទៅ​យក​កម្ពុជាក្រោម​វិញ​នោះ? ព្រោះ​អី​ទឹកដី​កម្ពុជាក្រោម​បាន​បាត់បង់​តាំងពី​លោក​មិន​ទាន់​កើត​ម្ល៉េះ។ លោក​បន្ត​ថា បើ​អ្នក​ណា​ពូកែ​ចង់​បាន​កម្ពុជាក្រោម​មកវិញ​នោះ លោក​សូម​ឱ្យ​ពួកគេ​ទៅ​យក​ខ្លួនឯង​ទៅ រូបលោក​នឹង​ជួយ​ធ្វើ​ក្ដារមឈូស និង​កប់​សព​ឱ្យ​ផង​ដែរ ដោយ​ថា​រឿង​កម្ពុជាក្រោម​នេះ...

មេដឹកនាំ​កម្ពុជា​និង​អ្នក​តាមដាន​សង្គម​ថា​ពលរដ្ឋ​អ៊ុយក្រែន​នឹង​តស៊ូ​ប្រឆាំង​រុស្ស៊ី​ដើម្បី​ប្រទេស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា បើ​ទោះបីជា​កងទ័ព​រុស្ស៊ី ចូល​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល ហើយ​ប្រធានាធិបតី​ត្រូវ​បាន​សម្លាប់ ឬ​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ ក៏​ប្រជាជន​អ៊ុយក្រែន​នឹង​មិន​សុខចិត្ត​នៅ​ស្ងៀម​ជាដាច់ខាត ពួកគេ​អាច​នឹង​ក្រោក​ឡើង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​ពួកគេ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កងទ័ព​រុស្ស៊ី មិន​អាច​ផ្ដួល​រំលំ​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​យោធា​បាន​ទេ ចំណែក​អ៊ុយក្រែន​ក៏​មិន​អាច​កម្ទេច​កម្លាំង​យោធា​របស់​រុស្ស៊ី​បាន​ដែរ ព្រោះ​ថា​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​សង្គ្រាម​ដោយ​ការ​ធ្វើ​សង្គ្រាម​បាន​ឡើយ...

លោក កឹម សុខា៖ មិន​ធ្វើ​នយោបាយ​ទូងស្គរ​ពី​ចម្ងាយ​បង្កើត​ព្រឹត្តិការណ៍​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជំនួស​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា​ការ​ឈរ​ជើង​ក្នុង​មាតុភូមិ​កម្ពុជា​ដែល​ជា​ទីលាន​នយោបាយ​ជាក់ស្តែង ដោយ​មិន​រត់ចោល​អ្នកគាំទ្រ​របស់​ខ្លួន គឺជា​ជម្រើស​នៃ​ការ​ដឹកនាំ​នយោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​លោក​ក៏​មិន​ធ្វើ​នយោបាយ​គ្មាន​គោលដៅ​ច្បាស់លាស់ ទូងស្គរ​ពី​ចម្ងាយ​បង្កើត​ព្រឹត្តិការណ៍​រុញច្រាន​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជំនួស​ខ្លួន​នោះ​ដែរ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា លោក​បាន​ឮ​ដោយ​ផ្ទាល់មាត់​ពី​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ថា ពួកគេ​នៅតែ​គាំទ្រ​គោលជំហរ​អហិង្សា​របស់​លោក​ដោយ​ឥត​ងាករេ។ ចំណែក​ឯ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ក៏​នៅតែ​ផ្តល់​តម្លៃ​ដល់​រូបលោក​ដដែល ដោយសារតែ​ការ​លះបង់ ការ​ព្យាយាម​អត់ធ្មត់​ដោយ​អហិង្សា ការ​រក្សា​នូវ​គោលជំហរ​ច្បាស់លាស់​ដោយ​ការ​តម្កល់​ផល​ប្រយោជន៍ជាតិ...

Latest news