TAG
គ្រោះថ្នាក់ចរាចរណ៍
សមត្ថកិច្ចថាគ្រោះថ្នាក់ចរាចរណ៍មានការកាត់បន្ថយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា អះអាងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន រយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាង ៤៥០០នាក់ ដែលស្មើនឹង ៦២% នៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយធៀបជាមួយនឹងចំនួនប្រជាជន និងចំនួនយានយន្តដែលកំពុងប្រើប្រាស់ជាក់ស្តែង។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកត្រូវបានកាត់បន្ថយនូវអត្រាអ្នកស្លាប់ពីចំនួន ១៣,១% មកនៅត្រឹមចំនួន ១០,១% ក្នុងចំណោមប្រជាជនចំនួន...
លោក ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងអត្រាខ្ពស់ក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ នេះ នៅតែស្ថិតក្នុងអត្រាខ្ពស់ នាំឲ្យពលរដ្ឋស្លាប់ និងរបួសច្រើនក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ប្រារព្ធនៅក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនោះ លោក ស ខេង ថ្លែងថា ឆ្នាំ២០២២ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យពលរដ្ឋចំនួនជាង...
ស្ត្រីក្នុងគ្រោះថ្នាក់ចរាចរណ៍ថាមិនបានផ្ដិតមេដៃទទួលសំណងនិងទាមទារឱ្យចាត់វិធានការលើជនបង្ក
ស្ត្រីរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ទាមទារឱ្យសមត្ថកិច្ចអនុវត្តនីតិវិធីចំពោះជនបង្កទៅតាមផ្លូវច្បាប់ ព្រោះខ្លួនមិនបានផ្ដិតមេដៃទទួលយកសំណង ២៥០០ដុល្លារដើម្បីបញ្ចប់រឿងនោះទេ ព្រោះមានគេកាន់ដៃយកទៅផ្ដិតមេដៃលើលិខិតទទួលយកសំណង ខណៈខ្លួនកំពុងសន្លប់បាត់បង់ស្មារតី។
ស្ត្រីដែលអះអាងថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ អ្នកស្រី មុច ស្រីល័ក្ខ បានថ្លែងឲ្យដឹងថា ពេលនេះទារករងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គាត់ និងទារកនៅតែមានអាការៈធ្ងន់ធ្ងរ។
អ្នកស្រីបន្តថា អ្នកស្រីទាមទារឱ្យសមត្ថកិច្ចអនុវត្តនីតិវិធីចំពោះជនបង្កទៅតាមផ្លូវច្បាប់ ព្រោះគាត់ពិតជាមិនបានផ្តិតមេដៃទទួលយកសំណង ២៥០០ដុល្លារ ដើម្បីបញ្ចប់រឿងដូចការផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទេ។ អ្នកស្រីថាមានគេកាន់ដៃគាត់ឱ្យផ្ដិតមេដៃលើលិខិតកិច្ចព្រមព្រៀងទាំងមិនដឹងខ្លួន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែធ្នូ បានបំភ្លឺថា កាលពីថ្ងៃទី៥ ខែធ្នូ...
លោក ស ខេង មិនគាំទ្រឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររួចខ្លួនពីសំណាញ់ច្បាប់ត្រឹមតែបង់សំណង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថាកំពុងតាមដានលើករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ និងមិនគាំទ្រឲ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដល់អ្នកដទៃ ហើយបញ្ចប់បញ្ហាដោយការបង់ប្រាក់សំណងរួចផុតពីសំណាញ់ច្បាប់ឡើយ។
ថ្លែងក្រោយបិទបញ្ចប់ទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ប្រារព្ធនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ធ្នូ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា លោកកំពុងតាមដានលើករណីជនបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដល់អ្នកដទៃ ហើយបញ្ចប់បញ្ហាដោយការបង់ប្រាក់សំណង។
លោក ស ខេង ឆ្លើយទៅកាន់អ្នកសារព័ត៌មានដោយអះអាងថា លោកគិតថាមិនមែនជារឿងទូទៅទេ កន្លែងខ្លះជាបុគ្គល។ លោកក៏ចង់ដឹងព័ត៌មានជាក់លាក់ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ។...
ក្រសួងសុខាភិបាលព្រមានបិទនិងផាកពិន័យមន្ទីរពហុព្យាបាលម្លិះដង្កោ១០លានរៀល
ក្រសួងសុខាភិបាល ព្រមានបិទ និងផាកពិន័យអន្តរកាណ៍មន្ទីរពហុព្យាបាលម្លិះដង្កោ ចំនួន ១០លានរៀល ករណីយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅទីកន្លែងរបស់ខ្លួនដោយខុសច្បាប់។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលក៏បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ខ្លួនលើម្ចាស់គ្លីនិកឯកជន។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសពីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាលម្លិះដង្កោ របស់ខ្លួនដោយខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់។
កន្លងមក ក្រសួងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឲ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួន ចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ទោះបីជាមានសេចក្ដីណែនាំបែបនេះក្ដី ក៏លោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដែលជាម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ នៅតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ដដែល។
ក្រសួងណែនាំទៅលោកវេជ្ជបណ្ឌិត ស៊ឹម...