28 C
Phnom Penh

TAG

គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​សុខាភិបាល​ព្រមាន​បិទ​និង​ផាក​ពិន័យ​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ​១០​លាន​រៀល

ក្រសួង​សុខាភិបាល ព្រមាន​បិទ និង​ផាក​ពិន័យ​អន្តរកាណ៍​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ចំនួន ១០​លាន​រៀល ករណី​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ទៅ​ដឹក​អ្នក​រង​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​មក​ព្យាបាល​នៅ​ទីកន្លែង​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​គិលាន​សង្គ្រោះ​ខុសពី​ការ​ណែនាំ​របស់​ខ្លួន​លើ​ម្ចាស់​គ្លីនិក​ឯកជន។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ តែងតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​កន្លែង​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ដែល​ក្រសួង​សុខាភិបាល​បាន​ហាមឃាត់។ កន្លងមក ក្រសួង​បាន​ធ្វើ​សេចក្ដី​ណែនាំ​ទៅ​គ្រប់​គ្លីនិក​ឯកជន​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​គិលាន​សង្គ្រោះ​ឯកជន​របស់​ខ្លួន ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​ខ្លួន​ជាដាច់ខាត។ ទោះបីជា​មាន​សេចក្ដី​ណែនាំ​បែប​នេះ​ក្ដី ក៏​លោក​វេជ្ជបណ្ឌិត ស៊ឹម វន់ ដែល​ជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ នៅតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដដែល។ ក្រសួង​ណែនាំ​ទៅ​លោក​វេជ្ជបណ្ឌិត ស៊ឹម...

Latest news