30 C
Phnom Penh

TAG

ចុះចូលគណបក្ស

បណ្ឌិត សាម អ៊ីន កំពុង​ពិចារណា​ថា​គួរ​សម្រាក​ពី​នយោបាយ​ឬ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បម្រើ​ប្រទេស​ជាតិ

បណ្ឌិត សាម អ៊ីន ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កំពុង​ពិចារណា​ថា គួរ​សម្រាក​ជីវិត​នយោបាយ​ធ្វើជា​ប្រជាពលរដ្ឋ​ធម្មតា​ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​ក៏​យក​ចំណេះ​ជំនាញ​ទៅ​បម្រើ​ក្នុង​រដ្ឋាភិបាល ដែល​អាច​រួម​ចំណែក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជូន​ប្រទេស​ជាតិ និង​ប្រជាជន។ តាមរយៈ​វីដេអូ​ឃ្លីប​រយៈពេល ៤៥​នាទី ដែល​បង្ហោះ​លើ​យូធូប (Youtube) នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក សាម អ៊ីន បាន​និយាយ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​លោក​ថា លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ និង​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ធ្វើ​ឲ្យ​លោក​មាន​ការ​ពិចារណា​យ៉ាង​ច្រើន​ថា លោក​គួរ​បន្ត​ធ្វើ​យ៉ាង​ម៉េច​ទៀត?...

អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​មិនមែន​ខ្វះ​អ្នកជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​ជួយ​កសិករ

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កម្ពុជា​មិន​មែន​ខ្វះ​អ្នកជំនាញ​ខាង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជួយ​កសិករ។ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​៣០ វិច្ឆិកា នេះ​ថា ប្រសិនបើ​ការ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​បណ្ឌិត យ៉ង សាំងកុមារ អាច​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​ផលិត​របស់​កសិករ​ចុះ​ថោក និង​ជួយ​ឱ្យ​កសិផល​ឡើង​ថ្លៃ នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ក្រុម​ឧកញ៉ា​ដែល​រក​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច...

សកម្មជន​បក្ស​ប្រឆាំង​ថា​ផែនការ​បណ្ឌិត យ៉ង សាំងកុមារ ជួយ​កសិកម្ម​កម្ពុជា​ជា​រឿង​យល់សប្តិ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផែនការ​របស់​បណ្ឌិត យ៉ង សាំងកុមារ ចង់​កែប្រែ​តម្លៃ​ស្រូវ និង​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក គឺជា​ផែនការ​ដែល​ប្រៀប​បាន​នឹង​ដេក​យល់សប្តិ​ចែវ​ទូក​ក្នុង​ពាងទឹក។ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៨ វិច្ឆិកា ថា គំនិត​ទាំង ១២​ខ របស់​គាត់​ជា​ផែនការ​ល្អ​ចំពោះ​យុទ្ធសាស្ត្រ​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ខ្មែរ ប៉ុន្តែ​នឹង​មិន​មាន​កិច្ច​សហការ​ពី​ក្រសួង​ពាក់ព័ន្ធ​ទេ ព្រោះ​រឿង​ដែល​ល្អ​ចំពោះ​ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​មន្ត្រី​រដ្ឋាភិបាល​ជាមិនខាន។ ដូច្នេះ ពួកគេ​នឹង​មិន​យក​ទៅ​អនុវត្ត​ដាច់ខាត ព្រោះ​នេះ​គឺជា​ទម្លាប់​របស់​មន្ត្រី​ទាំងនោះ​ជាង ៤០​ឆ្នាំ​មក​ហើយ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​លើកឡើង​ថា ពិតមែន​តែ​បណ្ឌិត...

អតីត​តំណាងរាស្ត្រ CNRP មណ្ឌល​ភ្នំពេញ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ដាំ សិទ្ធិ ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​ទទួល​យល់ព្រម​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច។ អតីត​អ្នក​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ដាំ សិទ្ធិ បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​ដៃ​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្នើ​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដើម្បី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ពេលនេះ​តទៅ ដោយសារតែ​លោក​មើល​ឃើញ​នូវ​គោល​នយោបាយ​ដ៏​ល្អ​ត្រឹមត្រូវ​ដែល​លោក...

អ្នក​ឃ្លាំមើល៖ បើ​បណ្ឌិត យ៉ង សាំងកុមារ ជោគជ័យ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ​បង្ហាញ​ថា​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ជួយ​កសិករ

ក្រុម​អ្នក​ឃ្លាំមើល​រស់នៅ​ក្រៅ​ស្រុក​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​គម្រោង​លើកឡើង​ចំនួន «១២​ខ» របស់​បណ្ឌិត យ៉ង សាំងកុមារ ទទួល​បាន​ជោគជ័យ គឺ​បង្ហាញ​ថា​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺ​មិន​ដឹង​អ្វី​ទាំងអស់​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​របស់​ខ្លួន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ វិច្ឆិកា...

លោក ហ៊ុន សែន និង​បណ្ឌិត យ៉ង សាំងកុមារ ពិភាក្សា​គ្នា​ក្រោយ​ការ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ និង​មន្ត្រី​ម្នាក់​ទៀត និយាយ​អំពី​ការងារ​កសិកម្ម ក្រោយពី​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​អម​នឹង​រូបភាព​ជាច្រើន​សន្លឹក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា និង​បណ្ឌិត យ៉ង សាំងកុមារ ព្រមទាំង​លោក ឡឹក សុធារ...

Latest news