28.4 C
Phnom Penh

TAG

ចុះចូលគណបក្ស

លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​បន្ទាប់ពី​ដក​ខ្លួន​ចេញពី​លោក សម រង្ស៊ី

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​លើកលែង​ទោស​ដល់​អតីត​តំណាងរាស្ត្រ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​សកម្មជន​ម្នាក់​ទៀត បន្ទាប់ពី​ផ្ដាច់​ខ្លួន​ចេញពី​លោក សម​រង្ស៊ី និង​បាន​សុំទោស​លោក ហ៊ុន សែន។ យោង​តាម​ព្រះរាជក្រឹត្យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​កាលពី​ថ្ងៃទី​១ ខែ​មីនា...

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី មក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​មេ​បក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដោយ​ងាក​ទៅ​ចុះចូល​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់​កន្លងមក​ក្នុង​បំណង​វិលត្រឡប់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ។ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទឫទ្ធិ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ចេញ​លិខិត​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស...

លោក សម រង្ស៊ី ថា​អ្នក​សុំទោស​លោក ហ៊ុន សែន មិនមែន​ពួកគេ​ទទួល​យក​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ទេ តែ​ដើម្បី​សេរីភាព

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា អ្នក​ដែល​សរសេរ​លិខិត​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិនមែន​មកពី​ពួកគេ​ទទួលយក​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ថា​ជា​កំហុស​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ពួកគេ​ត្រូវការ​សេរីភាព​ដើម្បី​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ឧសភា ថា ដោយសារតែ​អំណាច​គាបសង្កត់​របស់​លោក ហ៊ុន សែន ទើប​ធ្វើ​ឱ្យ​អ្នក​ដែល​ជាប់​ពន្ធនាគារ​បង្ខំ​ចិត្ត​ធ្វើ​លិខិត​សុំទោស​តាម​តែ​អ្វី​ដែល​មេដឹកនាំ​ផ្ដាច់ការ​នេះ​បង្ខំ​ឲ្យ​ធ្វើ ដែល​ជា​ថ្នូរ​អាច​ឱ្យ​ពួកគេ​មាន​ឱកាស​ទៅ​ជួបជុំ​គ្រួសារ​វិញ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​ប្រើ​អំណាច​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​នៅ​ទូទាំង​ប្រទេស​ធ្វើ​ជា​ចំណាប់ខ្មាំង...

លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​របស់​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ជន​ក្បត់​ជាតិ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​បរទេស​ឈ្លានពាន គឺ​លោក ហ៊ុន សែន ជាដាច់ខាត ទោះ​ជាតិ​នេះ ឬ​ជាតិ​ក្រោយ។ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ឧសភា ថា លោក​បាន​តាំងចិត្ត​រួច​ហើយ​ថា​នឹង​មិន​ចុះចូល​ជាមួយ​អ្នក​ដែល​ធ្លាប់​ចាប់​ឃុំ​ខ្លួន​លោក​ទាំង​អយុត្តិធម៌​ដាច់ខាត ព្រោះ​លោក​មិនមែន​មនុស្ស​ដែល​លក់​ឧត្តមគតិ​បម្រើ​ជន​ក្បត់​ជាតិ​ផ្ដាច់ការ​ដូចជា​លោក ហ៊ុន សែន ដើម្បី​តែ​លាភសក្ការៈ និង​បុណ្យ​ស័ក្តិ...

លោក សារ៉ូ សុវិជ័យ ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ប្រើ​អំណាច​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដាច់ខាត ដោយ​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ បើ​ទោះបីជា​សាច់ញាតិ និង​មិត្តភ័ក្ដិ​របស់​ខ្លួន​សម្រុក​ចូល​ដូច​ហ្វូង​គោ​ក៏ដោយ។ លោក សារ៉ូ សុវិជ័យ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា លោក​មិន​អាច​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ធ្វើ​បាប​ប្រជាពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស​ដូច​សព្វថ្ងៃ​នេះ​បាន​ទេ។ លោក​បន្ថែម​ថា លោក​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ​វិញ​ប្រសើរ​ជាង ព្រោះ​ថា​បើ​លោក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទាំង​ដែល​បក្ស​នេះ​នៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ចំពោះ​ជាតិ​បែប​នេះ លោក​ច្បាស់​ជា​វេទនា​ដូច​ស្លាប់​ទាំង​រស់​អ៊ីចឹង។ លោក សារ៉ូ...

យុវជន​នៅ​កូរ៉េ៖ លោក ព្រាប កុល មាន​កំហុស​ត្រង់​ចូលរួម​ជាមួយ​ជន​បង្កើត​ភាព​អយុត្តិធម៌​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្អូញត្អែរ​ថា ការ​សម្រេច​ចិត្ត​ទៅ​ចូលរួម​ធ្វើ​កិច្ចការ​ជាមួយ​បុគ្គល​ណា​ម្នាក់ មិនមែន​ជា​កំហុស​នោះ​ទេ​ដើម្បី​ជួយ​ប្រទេស​ជាតិ ព្រោះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​កំហុស​របស់​លោក ព្រាប កុល គឺ​នៅ​ត្រង់​ថា គាត់​បាន​ទៅ​ចូលរួម​ជាមួយ​ជន​ដែល​បង្កើត​ភាព​អយុត្តិធម៌​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ ដែល​ស្មើ​នឹង​គាត់​ទៅ​ចូលរួម​គាំទ្រ​អំពើ​អយុត្តិធម៌​នេះ​ដែរ។ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា ទង្វើ​អយុត្តិធម៌​របស់​មនុស្ស​ដែល​លោក ព្រាប កុល បាន​ទៅ​ចុះចូល​ជាមួយ គឺ​ពិត​មិន​អាច​ឲ្យ​ជនរងគ្រោះ​ជាង​កន្លះ​នគរ​ទទួល​យក​បាន​ទេ ជាពិសេស​ពួកគេ​បាន​កាត់ក្តី​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

លោក ព្រាប កុល ថា​ជំនាញ​របស់​លោក​អាច​អនុវត្ត​បាន​តែ​នៅ​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ

លោក ព្រាប កុល អតីត​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា អះអាង​ថា ជំនាញ​ដែល​ខ្លួន​បាន​ធ្វើ​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ឆ្នាំ​មក​នេះ អាច​អនុវត្ត​បាន​តែ​នៅ​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​អាច​អនុវត្ត​នៅ​ក្នុង​បក្ស​ប្រឆាំង​បាន​ទេ។ លោក ព្រាប កុល បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា តាមរយៈ​នៃ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​នឹង​អាច​ធ្វើ​កំណែ​ទម្រង់​ឱ្យ​បាន​កាន់តែ​ច្រើន ជាពិសេស​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​វិនិយោគិន​បរទេស​ឱ្យ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត។ ប្រភព​ដដែល​លើកឡើង​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ដែល​មាន​ជំនាញ​ខាង​បច្ចេកទេស កិច្ចការ​របស់​លោក​នឹង​ជួយ​រដ្ឋាភិបាល​ឱ្យ​អាច​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​អភិបាលកិច្ច​ល្អ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ហើយ​នៅ​ពេល​ដែល​រៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​បាន​ល្អ​ហើយ​នោះ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋ​កាន់តែ​មាន​លំនឹង​ទៅ​ថ្ងៃ​អនាគត​ជាមិនខាន។ អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​អំពាវនាវ​ឱ្យ​មជ្ឈដ្ឋាន​នានា គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​ពេល​ដែល​លោក​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ ព្រោះ​ថា​ការ​ស្រឡាញ់​រាប់អាន​លោក​មិន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​គណបក្ស​ណា​មួយ​នោះ​ទេ...

លោក ព្រាប កុល ប្រកាស​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​មាន​ការ​រិះគន់​រឿង​ចុះចូល​បក្ស​កាន់​អំណាច

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​មាន​ការ​រិះគន់​ដូច​ព្យុះសង្ឃរា ក្រោយ​ពេល​លោក​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច និង​ទទួល​បាន​ការ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​ព្រះមហាក្សត្រ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ។ លោក ព្រាប កុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៤ ឧសភា ថា លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។ ការ​ប្រកាស​ធ្វើ​សន្និសីទ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នកវិភាគ​ឯករាជ្យ អ្នក​ឃ្លាំមើល​សង្គម និង​អ្នក​សង្កេតការណ៍...

IDEA TALK៖ តើ​អ្នក​ដែល​ចុះចូល​ជាមួយ​លោក ហ៊ុន សែន កន្លងមក​បាន​ជួយ​កែលំអ​រដ្ឋាភិបាល​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្នក​ដែល​ចុះចូល​ជាមួយ​លោក ហ៊ុន សែន កន្លងមក​បាន​ជួយ​កែលំអ​រដ្ឋាភិបាល​បែប​ណា​ខ្លះ?»។

អតីត​សមាជិក​បក្ស​ប្រឆាំង​៩​នាក់​ទៀត​ត្រូវ​បាន​លើកលែង​ទោស​តាម​សំណើ​លោក ហ៊ុន សែន

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង ៩​នាក់​ទៀត បន្ទាប់ពី​ពួកគេ​បាន​ចេញពី​ពន្ធនាគារ និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង...

Latest news

© 2021, ដេលី. All rights reserved.