26.6 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

លោក បៃដិន បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី ខណៈ​ជួយ​ក្រុម​ហាម៉ាស​និង​អ៊ីស្រាអែល​ឈប់​បាញ់​គ្នា មុន​ចាកចេញ​ពី​សេតវិមាន

នៅ​ទីបំផុត ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល បាន​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា ដែល​ក្រុម​អ្នក​សម្របសម្រួល​និយាយ​ថា​នឹង​ត្រូវ​ចូល​ជាធរមាន​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ក្នុង​កិច្ចព្រមព្រៀង​នេះ ក៏​មាន​រួម​បញ្ចូល​នូវ​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ជាប់​ឃុំ​ក្នុង​តំបន់​ហ្កាហ្សា អស់​រយៈពេល​ជាង ១៥​ខែ​មក​នេះ​ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​កាលពី​ខែ​តុលា ឆ្នាំ​២០២៣។ តាម​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្កាហ្សា និង​ធ្វើការ​ផ្លាស់ប្ដូរ​ចំណាប់ខ្មាំង​ទាំងអស់។ លោក បៃដិន បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ដើម្បី​បញ្ចប់​អរិភាព​នៅ​តំបន់​ហ្កាហ្សា ជាមួយ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង និង​អ្នកទោស​ប៉ាឡេស្ទីន ជា​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ។ ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី ចូ...

រដ្ឋការ​លោក បៃដិន រៀបចំ​ផ្ទេរ​ប្រាក់កម្ចី ២​ម៉ឺន​លាន​ដុល្លារ​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​រុស្ស៊ី​ទៅ​ឱ្យ​អ៊ុយក្រែន

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ចូ បៃដិន កាលពី​ថ្ងៃ​អង្គារ ទី​១០ ធ្នូ បាន​ប្រកាស​ថា រដ្ឋការ​លោក បៃដិន កំពុង​រៀបចំ​ផ្ទេរ​ប្រាក់​ជំនួយ​ក្នុង​គម្រោង​កម្ចី​ទំហំ​សាច់ប្រាក់ ២០០០០​លាន​ដុល្លារ។ កញ្ចប់​ជំនួយ​មហាសាល​នេះ បាន​មកពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស​ក្នុង​ទំហំ​សរុប ៣២៥​ពាន់​លាន​ដុល្លារ។ កាលពី​ខែ​មិថុនា ក្នុង​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម G7 លោក ចូ បៃដិន បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​ដែល​បង្កក​បង្កើត​ជា​គម្រោង​ប្រាក់កម្ចី​គ្មាន​ការប្រាក់​ទៅ​អ៊ុយក្រែន ដោយ​គិត​តាម​មួយ​ដំណាក់កាល​ម្ដងៗ។ ដំណាក់កាល​ដំបូង​មាន​ទំហំ ៥០​ពាន់​លាន​ដុល្លារ។ ក្នុង​ជំនួប​នោះ...

រដ្ឋការ​លោក បៃដិន និង​សម្ព័ន្ធភាព​ពីរ​ទៀត​បើក​ភ្លើង​ខៀវ​ឱ្យ​អ៊ុយក្រែន​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី​ដោយ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ

រដ្ឋការ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​ទីបំផុត​បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ប្រទេស​អង់គ្លេស និង​បារាំង ក៏​បាន​អនុញ្ញាត​ដូច​នឹង​អាមេរិក​ដែរ។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​សន្តិសុខ​អន្តរជាតិ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សង្គ្រាម​រុស្ស៊ី ដែល​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ មីស៊ីល ATTAMS ជា​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក មីស៊ីល SCALP និង Storm Shadow ជា​មីស៊ីល​របស់​បារាំង និង​អង់គ្លេស។ មីស៊ីល​របស់​ប្រទេស​មហាអំណាច​ទាំ​បី​នេះ ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​វា​អាច​រត់​បាន​ពី...

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី ហារីស ទទួលស្គាល់​ការ​ចាញ់​ឆ្នោត និង​ថ្លែង​ជូនពរ​លោក ដូណាល់ ត្រាំ

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី កាម៉ាឡា ហារីស បាន​ថ្លែង​ទទួលស្គាល់​បរាជ័យ​របស់​អ្នកស្រី​ដែល​ចាញ់​ឆ្នោត​អតីត​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាមួយ​នឹង​ការ​លើក​ទឹកចិត្ត​ក្រុម​អ្នកគាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី ឱ្យ​ទទួលស្គាល់​បរាជ័យ និង​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក ដូណាល់ ត្រាំ។ ក្នុង​ទឹកមុខ​ញញឹម និង​ពោរពេញ​ដោយ​មោទនភាព អ្នកស្រី ហារីស ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ដែល​មាន​អ្នក​ខ្លះ​សម្រក់​ទឹកភ្នែក​សោកស្ដាយ​ដែល​ជ័យជម្នះ​មិន​គួរ​បាន​ទៅ​លោក ដូណាល់ ត្រាំ។ អ្នកស្រី ហារីស ចាប់​យក​ទីកន្លែង​មួយ​ក្នុង​សាកលវិទ្យាល័យ Howard ក្នុង​ទីក្រុង​វ៉ាស៊ីនតោន...

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បិទ​បញ្ចប់​ក្រោម​ការ​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ពេញ​អង្គ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៧ កញ្ញា បាន​បិទ​បញ្ចប់​ហើយ។ គណៈប្រតិភូ​មកពី ១៩៣​ប្រទេស​ដែល​ក្នុង​នោះ​មាន​ទាំង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​តំណាង​របស់​ប្រទេស។ មេដឹកនាំ​ដែល​ថ្លែង​ទៅ​កាន់​មហាសន្និបាត​ធ្វើ​ឱ្យ​មាន​ការ​ទាក់ទាញ​ខ្លាំង ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ជា​មេដឹកនាំ​ដែល​ប្រទេស​របស់​ពួកគាត់​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ និង​សង្គ្រាម។ ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន តែ​ម្នាក់​គត់​ដែល​ប្រើ​វោហារសាស្ត្រ​ដល់​ទៅ ៣០​នាទី។ សេចក្ដី​ថ្លែងការណ៍​របស់​លោក ចូ បៃដិន គឺជា​លើក​ចុងក្រោយ​របស់​លោក​ដែល​លោក​ថ្លែង​ជម្រាបលា​មេដឹកនាំ​ពិភពលោក ព្រោះ​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក​រយៈពេល ៤​ឆ្នាំ។ សេចក្ដី​ថ្លែងការណ៍​របស់​លោក ចូ បៃដិន ដែល​ទាក់ទាញ​ខ្លាំង​ជាងគេ ព្រោះ​លោក...

គណបក្ស​ប្រជាធិបតេយ្យ​នៅ​អាមេរិក បើក​សមាជ​ជាតិ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ប្រព័ន្ធ​យុត្តិធម៌​និង​ប្រជាធិបតេយ្យ

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុន្មាន​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម។ នៅ​លើ​ទឹកដី​បិតា​ប្រជាធិបតេយ្យ​ពិភពលោក ប៉ូល​នយោបាយ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ដែល​ត្រូវ​ដណ្ដើម​តំណែង​សេតវិមាន និង​សមាជិក​សភា សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ មុន​ដំបូង ការ​ប្រកួតប្រជែង​ក្នុង​បក្ស​ជា​មុន​សិន​ដែល​ជា​ការ​ជម្រុះ​បេក្ខជន។ បេក្ខជន​ដែល​មាន​ការ​គាំទ្រ​ច្រើន​ចេញពី​អ្នកគាំទ្រ​បក្ស ទើប​អាច​ក្លាយ​ជា​បេក្ខជន​សម្រាំង តែ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​ប្រតិភូ​របស់​បក្ស។ បក្ស​មាន​សិទ្ធ​តែងតាំង ហើយ​ក៏​មាន​សិទ្ធិ​ដកហូត​បេក្ខជន​ប្រធានាធិបតី​ដែរ តែ​លើកលែង​ប្រធានាធិបតី​កំពុង​កាន់​អំណាច គឺជា​បេក្ខជន​ស្វ័យប្រវត្តិ​របស់​បក្ស។ នៅ​ប្រទេស​មហាអំណាច​នេះ ការ​ឃោសនា​ស្វែងរក​សំឡេង​គាំទ្រ ចាប់ផ្ដើម​តាំងពី​ដើម​ឆ្នាំ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។ បក្ស​សាធារណរដ្ឋ...

ការ​ស្ទង់មតិ៖ អ្នកស្រី Kamala Harris នាំមុខ​លោក ត្រាំ ជា​លើកដំបូង​ក្រោយពី​លោក បៃដិន ដក​ខ្លួន​ពី​បេក្ខជន​ប្រធានាធិបតី

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris បាន​នាំមុខ​លើ​គូប្រជែង​របស់​អ្នកស្រី គឺ​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​កក្កដា។ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​ស្ទង់មតិ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើកដំបូង​ចាប់តាំងពី​ប្រធានាធិបតី លោក ចូ បៃដិន ប្រកាស​ដក​ខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២៤។ ការ​ស្ទង់មតិ​នេះ ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សហការ​ជាមួយ​ស្ថាប័ន​ស្ទង់មតិ Ipsos បាន​បង្ហាញ​ថា អ្នកស្រី Harris...

លោក បៃដិន សម្រេច​ដកខ្លួន​ពី​ការ​ប្រកួត ខណៈ​លោក ត្រាំ ចំអក​ថា​លោក​នឹង​ផ្ដួល​អ្នកស្រី Harris ងាយ​បំផុត

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សល់​ជាង ៣​ខែ​ទៀត​ប៉ុណ្ណោះ នឹង​ចូល​មក​ដល់​ហើយ តែ​នៅ​ពេលនេះ ការ​ប្រកួត​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​គូប្រកួត ក្រោយពី​លោក ចូ បៃដិន បេក្ខជន​ប្រធានាធិបតី​កំពុង​កាន់​អំណាច បាន​សម្រេច​ដកខ្លួន​ពី​ការ​ប្រកួត​ដោយសារ​វ័យ​ចាស់ និង​បញ្ហា​សុខភាព។ លោក បៃដិន អាយុ​ជិត ៨២​ឆ្នាំ បាន​បញ្ចេញ​សារ​ពី​ភូមិគ្រឹះ​របស់​លោក​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ Delaware បន្ទាប់ពី​លោក​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​លោក​មាន​ជំងឺ​កូវីដ-១៩។ សារ​របស់​លោក បៃដិន គឺជា​ការ​រំជើបរំជួល​ចុងក្រោយ​បំផុត​ចំពោះ​យុទ្ធនាការ​មួយ​សម្រាប់​សេតវិមាន ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ចាត់ទុក​ដំណើរការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ជា​ការ​ប្រឈម​បំផុត​ខុសពី​អាណត្តិ​មុនៗ...

ការ​ស្ទង់មតិ៖ ២/៣ នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចង់​ឱ្យ​លោក បៃដិន ដក​ខ្លួន​ពី​ការ​ប្រកួត​ការ​បោះឆ្នោត​ប្រធានាធិបតី

២​ភាគ​៣ នៃ​អ្នក​ប្រជាធិបតេយ្យ បាន​និយាយ​ថា លោក ចូ បៃដិន គួរ​ដក​ខ្លួន​ពី​ការ​ប្រកួត​តំណែង​ប្រធានាធិបតី ហើយ​ទុក​ឱ្យ​បក្ស​ប្រជាធិបតេយ្យ តែងតាំង​បេក្ខជន​ជំនួស។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ចុងក្រោយ​ថ្មី​មួយ​ទៀត​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ស្រាវជ្រាវ​កិច្ចការ​សាធារណៈ AP-NORC ហើយ​ចុះផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​១៨ កក្កដា។ ការ​ស្ទង់មតិ​នេះ ធ្វើឡើង​ចំ​ពេល​លោក ចូ បៃដិន កំពុង​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ និង​រិះគន់​ពី​អ្នក​នយោបាយ និង​អ្នកគាំទ្រ​នៃ​បក្ស​ប្រជាធិបតេយ្យ...

ក្រុង​មូស្គូ ចោទ​រដ្ឋការ​លោក បៃដិន ថា​បង្ក​បរិយាកាស​តានតឹង​នយោបាយ​ដ៏​គ្រោះថ្នាក់​ទៅ​លើ​លោក ត្រាំ

វិមាន​ក្រឹមឡាំង កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ កក្កដា បាន​បញ្ជូន​សារ​វាយប្រហារ​ទៅ​លើ​រដ្ឋការ​លោក ចូ បៃដិន ថា​ជា​អ្នក​បង្ក​បរិយាកាស​នយោបាយ​ដ៏​តានតឹង នាំ​ឱ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​នៃ​គណបក្ស​សាធារណរដ្ឋ គឺ​លោក ដូណាល់ ត្រាំ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Politico ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង បាន​ដាក់​ការ​ចោទប្រកាន់​ថា រដ្ឋបាល​លោក បៃដិន បាន​បង្កើត​បរិយាកាស​នយោបាយ​ដ៏​ពិសពុល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​បែប​នេះ។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​លើកឡើង​ពី​ការ​ប៉ុនប៉ង​ជាច្រើន​ក្នុង​ការ​ដក​លោក...

Latest news

© 2021, ដេលី. All rights reserved.